0

វិធីសាស្រ្តក្លាយជាអ្នកនិយាយដ៏ពូកែ

វិធីសាស្រ្តក្លាយជាអ្នកនិយាយដ៏ពូកែ

ការនិយាយនរណាក៏ចេះនិយាយដែរ​ លើកលែងតែមនុស្ស ដែលពុំអាចនិយាយបាន។  ប៉ុន្តែការនិយាយដែលប្រកបទៅដោយគតិបណ្ឌិត ដែលធ្វើឲ្យមហាជនទទួលស្គាល់វាមិន មែន​ជារឿងមួយដែលមានភាពងាយស្រួលនោះឡើយ ។​ ខាងក្រោមនេះជាដំណោះ ស្រាយ​​ដ៏ល្អ​ប្រសើរដែលធ្វើឲ្យអ្នកក្លាយទៅជាអ្នកដែលមានភាពប៉ិនប្រសប់ នៅក្នុងការ​និយាយ ៖

ចំណុចទី១.ប្រើប្រាស់ភ្នែកៈ ពេលដែលអ្នក​ធ្វើការ​ឡើង​ និយាយ​ក្នុងចំណោមមនុស្ស​ជា​ច្រើនអ្នកត្រូវប្រើ​ប្រាស់​នូវ​ក្រសែ​ ភ្នែករបស់អ្នកឲ្យបានល្អ ដោយ​សម្លឹង​មើល​​ទៅអ្នក​គ្រប់​​គ្នា​ដោយសេចក្តីគោរព​និងមាន​ភាព​សមរម្យ អ្នកត្រូវ​សម្លឹង​ឆ្ពោះ​ទៅមុខត្រង់ហើយរេ​ឆ្វេង​ស្តាំ​​​ក្នុងកម្រិត ២៥​ដឺ​ក្រេ ។

ចំណុចទី២.កំណត់អំពីចំណុចសំខាន់ៗដែលអ្នកចង់និយាយៈពេលខ្លះអ្នកបាន ​ធ្វើ​ការ​​និយាយនូវសម្តីជាច្រើននៅក្នុងការនិយាយជាសាធារណៈ  ប៉ុន្តែបែរជាគ្មាន​ការចាប់​អារ​ម្មណ៍​ពីអ្នកស្តាប់ទៅវិញ  ដូចនេះអ្នកត្រូវតែកំណត់​ឲ្យបានច្បាស់ពីអ្វីដែលអ្នកត្រូវតែ​និយាយ ។ មាន​ន័យ​ថាគ្រប់ពាក្យ​សម្តី​របស់​អ្នក​ដែល​អ្នក​​និយាយ​ទៅ​ហើ​យ​ត្រូវតែ​មាន ​ប្រយោជន៍​សម្រាប់​អ្នក​ស្តាប់​អ្នក​និយាយ​ ។

ចំណុចទី៣ . និយាយឲ្យបានច្បាស់ៈ ភាសា និង សម្លេងដែលអ្នកនិយាយ អ្នកត្រូវ​តែ​ប្រាកដនៅក្នុងចិត្តថា វាមានភាពច្បាស់សមល្មមអាចទទួកយកបាន ធ្វើឲ្យគេអាចទទួល និង​ជ្រាបច្បាស់ពីអ្វីដែលយើងនិយាយ ។​ ​នៅពេល​ដែល​អ្នក​និយាយ​នៅ​ក្នុង​ចំណោម​អ្នក​ចូល​​រួម​​ជាច្រើន​អ្នក​​ត្រូវ​ តែនិ​យាយ​ឲ្យ​​បាន​ច្បាស់ ​ ​ដោយ​មិ​ន​​ត្រូវ​ញ៉ាំ​​របស់​អ្វី​​នៅ​ក្នុង​​មាត់​របស់​​​​​​អ្នក​​ឡើយ ។

ចំណុចទំ៤. កែតម្រូវនូវសម្តីរបស់អ្នកទៅតាមស្ថានភាពនៃអ្នកចូលរួមៈ  អ្នក​ត្រូវ​តែ​ដឹង​ឲ្យបានច្បាស់ថា អ្នកចូលរួមស្តាប់ការនិយាយរបស់អ្នកជានរណា ? មានកម្រិត​វប្បធម៌​បែប​ណា?​មានឋានៈតួនាទីជាអ្វី ?  តើសម្តី​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយបុគ្គលដែល​ឋានៈ​ខ្អស់​អ្នក​ត្រូវ​ប្រើ​ ប្រាស់​នូវស​ម្តី​បែប​ណា ? មានព្រះ​សង្ឃ​ចូល​រួម​អ្នក​ត្រូវ​ប្រើ​ប្រាស់​ភាសា​បែប​ណា ? ​អ្នក​ចូលរួម​របស់​អ្នក​ជាបុគ្គល​ដែលមាន ចំនេះ​ដឹង​ទាបជា​ង ជាបុគ្គល​ដែល​មានវ័យ​ទាបជាង​អ្នក​តើ​អ្នក​ត្រូវ​ប្រើ​ប្រាស់​​នូវសម្តីបែបណា ?

ចំណុចទី៥. កុំប្រើប្រាស់សម្លេងរបស់អ្នកនិយាយតែមួយបែបៈ ការប្រើប្រាស់​សម្លេង​វាពិត​ជាមានសារៈសំខាន់ណាស់  អ្នកត្រូវ​ចេះ​​ធ្វើការលើក​ដាក់សម្លេងរបស់អ្នកទៅតាម​ស្ថាន​​ភាពកាលៈទេសៈ និងពេលវេលាដោយផ្អែក​ទៅ​លើ​ស្ថាន​ភាព និងអារម្មណ៍​របស់​អ្នក​ចូល​រួម ។ អ្នក​ត្រូវ​ចេះ​វិធី​សាស្រ្តពញ្ញាក់អារម្មណ៍ដល់​អ្នក​ចូលរួម​របស់​អ្នក​​ឲ្យ ​ពួក​គេមាន​ការ​​ចាប់​​អារម្មណ៍ចំពោះ​ប្រធានបទ​ដែល​អ្នក​កំពុង​តែ​និយាយ ។

ចំណុចទី៦.មិនធ្វើការគាំទ្រៈ នៅ​ពេ​ល​​​ដែល​​អ្នក​ចូល​រួម​រ​ប​ស់អ្នក​ប្រព្រឹត្តនូវ​សកម្មភាព  ឬ សម្តី​ដែលមិន​មានភាព​សម​រម្យ  ក្នុង​គោល​បំណង​ចង់​ធ្វើ​ឲ្យ​មានភាពវឹកវរ​នៅ​ក្នុង​​កម្មវីធី​អ​ធិប្បាយ​​ របស់​​អ្នក​​​​ អ្នក​មិន​ត្រូវ​ទទួល​​យក​​នូវទ​ង្វើ​នោះទេ​ តែអ្នក​ត្រូវធ្វើ​កា​រ​សម្រ​ប​សម្រួល​ដោយ​សន្និវិធី។

ចំណុចទី៧.និយាយឲ្យបានឮៈអ្នកចូល ​រួម​របស់អ្នកនឹងអាច​ស្តាប់​​​​ឮ​​​​នូវ​អ្វី​​ដែល​អ្នក​​បាន​ អត្តាធិប្បាយប្រសិនបើអ្នកនិយាយបានឮ  ​និង ច្បាស់ល្អបើទោះបីជាពួកគេអង្គុយ​នៅ​កន្លែង​​​ដែលមានសភាពអ៊ូអរក៏ដោយ ។

ចំណុចទី.មានភាពស្មោះត្រង់ត្រូវនិយាយអំពីអ្វីដែលមានភាពវិជ្ជមាននិង​ត្រឹម​ត្រូវ

ចំណុចទី៩.ត្រូវមានភាពគួរសមៈ អ្នកត្រូវមានភាពគួរសមចំពោះការនិយាយស្តី គោរព​អ្នកចូលរួមរបស់អ្នក បើទោះបីជាអ្នកនោះមានកម្រិតការយល់ដឹង និង វ័យទាប​ជាង​យើង​ក៏ដោយ ។ ភាសា​របស់​អ្នក​ត្រូវ​ប្រាកដ​ថា​វា​ជាភាសា​ដែល​មិនបង្ក​ឲ្យ​មានភាព​មិនល្អ​ ចំពោះ​​​​ការ​អត្ថា​ធិប្បាយ​របស់អ្នក​ឡើយ ។មានន័យថាភាសាដែល​អ្នក​និយាយ​ទៅ​គឺ​ជា​ភាសា​បែប​​អ្នក​មានគំនិត​ប្រាជ្ញាជា​ បុគ្គល​  ដែលមានការ​យល់ដឹង​ខ្ពស់ជា​បុគ្គល​ដែលមាន​ក្រម​សីល​ធម៌​​​​​ល្អ ។

ចំណុចទី១០. ប្រើប្រាស់ដៃរបស់អ្នកៈ  ការប្រើប្រាស់កាយវិការរបស់អ្នកត្រូវសមស្រប​ជាមួយនូវសម្តីរបស់អ្នក ពេលខ្លះអ្វីដែលអ្នកនិយាយគេមានការពិបាកយល់ ប៉ុន្តែបើអ្នក​ពូកែ​ប្រើប្រាស់នូវកាយវិការ គេអាចមានការងាយយល់ជាង ។

ចំណុចទី១១.ចេះនិយាយអំពីរឿ​ងកំប្លែងឬពាក្យ​កំប្លែងៈ​ នៅ​ពេល​ដែល​អ្នកគិត​តែ​ពី​និយាយ​​ដោយមិនមានការលាយឡំនូវ ឧទាហរណ៍ ឬមិន​បានលើក​រឿងរ៉ាវណាមួយ​មក​បញ្ជាក់​​ពេល​​នោះ​អ្នក​​ចូល​រួម​​របស់​អ្នក ​​ប្រាកដ​​ជា​មាន​អារម្មណ៍​ធុញ​​ទ្រាន់​​ជាក់​​ជា​មិន​​ខាន​​ដូច្នេះ អ្នក​​ត្រូវ​ចេះ​រកនឹក​​រឿង​កំប្លែង​​ដើម្បី​ធ្វើ​​ឲ្យ​​មានបរិយា​កាសរឹត​តែ ​​រីក​រាយ​ឡើង ៕

                                                                                              រៀបរៀងដោយ៖ ស៊ុំ គឹមស៊ីញ

Ref: http://success.com.kh/?p=4188#comment-163

 

3

៤​យ៉ាង​ដើម្បី​រស់​នៅ​ក្នុង​ភាព​ជោគជ័យ

៤​យ៉ាង​ដើម្បី​រស់​នៅ​ក្នុង​ភាព​ជោគជ័យ

បណ្ឌិត ជា ចំរើន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កណ្ដាល បាន​លើក​ឡើង​ចំណុច​៤​យ៉ាង​ក្នុង​ន័យ​ឲ្យ​ជនានុជន​ជា​ពិសេស​យុវវ័យ​ដំណើរ​ជីវិត​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ​ទាំង​នា​ពេល​បច្ចុប្បន្ន និង​អនាគត។ ទាំង​បួន​ចំណុច​នោះ​រួម​មាន [សមត្ថភាព គោរព​ច្បាប់​ធម្មជាតិ វាសនា និង​ឱកាស]។

ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្សានុសិស្ស​ក្នុង​អង្គការWHC កាល​ពី​ព្រឹកមិញ​នេះ លោក​បណ្ឌិត ពន្យល់​ថា មនុស្ស​ម្នាក់​ៗ​ត្រូវ​មាន​[សមត្ថភាព]​ពេញ​លេញ​ក្នុង​ខ្លួន។ ដើម្បី​ទទួល​បាន​សមត្ថភាព​នេះ មនុស្ស​ត្រូវ​តែ​រៀន​ទោះ​រៀន​ពី​សាលា​ក្ដី រៀន​ពីសង្គម​ក្ដី រៀន​ពី​ការងារ​ក្ដី។ លោក​សង្កត់​ធ្ងន់​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ដំណើរ​ជីវិត​របស់​ខ្លួន​ទៅ​បាន​ស្រួល​ដោយ​គ្មាន​សមត្ថភាព​នោះ​ទេ។
ចំពោះ​ចំណុច​ដែល​និយាយ​អំពី​ការ​[គោរព​ច្បាប់​ធម្មជាតិ]​វិញ​ត្រូវ​ បណ្ឌិត ជា ចំរើន បក​ស្រាយ​ថា មនុស្ស​ត្រូវ​តែ​ក្រឡេក​មើល​អ្នក​ដទៃ​ទៀត​ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្លួន។ ​ធ្វើ​បែប​នេះ​ដើម្បី​សម្រប​ខ្លួន​តាម​ស្ថានភាព​សង្គម។ ត្រង់​នេះអាច​មាន​ន័យ​ដូច​ពាក្យ​ស្លោក​ខ្មែរ​មួយ​ឃ្លា​ចែង​ថា [ចូល​ស្ទឹង​តាម​បថ​ចូល​ស្រុក​តាម​ប្រទេស]។
ដោយ​ឡែក​ចំណុច​ទី​៣ ដែល​និយាយ​អំពី”វាសនា”​នោះ ពុំ​មែន​សំដៅ​ទៅ​រក​ព្រេង​វាសនា​ក្នុង​រឿង​ជំនឿ​បែប​កម្មផល​នោះ​ទេ។ ចំណុច​នេះ បណ្ឌិត ជា ចំរើន ចង់​ដៅ​ទៅ​រក​ទំនាក់​ទំនង​ក្នុង​សង្គម​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ប្រការ​នេះ លោក​ចង់​ឲ្យ​បុគ្គល​ម្នាក់​ៗ​ចេះ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន។ ទំនាក់ទំនង​ក្នុង​សង្គម​កាន់​តែ​ច្រើន ទំនាក់ទំនង​កាន់​តែ​ល្អ ឱកាស​ទទួល​បាន​អត្ថប្រយោជន៍​ក៏​កាន់​តែ​ច្រើន​ដែរ បើ​ទោះ​មិន​ទាន់​បាន​ក្នុង​ពេល​មាន​ទំនាក់​ទំនង​ក្ដី។

ចំណុច​ចុង​ក្រោយ ដែល​មនុស្ស​ត្រូវ​មើល​គឺ”ឱកាស”។ ជា​កត្តា​ជុំ​រុញ​ឲ្យ​ខ្លួន​ក្លាយ​ទៅ​ជា​បុគ្គល​ជោគ​ជ័យ​លោក​បណ្ឌិត​ឲ្យ​មើល​ទៅ​លើ​ឱកាស ពោល​គឺ​ត្រូវ​ចេះ [រង់​ចាំ​ឱកាស ចេះ​ឆក់​ឱកាស បង្កើត​ឱកាស និង​បំផ្លាញ​ឱកាស]។ ត្រង់​ចំណុច​”បំផ្លាញ​ឱកាស”​នេះ គឺ​បុគ្គល​ម្នាក់ៗ​ត្រូវ​ចេះ​បំផ្លាញ​ឱកាស​ណា​ដែល​នាំ​សេចក្ដី​វិនាស​ដល់​ខ្លួន។ ប្រការ​នេះ​ដែរ​ក៏​សំដៅ​ដល់​ការ​ប្រកួត​ប្រជែង​រវាង​គ្នា​និង​គ្នា​ដែរ។
បណ្ឌិត ជា ចំរើន អតីត​ជា​ក្មេង​កំព្រា​រស់​នៅ​ក្នុង​ជំរំ។ បន្ត​មក​លោក​បាន​បើក​អង្គការ​មួយ​បណ្ដុះ​បណ្ដាល​ជំនាញ​រដ្ឋបាល និង​ភាព​ជា​អ្នក​ដឹក​នាំ។ ជា​ជំហាន​បន្ទាប់​លោក​បាន​ក្លាយ​ជា​តំណាង​រាស្ត្រ និង​ជា​​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា៕

4

១០​វិធី ចាត់ការ​អារម្មណ៍មិនល្អ​

១០​វិធី ចាត់ការ​អារម្មណ៍មិនល្អ​

១-​សម្លឹង​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ពេល​អ្នកមាន​គំនិត​ដែល​ធ្វើ​ឲ្យ​ក្រៀមក្រំ ដូចជា “​ខ្ញុំ​មិនចេះ​ធ្វើ​លំ​ហាត់​នេះឡើយ​” ចូរ​គិត​សាជាថ្មី​ថា “​បើ​ខ្ញុំ​មាន​ជំនួយ​ដ៏​ត្រឹមត្រូវ ខ្ញុំ​ប្រាកដជា​អាចធ្វើ​បាន​” រួច​ទៅរក​គ្រូ​ពិសេស ឬ​មិត្តភក្តិ​ជួយ​បង្រៀន​បន្ថែម ។​
២-​រក​សៀវភៅ​កត់ត្រា​មួយ​ក្បាល សម្រាប់​ទុក​សរសេរ​មុនពេល​ចូល​គេង​រាល់​យប់ ប៉ុន្តែ ហាម​សរសេរ​រឿង​មិនល្អ ។ អ្នក​អាច​សរសេរ​ដូចជា មាន​មនុស្ស​ប្លែក​មុខ ញញឹម​ដាក់​អ្នក​ជាដើម ព្រោះ​តាម​ការស្រាវជ្រាវ រកឃើញថា អ្នក​ដែលមាន​គំនិត​ចង់​សម្លាប់​ខ្លួនឯង នឹងមាន​អារម្មណ៍​ប្រសើរឡើង បន្ទាប់ពី​ចាប់ផ្តើម​កត់ត្រា​រឿង​ល្អៗ បាន​ពីរ​សប្តាហ៍ ។​
៣-​ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​សើច​សប្បាយ​បាន ។​
៤-​យកចិត្តទុកដាក់​ចំពោះ​អារម្មណ៍​របស់​ខ្លួនឯង ក្នុងពេល​នីមួយៗ ។ ឧទាហរណ៍ បើ​អ្នកមាន​អារម្មណ៍ល្អ​បំផុត​នាពេល​ព្រឹក មានន័យថា ពេលព្រឹក គឺជា​ពេល​ចាត់ការ​ចំពោះ​ការងារ​តានតឹង ឬ​ស្មុគស្មាញ ។ បើ​ពេល​រសៀល អ្នក​អស់កម្លាំង ចូរ​ទុក​ពេលវេលា​នោះ ធ្វើ​កិច្ច​ការដែល​មិនត្រូវ​ប្រើ​ថាមពល​ខាង​អារម្មណ៍​ច្រើន ដូចជា អាន​សៀវភៅ ឬ​នៅ​ជាមួយ​មិត្តភក្តិ ។ កុំ​ធ្វើ​អ្វីដែល​តានតឹង ពេល​អ្នក​ហត់នឿយ​។​
៥-​ការហាត់​ប្រាណ ជួយ​ឲ្យ​រាងកាយ និង​ចិត្ត​រឹងមាំ គ្រាន់តែ​ហាត់ប្រាណ​មួយថ្ងៃ ២០ នាទី ក៏​អាចធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ និង​មាន​សេចក្តីសុខ​បាន ។ ការហាត់​ប្រាណ ជួយ​បង្កើន​ការផលិត​អ័រម៉ូន​អេ​ន​ឌ័​រ​ហ្វ៊ី​ន (Endorphin)​ដែលជា​សារធាតុ​ធ្វើ​ឲ្យ​កើត​អារម្មណ៍ល្អ និង​មាន​សេចក្តីសុខ ។​
៦-​សង្កេត​ពី​អារម្មណ៍​របស់ខ្លួន​នៅពេល​ផ្សេងៗ ប្រចាំខែ ព្រោះ​ស្រី្ត​មួយចំនួន​រកឃើញថា ពេលដែល​ខ្លួន​មាន​អារម្មណ៍មិនល្អ ពាក់ព័ន្ធ​ជាមួយ​វដ្ត​រដូវ ។​
៧-​ចេះ​ថ្លឹងថ្លែង​វែកញែក​បញ្ហា ។​
៨-​ស្តាប់ភ្លេង ព្រោះ​ការស្រាវជ្រាវ​រកឃើញថា ចង្វាក់​របស់​ចម្រៀង ជួយ​រៀប​គំនិត និង​អារម្មណ៍ និង​ជួយ​កាត់បន្ថយ​ភាព​តានតឹងរ​ប់ស​សាច់ដុំ ។​
៩-​ទូរស័ព្ទ​ទៅរក​មិត្តភក្តិ ការសុំ​ជំនួយ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​អ្នកដទៃ និង​កាត់បន្ថយ​នូវ​អារម្មណ៍​ឯកា ហើយ​ការ​ឱបក្រសោប ជួយ​ឲ្យ​រាងកាយ បញ្ចេញ​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ដែល​អាចជួយ​ទប់ទល់​ជាមួយ​អារម្មណ៍​តានតឹង​បាន ។​
១០-​ចូរ​ស្ថិត​ក្នុងចំណោម​មន​ស្ស​ដែលមាន​សេចក្តីសុខ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​សេចក្តីសុខ​ដែរ ។

2

អាហារ​ជួយ​ឲ្យ​គេង​លក់​ស្រួល

អាហារ​ជួយ​ឲ្យ​គេង​លក់​ស្រួល

ការ​គេង​មិន​លក់ អាច​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះ​វិធី​កែខៃ​បញ្ហា​គេង​មិន​លក់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងនោះ អាហារ​មួយចំនួន​មាន​ផល​ល្អ​ដល់​ការ​គេង​របស់​អ្នក​ផងដែរ ។​
+​ម៉ាញេស្យូម និង កាល់ស្យូម : សារធាតុ​ទាំងពីរ​យ៉ាងនេះ នឹងធ្វើ​ការរួម​គ្នា​ក្នុងការ​ពង្រឹង និង បន្ធូរ​សាច់ដុំ បើ​ខ្វះ​សារធាតុ​មួយ​អាចធ្វើ​ឲ្យ​រមួល​សាច់ដុំ នៅ​កណ្តាលអធ្រាត្រ ហើយ​ថែមទាំង​លំបាក​បន្ធូរ​សាច់ដុំ រីឯ​ប្រសាទ​ទទួល​អារម្មណ៍​មានការ​តានតឹង ។ សារធាតុ​ទាំងពីរ​នេះ មាននៅ​ក្នុង​ត្រី សណ្តែក គ្រាប់​រុក្ខជាតិ និង បន្លែ​បៃតង ។ ប៉ុន្តែ បើ​អ្នកត្រូវការ​កាល់ស្យូម​ច្រើន​ពិសេស គួរប្រើ​ផលិតផល​ពី​ទឹកដោះគោ ដូចជា យ៉ា​អូ ឬ​ក្រែ​ម​ទឹកដោះគោ​ជូរ និង ហ្វ្រូ​ម៉ា ដែលមាន​ជាតិ​ខ្លាញ់​ទាប ។​
+​វីតាមីន : ក្នុងចំណោម​វីតាមីន​ទាំងអស់ ដែល​រាងកាយ​ត្រូវការ​វីតាមីន B ដែលមាន​ក្នុង​ធញ្ញជាតិ មាន​សារសំខាន់ សម្រាប់​ការ​គេង វា​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ប្រក្រតី រាងកាយ​ធូរស្បើយ រហូត​អាច​គេង​លក់​ស្កប់ស្កល់​បាន ។ រីឯ​វីតាមីន B6 វា​នឹង​រួមគ្នា​ជាមួយ​ទ្រី​ប​តូ​ហ្វា​ន (Tryptophan) ដើម្បី​ជំរុញ​ដំណើរការ​គេង​លក់ ។ វីតាមីន​ទាំងនេះ មាននៅ​ក្នុង​អាហារ​ធ្វើ​ពី​ធញ្ញជាតិ តៅ​ស៊ូ សណ្តែក សាច់គោ ត្រី សាច់មាន់ ស៊ុត ទំពាំងបាយជូរ ផ្សិត ខាត់ណា និង ប្រូ​ក​ខូ​លី ។ ក្រៅពី​វីតាមីន B នៅមាន​វីតាមីន​ផ្សេងៗ​ទៀត ដូចជា វីតាមីន​C និង A ដែលមាន​នៅក្នុង​បន្លែ ផ្លែឈើ ដូចជា ប្ល៊ូ​បឺ​រ​រី ផ្លែ​គិរី បន្លែ​បៃតង ផ្លែក្រូច ត្របែក ល្ពៅ ជាដើម ។​
-​ទ្រី​ប​តូ​ហ្វា​ន : សំខាន់​សម្រាប់​ការ​គេង​បំផុត ព្រោះ​រាងកាយ​ត្រូវ​ប្រើ​អាស៊ីដ​អា​មី​ណូ​ប្រភេទ​នេះ ក្នុងការ​បង្កើត​មេ​ឡា​ថូ​នី​ន (Melatonin)​ដែលជា​អ័រម៉ូន​គេង​លក់ ។ វា​មាន​ច្រើន​នៅក្នុង​ស៊ុត ផ្លែ​ព្រូន សារាយ សាច់មាន់​បារាំង និង ទឹកដោះគោ ។​
+​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម : កម្រិត​ជាតិ​ស្ករ ឬ​គ្លុយកូស ក្នុង​ឈាម ពាក់ព័ន្ធ​នឹង​ការ​គេង​លក់ បើ​ជាតិ​ស្ករ​ទាប​ពេក អ័រម៉ូន នឹង​ទទួលផល​ប៉ះទង្គិច ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គេង​ភ្ងា​ក់ៗ​ឬ​មាន​បញ្ហា​គេង​មិន​លក់ ។ ប៉ុន្តែ វិធី​ការពារ​គឺ មិន​បរិភោគ​អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ ព្រោះ​បើ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ពេក ពេលមុន​ចូល​គេង នៅ​កណ្តាល​អា​ធ្រា​ត្រ ជាតិ​ស្ករ​នឹង​ធ្លាក់ចុះ​ទាប នឹង​កើត​បញ្ហា​ដូច​រៀបរាប់​ខាងលើ​បាន ។​
+​វិធី​ទទួលទាន​ឲ្យ​គេង​លក់​ស្រួល : បរិភោគ​ចំណី​កំដរ​មាត់​បន្តិចបន្តួច ៣-៤​ម៉ោង​មុន​ចូល​គេង ព្រោះ​បើ​គេង​ទាំង​បោះ​ទទេ អាច​ធ្វ​ផ​ឲ្យ​អ្នក​ភ្ញាក់ និង​ឃ្លាន​ខ្លាំង រ​ហូ​ច​ត្រូវ​ក្រោក​ឆុង​មី​កណ្តាល​អា​ធ្រា​ត្រ ។ ដូច្នេះ គួរ​ជ្រើស​អាហារ​ស្រាល​ពោះ​ដូចជា ទឹកដោះគោ​ជូរ ឬ​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប ។​
-​ចៀសវាង​ពិសារ​អាហារ​ជាតិ​ខ្លាញ់​ខ្ពស់​ច្រើនពេក មុន​ចូល​គេង ព្រោះ​វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន នៅពេល​មាន​អាហារ​សេសសល់​នៅក្នុង​ក្រ​ពេះ ។     ​
-​ចៀសវាង​អាហារ​ដែលមាន​ជាតិ​ហឹរ ជាពិសេស បើ​អ្នកមាន​អាការ​ក្តៅខ្លួន អាចធ្វើ​ឲ្យ​អ្នក​ភ្ញាក់​កណ្តាលអធ្រាត្រ​បាន​។​
-​កុំ​ផឹកទឹក​ច្រើនពេក ដើម្បី​កុំ​ឲ្យ​ពិបាក​ក្រោក​ទៅ​បន្ទប់ទឹក​ញឹកញាប់ ។​
-​ចៀសវាង​កាហ្វេ​អ៊ី​ន និង​ជាតិ​ស្រវឹង ដោយសារ​កាហ្វេ​អ៊ី​ន នឹង​ទៅ​ជំរុញ​ប្រព័ន្ធ​ប្រសាទ ទើប​មិនគួរ​បរិភោគ​ក្នុង​ចន្លោះ ៨ ម៉ោង​មុនពេល​ចូល​គេង ។ ចំពោះ​ជាតិ​ស្រវឹង អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ងងុយ ប៉ុន្តែ​នឹងធ្វើ​ឲ្យ​អ្នក​គេង​មិន​ស្កប់ និង​ភ្ញាក់​ច្រើនដង ក្នុង​១​យប់ ។

2

វិធី​រក​ប្រាក់​តាមរយៈ Internet

វិធី​រក​ប្រាក់​តាមរយៈ Internet

បើសិនជា​យើង​ពុំ​បាន​ចាប់ភ្លឹក​នោះ ប្រហែល​ជា​ពុំ​នឹកស្មាន​ទេ​ថា Internet គឺជា​កន្លែង​ការងារ កន្លែង​ជួញដូរ​, កន្លែង​រក​ប្រាក់ និង​ក៏​ជា​ផ្សារ​ទំនិញ​មួយ​យ៉ាង​ធំ​សម្បើម​នោះទេ ។ មាន​មនុស្ស​ជាច្រើន​លាន​នាក់​រកប្រាក់​ចិញ្ចឹមជីវិត​បាន​តាមរយៈ Internet ហើយក៏​មាន​មនុស្ស​ខ្លះ​អាច​រក​ប្រាក់​បាន​រហូត​រាប់រយ​លាន​ដុល្លារ​ក្លាយ​ជា​មហាសេដ្ឋី​ក៏មាន​ដែរ ។​

​ ​យើង​បានដឹង​ហើយ​ថា Internet គឺជា​ប្រព័ន្ធ Network សកល (​ទូទាំង​ពិភពលោក​) មួយ​យ៉ាង​ធំ​អាច​ភ្ជាប់​ពី​ទីកន្លែង​មួយ​ទៅ​ទីកន្លែង​មួយទៀត​ដរាបណា​សេវា Internet មាន​ទៅ​ដល់ មិនតែប៉ុណ្ណោះ​មាន​មនុស្ស​ជាច្រើន​រយ​លាន​នាក់​ចូល​ធ្វើ​អ្វី ឬ​រក​អ្វី​នៅក្នុង​ប្រព័ន្ធ Internet នេះ​ជា​រៀងរាល់ថ្ងៃ​ដែរ ។​

​ ​ប្រការ​ដែល Internet អាច​ភ្ជាប់​កុំព្យូទ័រ​ត​គ្នា​ទូទាំង​ពិភពលោក​បាន​នេះ បាន​ធ្វើឲ្យ​វិសាលភាព​នៃ​ការកប្រាក់​តាមរយៈ Internet កាន់តែ​រីក​ធំធាត់​ច្រើនឡើងៗ អាចនិយាយាបាន​ថា​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ ហើយ​មនុស្ស​ច្រើន​ទៀត​អាច​រកប្រាក់ ឬ​ប្រកប​រប​ចិញ្ចឹមជីវិត​បាន ដោយសារ​ប្រព័ន្ធ Internet នេះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ដែរ ។​

​ ​បើ​យើង​និយាយ​ដោយ​ត្រួសៗ យើង​បានឃើញ​ជា​រៀង​រាល់​ពេល​ដែល​យើង​ចូល Internet យើង​ឃើញ​មាន​ហាង​លក់​របស់រប​គ្រប់​យ៉ាង​យើង​ឃើញ​មាន​ការផ្សាយពាណិជ្ជកម្ម យើង​ឃើញ​មាន​ប្រព័ន្ធ​ការងារ​យកមក​ធ្វើ​តាម​ផ្ទះ យើង​ឃើញ​មាន​សេវា​បំរើ​ផ្នែក​ផ្សេងៗ​ច្រើន​រាប់មិនអស់​ឡើយ ។​

​ក្រៅពីនេះ​មាន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ទៀត​ក្នុង​១​ថ្ងៃៗ បាន​បង្កើត​រប​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ប្រព័ន្ធ Internet នេះ​ជា​រៀងរាល់ថ្ងៃ​ដូចគ្នា អ្នកខ្លះ​ក៏​បាន​ទទួល​ជោគជ័យ អ្នកខ្លះ​ក៏​បាន​មក​វិញ​នូវ​ភាព​អស់សង្ឃឹម បាត់បង់​អស់​ប្រាក់​កាស ដោយសារ​ពុំ​បាន​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​ចំពោះ​អ្វី​ដែល​ខ្លួន​បានធ្វើ ។​

​តើ​យើង​អាច​រក​ប្រាក់​តាម​ប្រព័ន្ធ Internet ដោយ​របៀប​ណា ?

​ ​សំណួរ​ខាងលើ​នេះ​ប្រហែល​ជា​ពុំ​អាច​រក​ចម្លើយ​សម្រាប់​ឆ្លើយបាន​អស់​សេចក្តី​ឡើយ ពីព្រោះ​វិធី​ដែល​គេ​អាច​រក​ប្រាក់​បាន​នោះ​គឺ​អាស្រ័យ​ទៅលើ​បំណងប្រាថ្នា ចំណេះដឹង​ខ្លះៗ​ផ្នែក HTML, ប្រាក់​សំរាប់​ចំណាយ​ប្រហែលជា $ 500 (​សម្រាប់​ចំណាយ​ទូទៅ​) នា​គ្រា​ដំបូង ឯ​បញ្ហា​សំខាន់​ជាងគេ​នោះ​គឺ​បំណងប្រាថ្នា​ចង់​រក​ប្រាក់ និង​ការ​អំណត់​ព្យាយាម ។​

​ ​តើ​រក​អ្វី ? ជា​អ្វី​ពិតប្រាកដ ! ចំពោះ​សំនួរ​នេះ​ក៏​ដូចជា​សំនួរ​ខាងដើម ខ្ញុំ​បាន​ឆ្លើយ​បន្តិច​រួចមកហើយ​ថា គឺ​ត្រូវ​គិត​ជា​មុន​ថា​យើង​ចង់​រក​អ្វី​ពិតប្រាកដ ខាងក្រោម​នេះ​គឺជា​តម្រុយ​ខ្លះ សម្រាប់​យកមក​គិត​ពិចារណា (​សូម​បញ្ជាក់​ជា​ថ្មី​ថា​មុខរប​ទាំង​នេះ​ទាមទារ​ឲ្យ​យើង​ចេះ​អង់គ្លេស​គួរសម ចេះដឹង​ផ្នែក HTML (PHP, My SQL បើ​ចេះ​ជា​ការល្អ​) សំខាន់​ជាងគេ​នោះ​គឺ​ត្រូវ​មាន​កុំព្យូទ័រ​មួយ​គ្រឿង​មាន​សេវា Internet និង​ភាព​អំណត់​បំផុត​) ថា​តើ​យើង​ចង់រ​ករប​អ្វី :

​ ​១- បើក​ហាង​លក់ទំនិញ​ធំ​ប៉ុនគ្នា​នឹង Amazon ឬ​ធំ​ជាង​ដោយ​គ្មាន​ចំណាយ​អ្វី​ទាំងអស់​ក្រៅ​ពី​ពេលវេលា​នៃ​ការធ្វើ​ប៉ុណ្ណោះ ។​

​ ​២- បង្កើត​ប្រព័ន្ធ Network ជា​របៀប​ប្រមូលផ្តុំ​ដូច youtube, okute , myspace, spacebook ៘​

​ ​៣- លក់​សម្ភារៈ​គ្រប់យ៉ាង​នៅក្នុង​ប្រព័ន្ធ ebay និង Amazon

​ ​៤- លក់ទំនិញ​ទូទាំង​ពិភពលោក​ដោយ​ពុំ​ចាំបាច់​មាន​ទំនិញ​នៅក្នុង​ដៃ​ដោយ​ខ្លួនឯង ថែម​ទាំង​ពុំ​ចាំបាច់​ផ្ញើឲ្យ​គេ​ដោយ​ខ្លួនឯង​

​ ​៥- លក់​របស់​ដែល​លក់​មិនចេះ​អស់​តែ​ទិញ​តែ​ម្តង​គត់​

​ ​៦- ស៊ី​ក្បាលកាក់​ពី​ប្រព័ន្ធ google និង yahoo ដោយ​ពុំ​ចាំបាច់​ហត់នឿយ​តែ​អាច​រក​ប្រាក់​បាន​រហូត 400 ទៅ 500 ដុល្លារ​ក្នុង ១​ខែ និង​អាច​ច្រើន​ជាង​នេះ​ច្រើនដង ។​

​ ​៧- រក​ប្រាក់​តាមរយៈ Myspace និង youtube

​ ​៨- ទទួល​យក​ទំនិញ​គេ​មក​លក់​ដោយ​ពុំ​ចាំបាច់​មាន​ប្រាក់ 1​សេន​

​ ​នៅ​មាន​ច្រើន​ទៀត​ហើយ​រប​ទាំងនេះ​មិន​បាន​តម្រូវ​ឲ្យ​យើង​ត្រូវ​បង់​ប្រាក់​មួយ​សេន​ណា​ឡើយ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវមាន​នោះ​គឺ​ត្រូវមាន website ដោយ​ខ្លួន​យើង​ផ្ទាល់ និង​ចំណេះដឹង​ខ្លះៗ​ពី​វិធី​បង្កើត website និង​ការថែរក្សា​វា ។​

​ ​តើ​ទាំងអស់នេះ​ជា​ការពិត​ទេ ? គឺ​ពិត​ណាស់ ! បើ​យើង​ចូល​ទៅ​កាន់ website ណាមួយ​ក៏ដោយ​យើង​នឹង​ឃើញ​មាន​ការផ្សាយពាណិជ្ជកម្ម​យ៉ាង​សម្បូ​រណ៍​បែប​នៅ​ស្ទើរ​គ្រប់ website ទាំងអស់ ហើយ​បើ​គេ​រក​ប្រាក់​មិនបាន​ពី​ការផ្សាយពាណិជ្ជកម្ម​ទាំងអស់​នោះ​ទេ ការប្រកាស​ពាណិជ្ជកម្ម​ទាំងនោះ​ក៏​គ្មាន​មុខ​នៅលើ Website ទាំងនោះ​ដែរ ។​

​ ​មាន​មនុស្ស​មួយចំនួន​មាន​ចម្ងល់​ថា​តើ​គេ​រក​ប្រាក់​បាន​យ៉ាងម៉េច​កើត​ទៅ ហើយ​គិត​ថា​នេះ​គឺជា​ការបោកប្រាស់​ទៅវិញ ប៉ុន្តែ​តាមពិតទៅ​គឺ​មកពី​ពុំបាន​ដឹង​ឲ្យបាន​ច្បាស់​ហើយ​ចេះ​តែ​គិតស្មាន​ក្នុង​ចិត្ត​តាមតែ​នឹកឃើញ​ដោយ​មិន​បាន​ពិចារណា​ឲ្យបាន​ដិត​ដល់​ទៅ​លើ​មូលដ្ឋាន​ពិត​របស់​វា ។​

​ ​នៅក្នុង​អត្ថបទ​នេះ​ខ្ញុំ​បាន​ព្យាយាម​ប្រើ​ពាក្យ​យ៉ាង​សាមញ្ញ​បំផុត​ក្នុង​ការពន្យល់​ព្រមទាំង​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ការបរិយាយ​យ៉ាង​លំអិត​ស្តីពី​វិធី​ជា​ច្រើន​ដូចខាងក្រោម :

​ ​- វិធី​ទិញ Host តើ​ត្រូវ​ជ្រើសរើស​បែបណា ?

​ ​- តើ​ត្រូវ​ទិញ Host នៅទីណា ?

​ ​- តើ​យើង​អាច​បង់ប្រាក់​សំរាប់​ទិញ Host តាម​វិធី​ណា ?

​ ​- គោលដៅ​ក្នុង​ការបង្កើត website សំរាប់​អ្វីខ្លះ ?

​ ​- វិធី​ផ្សេងៗ​ក្នុង​ការបង្កើត website

​ ​- បង្រៀន HTML

​ ​- បង្រៀន CSS

​ ​- បង្រៀន PHP

​ ​- បង្រៀន MySQL

​ ​- បង្រៀន Photoshop

​ ​- បង្រៀន​ថតរូប កែ​រូប រចនា​រូប​

​ ​- វិធី upload website

​ ​- វិធី Update contents

​ ​ឯ​វិធី​ជាច្រើន​ទៀត​ទាក់ទង​ដល់​ការជ្រើសរើស​យក​អ្វី​ដែល​យើង​ចង់​ដាក់ ឬ រើស​យក​មុខរប​រដែ​ល​យើង​ចង់​ធ្វើ វិធីសាស្ត្រ​ទាំងអស់នេះ​នឹង​ត្រូវ​បាន​យក​មក​បកស្រាយ​ពន្យល់​តៗ​រៀង​គ្នា​រហូត​អាច​យល់​បាន ធ្វើ​តាម​បាន និង​អាច​រក​ប្រាក់​បាន ឯ​ត្រង់​ថា​បាន​ច្រើន ឬ​តិច​នោះ​គឺ​អាស្រ័យទៅលើ​ការព្យាយាម​អំណ​ត់របស់​យើង​ប៉ុណ្ណោះ ក្នុងករណី​ដែល​យើង​អាច​ពង្រីក​បន្ថែម ដាក់ចិត្ត​ដាក់​កាយ​ចំណាយ​ពេលវេលា​ជាមួយ​វា​ឲ្យបាន​ច្រើន​នោះ​យើង​អាច​រក​ប្រាក់​បាន​ច្រើន​តាម​នោះដែរ ។ នេះ​គឺជា​មុខរប​មួយ​មិន​មាន​សំឡេង មិន​មាន​ក្លិន មិន​រំខាន​គេ គឺ​វា​ប្រព្រឹត្តទៅ​យ៉ាង​ស្ងាត់ស្ងៀម​នៅក្នុង​បន្ទប់​ក្នុង​ផ្ទះ​របស់​យើង​ដោយ​ពុំ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​បើក​ហាង បើក​ផ្លាក អង្គុយ​រង់ចាំ​ភ្ញៀវ​ចូល​មក​ទិញ​ឡើយ ។​

​ ​បើ​ស្តាប់​មួយ​ភ្លែត​ទៅ​ឃើញ​ថា​គួរ​ឲ្យ​សប្បាយ មានបំណង​ចង់​ធ្វើ​តែ​សូម​ហាម​ជាមុន​ថា​មិនមែន​សម្រាប់​អ្នក​បេះដូង​ខ្សោយ​ឡើយ​ពីព្រោះ​ត្រូវធ្វើ​កិច្ចការ​មួយចំនួន​មុន​ពេល​យើង​អាច​រក​ប្រាក់​បាន​តាម​វិធី​នេះ ទាល់តែ​បេះដូង​យើង​រឹងប៉ឹង​មានការ​តាំងចិត្ត​ពិតប្រាកដ គឺ​ចេញពី​បេះ​ដូង​មក ដើម្បី​រក​ប្រាក់​មិនមែន​ចេញ​ពី​បេះ​ដូង​ដើម្បី​សង្សារ​នោះ​ទើប​ធ្វើ​កិច្ចការ​នេះ​បាន ។​

​ ​ ​ជំពូក​ទី 1 :​ ​ ​អ្វី​ទៅជា Internet ?

​ ​Internet គឺជា​ប្រព័ន្ធ Network ពិភពលោក​ដ៏​ធំ​បំផុត​មួយ​មាន​ប្រើ និង​អាច​ប្រើ​បាន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក ។ គេ​អាច​ទទួលយក​សេវា Internet នេះ​មក​ប្រើ​ទៅតាម​លទ្ធភាព​និង​សេចក្តីត្រូវការ​ដែល​យើង​មាន ចំពោះ​តម្លៃ​វិញ គឺ​គេ​គិត​ជា​ម៉ោង​ជា​ចំនួន Kilobyte ដែល​យើង​ប្រើ ប្រើ​ដោយ​គ្មាន​កំណត់ និង​ប្រើ​ដោយ​មាន​ចំនួន​កំណត់ ។​

​ ​នៅក្នុង​ប្រទេស​កម្ពុជា រហូតមកទល់​ពេលនេះ​មាន​សេវា Internet (​ឬ​ហៅ​ថា Internet Service Provider = ISP) កាន់តែ​ច្រើន​ជាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ចំណែក​តម្លៃ​នៃ​ការ​ជាវ​សេវា​នោះ គឺ​មាន​តម្លៃ​ធ្លាក់ចុះ​ជាង​ពេល​មុន​បន្តិច​ដែរ តែ​មិន​ច្រើន​ប៉ុន្មាន​ទេ សម្រាប់​ពលរដ្ឋ​ខ្មែរ​យើង​ដែល​រស់នៅ​ឯ​បរទេស​វិញ ការប្រើប្រាស់​សេវា Internet មិនសូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ ព្រោះ​មាន​តម្លៃថោក​ជាង និង stable ជាង ។​

​ ​Internet ត្រូវបាន​បង្កើតឡើង​ក្នុង​គំនិត​ចែករំលែក​ចំណេះដឹង​ត​ភ្ជាប់​គ្រប់​ជាតិ​សាសន៍​ទាំងអស់​ត្រូវ​កើត​នៅ​សហគមន៍​អន្តរជាតិ​មួយ​ក្រៅពីនេះ Internet ត្រូវបាន​គេ​ច្នៃ​ឲ្យក្លាយ​ទៅ​ជា​កន្លែង​បង្កើត​ការងារ​សម្រាប់​មនុស្ស​ជាច្រើន​រយ​លាន​នាក់ ជា​ទីផ្សារ​ទំនិញ ទីផ្សារ​ជំនួញ​ភាគហ៊ុន និង​មាន​ច្រើន​ទៀត​រាប់មិនអស់ ។​

​ ​សម្រាម់​យើង​ជា​អ្នក​ប្រើ​សេវា Internet យើង​ចាំបាច់​ត្រូវ​កាន់​កន្លែង​មាន​ផ្តល់​សេវា Internet “Internet cafe” ដែល​ជា​កន្លែង​បម្រើ Internet សាធារណៈ យើង​បង់ប្រាក់​សំរាប់​ចំនួន​ម៉ោង​ដែល​យើង​បាន​ប្រើ ។ ក្នុងករណី​ដែល​យើង​ចង់​ប្រើ Internet ផ្ទាល់​នៅក្នុង​ដៃ​របស់​យើង ត្រង់នេះ​យើង​មាន​ជម្រើស​ច្រើន គឺ​តាមរយៈ​ទូរស័ព្ទ​ដៃ​តែ​ម្តង ឬ​ភ្ជាប់​មក​កុំព្យូទ័រ​ដោយ​ប្រើ​ទូរស័ព្ទ​ជា Modem យើង​អាច​ជាវ​សេវា Internet សំរាប់​ប្រើ​ផ្ទាល់​ជាមួយ PC (​ជា Desktop ឬ Laptop) របស់​យើង​ផ្ទាល់​ក៏​បាន សំរាប់​ការចំណាយ​វិញ សូម​មើល​តាម​តារាង​តម្លៃ​របស់​ក្រុមហ៊ុន​ទាំងអស់​ដែល​មាន​ផ្តល់​សេវា Internet នៅក្នុង​ប្រទេស​កម្ពុជា​ដូច​មាន​រាយ​នៅ​ខាងក្រោម​នេះ ។​

​ ​ក្រុមហ៊ុន​ផ្តល់​សេវា Internet នៅក្នុង​ប្រទេស​កម្ពុជា :

1 – Clicknet

2 – Camnet

3 – Camitel

4 – Online

5 – Qube

6 – Wireless IP

7 – Mekongnet

8 – City Link

9 – Vietel

10 – Telesurf

11 – Mobitel

12 – Camshin

13 – Samart

14 – PPCTV

​ ​យើង​អាច​ជ្រើសរើស​យក​សេវា​ពី​ក្រុមហ៊ុន​មួយ​ណា​ក៏បាន អាស្រ័យ​ដោយ​សេចក្តី​ត្រូវ និង​តម្រូវការ​របស់​យើង សូម​សាកសួរ​មិត្តភក្តិ និង​ប្រមូល​ព័ត៌មាន​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន សំរាប់​ក្រុមហ៊ុន​និមួយៗ ។​

​ ​អ្វី​ត្រូវ​ដឹង :

​ ​- ល្បឿន​

​ ​- ភាព​មិន​រអាក់រអួល​

​ ​- ទុកចិត្តបាន​

​ ​- គ្មាន​ការកេងបន្លំ​ចំនួន​ប្រើប្រាស់​

​ ​- តម្លៃ​នៃ​ការប្រើប្រាស់​

​ ​- សម្ភារៈ​សម្រាប់​ភ្ជាប់​បណ្តាញ​

​ ​- ប្រាក់​កក់ …​។​

​ ​បន្ទាប់ពី​យើង​ប្រមូល​ព័ត៌មាន​ទាំងនេះ​បាន​គ្រប់សព្វ​ហើយ​យើង​អាច​ធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង ហើយ​ថា​តើ​ត្រូវ​ជ្រើសរើស​យក​ក្រុមហ៊ុន​ណាមួយ​សម្រាប់​ជា​អ្នកផ្តល់​សេវា Internet ឲ្យ​យើង ។​

​ ​សម្រាប់​ការប្រើប្រាស់ Internet យើង​មិន​ចាំបាច់​ត្រូវ​មាន​កុំព្យូទ័រ​ទំនើប​នោះឡើយ កុំព្យូទ័រ​ប្រភេទ​ណា​ក៏​អាច​ភ្ជាប់​ទៅកាន់ Internet បានដែរ អ្វី​ជា​ប្រការ​សំខាន់​ជាងគេ​នោះ​គឺ Computer ដែល​យើង​ត្រូវ​មាន​គួរ​អាច​ប្រើ​ប្រូ​ក្រាម​ដូចជា Photoshop frontpage 2003 និង​ប្រូ​ក្រាម​បន្ទាប់បន្សំ​តូចៗ​មួយចំនួន​ទៀត​ប៉ុណ្ណោះ កុំព្យូទ័រ​នោះ​គួរ​មាន​សមត្ថភាព​អាច​ប្រើ windows XP pro និង service pack 2 or 3 បាន ហើយ​មាន​ល្បឿន​លឿន​ល្មម​អាច​ប្រើការ​បាន គឺ​គ្រប់គ្រាន់​ហើយ ។​

​ ​មាន​កុំព្យូទ័រ​នៅក្នុង​ដៃ មាន​សេវា Internet ផ្ទាល់​នៅក្នុង​ដៃ​យើង​អាច​ចាប់ផ្តើម​ស្វែងយល់​ពី​ពិភពលោក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន​គ្រប់ពេល​គ្រប់​វេលា តែ​ទោះបីយ៉ាងណា​ក៏ដោយ បើសិន​លោក​អ្នកនាង​អាច​ចូល​មក​អាន​អត្ថបទ​នៅក្នុង website នេះ​បាន​គឺ​ចាត់ទុក​ថា​លោក​អ្នក​បាន​យល់​ខ្លះ​ហើយ​ពី​រឿងនេះ ថា​ត្រូវធ្វើ​យ៉ាងណា ។​

​ ​ជំពូក​ទី ២ :​ ​រៀបចំ​កុំព្យូទ័រ និង​អ្វី​ដែល​យើង​ត្រូវការ​ចាំបាច់​

​ ​យើង​ពុំ​ចាំបាច់​ត្រូវមាន​តុ​ដែក​យ៉ាង​ហ៊ឺហា ឬ​តុ​បេង​ដ៏​ថ្លៃ​ដើម្បី​ធ្វើ​រឿង​នេះ​ឡើយ​ត្រឹមតែ​ជា​តុ​ឈើ​កញ្ចាស់​មួយ​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ទោះបី​កៅអី​គ្មាន​ពូក​ក៏​យើង​អាច​ប្រើ​ខ្នើយ​កញ្ចាស់​មួយ​ដាក់​ទ្រាប់​ប្រើ​សម្រាប់​អង្គុយ​បាន​ដូចគ្នា ។​

​ ​នៅលើ​កុំព្យូទ័រ​យើង​, យើង​ត្រូវ​តម្លើង Ms windows xp (Installing Ms-windows xp) សូម​ចុច​ទីនេះ ដើម្បី​មើល​ពី​វិធី​តម្លើង Ms windows xp ។​

​ ​បន្ទាប់ពី​បាន​តម្លើង Ms windows xp រួចហើយ សូម install Ms office 2003 ដោយ​រួមទាំង Frontpage 2003 ផងដែរ ជា​ចុងក្រោយ​គេ​គឺ​យើង​ត្រូវការ Photoashop CS3 ដើម្បី​រចនា website និង​រូបភាព​ផ្សេងៗ​សំរាប់ website របស់​យើង ។​

​ ​បន្ទាប់​ពី​អ្វីៗ​បាន install ចូល​គ្រប់សព្វ​អស់ហើយ យើង​ត្រូវ​គិត​ដល់​រឿង​មួយចំនួន​ដូច​ខាងក្រោម :

​ ​1- ធ្វើ website នេះ​ដោយ​ខ្លួនឯង​

​ ​2- ជួល​គេ​ឲ្យធ្វើ​ឲ្យ រួច​យកមក​គ្រប់គ្រង​ដោយ​ខ្លួនឯង​

​ ​3- ជួល​គេ​ឲ្យធ្វើ រួច​ឲ្យគេ​គ្រប់គ្រង​ឲ្យ​បន្ត​

​ ​ជំរើស​ទី ១ គឺ​ល្អ​ជាងគេ​បំផុត ប៉ុន្តែ​យើង​ត្រូវ​ចេះ HTML code, CSS, (PHP, MySQL ក្នុង​ករណី​ខ្លះ​) ក្រៅពី​នេះ​យើង​ត្រូវ​ចេះ Photoshop ថែម​ទៀត​នោះ​ទើប​គ្រប់គ្រាន់ ។​

​ ​ចំណែក​ជំរើស​ទី ២ និង ទី ៣ មិនសូវ​ជា​ល្អ​ណាស់ណា​ទេ លើកលែង​តែ​យើង​មាន​ប្រាក់​សម្រាប់​ចំណាយ និង​មាន​គោលដៅ​ធំ ពី​ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​១​ខែៗ យ៉ាងហោចណាស់​ត្រូវ​មាន​ប្រាក់​ចាប់ពី $ 100,000 ឡើងទៅ នោះ​បើ​យើង​មាន​គម្រោង​ធំ​ត្រូវ​ធ្វើ ។​

​ ​រៀន HTML code មិន​ជា​ពិបាក​ណាស់ណា​ទេ បើ​យើង​ព្យាយាម​យើង​អាច​ប្រើ​ពេល​ត្រឹម ៣​ខែ ឬ​តិច​ជាង​នេះ​ដើម្បី​ឲ្យ​អាច​ធ្វើបាន​តិច​បំផុត​ក៏​ត្រូវការ​ពេល ១​ខែ​ដែរ ដើម្បី​ឲ្យ​យល់​បាន​ខ្លះ​ពី​ឫសកែវ​របស់ HTML ។ មានប្រូ​ក្រា​មមួយចំនួន​អាច​ឲ្យ​យើង​បង្កើត website ដោយ​មិន​ចាំបាច់​ឲ្យ​យើង​ចេះ HTML ឡើយ​ប៉ុន្តែ​នៅពេល​យើង​ចង់​បង្កើត​អ្វីមួយ​ប្លែក​ពីប្រូ​ក្រាម​អាចធ្វើ​បាន​នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​រៀន HTML code ។​

​ ​សូម​ចុច​ទីនេះ​ដើម្បី​រៀន​ពី HTML Code ដោយ​ខ្លួនឯង ។​

​ ​អាន​មកដល់​ត្រឹម​នេះ​លោក​អ្នកនាង​ត្រូវ​គិត​សិន​ថា​នៅ​មាន​ការចាប់អារម្មណ៍​នៅឡើយ​ទេ ?

​ ​បើសិនជា​នៅ​មាន​ការចាប់អារម្មណ៍​សូម​បន្ត​អាន​ទៅមុខទៀត ។ ដូច​បាន​ជម្រាប​ខាងដើម​ស្រាប់ មុខរប​នេះ​មិន​សម្រាប់​អ្នក​បេះដូង​ខ្សោយ​ឡើយ ។​

​ ​ជំពូក​ទី ៣ :​ ​គោលបំណង និង គោលដៅ​របស់ website

​ ​នៅពេល​យើង​បង្កើត website យើង​ត្រូវ​គិត​ឲ្យដល់​សិន​ចំពោះ​បំណង​របស់ website យើង តើ​ត្រូវ​តំរង់​ចំពោះ​អ្វី​ទៅ :

​ ​- តើ​វា​សម្រាប់​ភាសាបរទេស ?

​ ​- តើ​វា​សម្រាប់​ភាសា​ខ្មែរ​

​ ​* បើសិន website យើង​ធ្វើ​ជា​ភាសា​ខ្មែរ និង​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ​មានន័យថា​យើង​នឹង​ពុំ​អាច​រក​ប្រាក់​បាន​តាមរយៈ Internet នោះ​បាន​ឡើយ ដោយហេតុ​ថា​យើង​បាន​តម្រង់​ទិស​របស់​យើង​សម្រាប់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ មិនមែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ ។ ហេតុនេះ​ភាពទូលំទូលាយ​នៃ​ការ​ស្គាល់ website យើង​គឺ​មាន​តែ​មួយចំណែក​តូច​ក្នុង​សហគម​ខ្មែរ​យើង​តែ​ប៉ុណ្ណោះ ពីព្រោះ​ភាសា​ខ្មែរ​ដែល​យើង​បានដាក់​គឺ​សម្រាប់​តែ​អ្នកចេះ​អាន​ភាសា​ខ្មែរ ទើប​គេ​ចូលមក website របស់​យើង ។​

​ ​* ក្នុងន័យ​មួយទៀត​បើសិនជា wesite យើង​ធ្វើ​ជា​ភាសា​អង់គ្លេស​តើ​យើង​មានលទ្ធភាព​និពន្ធ​ពាក្យ​ពេជ្រ​ក្នុង website យើង​ជា​ភាសា​អង់គ្លេស​បាន​ដែរឬទេ ? ហើយ​គោលដៅ​របស់ website យើង​នោះ​ចង់​និយាយ​ពី​អ្វី​ដែរ សំរាប់​បង្រៀន​គេ សំរាប់​លក់ទំនិញ �​សម្រាប់​អ្វី ?� ដូចនេះ​យើង​ត្រូវ​គិត​ពី​សមត្ថភាព​និង​អ្វី​ដែល​យើង​អាច​ធ្វើបាន​សិន ព្រោះ​ក្នុង​នេះ​គោលបំណង​សំខាន់​របស់​យើង​គឺ​ដើម្បី​រក​ប្រាក់ ។​

​ ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ​ឲ្យបាន​ច្បាស់ ខ្ញុំ​សូម​លើកយក​កត្តា​មួយចំនួន​ដែល​ទាក់ទង​ដល់​ការរក​ប្រាក់​នេះ​មក​បកស្រាយ​ដូចខាងក្រោម :

​ ​នៅក្នុង​ប្រព័ន្ធ Internet យើង​អាច​រក​អ្វីៗ​បាន​គ្រប់យ៉ាង​ទាំង​សម្រាប់​ការសិក្សា សម្រាប់​រក​ប្រាក់ សំរាប់​កំសាន្ត សំរាប់​ទិញ សំរាប់​លក់ ៘ និង ៘​

​ ​មាន​ប្រធានបទ​គ្រប់យ៉ាង​ដែល​យើង​អាច​លើកយក​មក​និយាយ មាន​វត្ថុ​រាប់លាន​មុខ​ដែល​យើង​អាច​យកមក​លក់ មាន​មេរៀន​រាប់​លាន​សន្លឹក ដែល​យើង​អាច​យក​មក​សិក្សា មិនតែប៉ុណ្ណោះ​នៅ​មាន វី​ឌី​អូ អូ​ឌី​អូ រូបភាព និង​អ្វីៗ​ច្រើន​ទៀត ។​

​ ​ឧទាហរណ៍ : យើង​ត្រូវ​សម្រេចចិត្ត​រើស​យក​មួយ ឬ​ច្រើន​ទៅតាម​ការចង់បាន​របស់​យើង សព្វថ្ងៃនេះ​មាន​មនុស្ស​ជាច្រើន​ត្រូវការ​ការងារ​ធ្វើ ត្រូវការ​ប្រាក់ ទោះបី​១០០​ឆ្នាំ ទៅមុខ​ទៀត​ក៏​មនុស្ស​យើង​នៅ​ត្រូវការ​ប្រាក់​ដែរ ហេតុនេះ​វិធី​រកប្រាក់​គឺជា​ចំណុច​ចាប់ផ្តើម​មួយ​យ៉ាង​ល្អ​បំផុត​ដែល​យើង​ត្រូវ​លើកយក​មក​និយាយ ។​

​ ​ដូចនេះ​យើង​សូម​សន្មត់​ថា website របស់​យើង​គឺជា website ដែល​ពន្យល់​ប្រាប់​គេ​ពី​វិធី​រកប្រាក់ ។ ដូចនេះ​នៅក្នុង​អត្ថបទ​របស់​យើង​, យើង​ត្រូវ​បកស្រាយ​ពី​គន្លឹះ ចំណោះ​ស្រាយ និង បញ្ហា​មួយចំនួន​ដែល​អ្នកអាន​គាត់​អាច​មាន​ការចាប់អារម្មណ៍​ហើយ​ចង់​ធ្វើតាម អ្វី​ដែល​យើង​បាន​និយាយ​ក្នុង website យើង ។​

​ ​យើង​អាច​ទទួលយក ads ពី google មក​ដាក់​ក្នុង website យើង យើង​អាច​ដាក់ Banner របស់​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​យក​ក្បាល​កាក់ យើង​អាច​ផ្សាយពាណិជ្ជកម្ម​លក់​អ្វី​មួយ​ឲ្យ​អ្នកណាម្នាក់ ទាំងនេះ​គឺជា​អ្វី​ដែល​យើង​អាច​រកបាន ។​

​ ​ក្នុង website មួយ​យើង​អាច​រកបាន 100-200 ដូចនេះ បើ​យើង​មាន website ស្រដៀងៗ​គ្នា​ចំនួន​ច្រើន គិតថា ៥​ចុះ នោះ​យើង​អាច​រក​បាន​ប៉ុន្មាន ? សូម​កុំ​ទាន់​និយាយា​ដល់​រក​បាន​ប្រាក់​ម៉ឺន ឬ​ប្រាក់​សែន​សូម​រក​ត្រឹម​រយ និង​ពាន់​សិន​បាន​ហើយ រហូត​យើង​យល់​ពី​វា​បាន​ច្រើន​ហើយ ទើប​ពង្រីក​វា​ជា​ក្រោយ​ក៏​មិន​យឺត​ពេល​ដែរ ។​

​ ​ព្យាយាម​ប្រមូល​ព័ត៌មាន​ស្តីពី​ការរក​ប្រាក់​ឲ្យបាន​ច្រើនយ​កមកកត់ បង្កើន​ចំនួន​អត្ថបទ បង្ករ​ការចាប់អារម្មណ៍​របស់​អ្នក​អាន​ឲ្យបាន​ច្រើន តាម​ដែល​យើង​អាច​ធ្វើទៅបាន​ទោះ​ដោយ​វិធី​ណា​ក៏ដោយ​ចុះ ធ្វើយ៉ាងណា​ឲ្យ​អ្នក​ចូល​គាត់​គិតថា website របស់​យើង​គឺជា​កន្លែង​ដែល​គាត់​អាច​ទុកចិត្តបាន អាច​ទទួលយក​នូវ​ព័ត៌មាន​ដែល​គាត់​ត្រូវការ រួម​ទាំង​ព័ត៌មាន​ដែល​គួរ​ឲ្យ​គាត់​ចាប់អារម្មណ៍​បន្ថែម ។​

​ ​ជំពូក​ទី ៤ :​ ​Affiliate Program

​ ​ការទទួលយក​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ផ្សេងៗ​មក​ដាក់​ផ្សាយ​នៅលើ website របស់​យើង​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ពុំ​អាច​ខ្វះ​បានឡើយ ។​

​ ​យើង​ធ្លាប់​បានឃើញ​ហើយ​ថា​នៅលើ website មួយ​ចំនួន​យ៉ាង​ធំ​មាន​ដាក់​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ យ៉ាង​សម្បូ​រណ៍​បែប ប៉ុន្តែ​ក្នុងនោះ​គឺមាន​តែ website មួយចំនួន​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ពី​រឿង​ផ្ទៃក្នុង​ខ្លះៗ​នៃ​ការដាក់​ផ្សាយពាណិជ្ជកម្ម​នេះ ហើយ​អាចឲ្យ​គេ​រក​ប្រាក់​បាន​ច្រើន យើង​នឹង​និយាយ​ពី​រឿង​នេះ​នៅ​ផ្នែក​ក្រោយ​ទៀត​តែ​ពេលនេះ​ខ្ញុំ​សូម​លើកយក​ពី​វិធី​នៃ​ការ​ដំណើរការ​របស់ google មក​និយាយ​សិន ។​

​ ​* google ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា website search engine សម្រាប់​ឲ្យ​យើង​ស្វែងរក (Search) អ្វីមួយ​ដែល​យើង​ត្រូវការ​ទោះ​ជា​ពាក្យ​អ្វី​ក៏ដោយ ក៏ google អាច​រក​ឃើញ​ដែរ ទោះ​វា​មិនមែន​ជា​ឈ្មោះ wesite តែ​ជា​ពាក្យ Keywords ក៏ google រកឃើញ ។ ក្រៅពី google នៅមាន yahoo, live, ask, AOL និង search engine ច្រើន​ទៀត​រាប់មិនអស់​ដែល​ត្រូវបាន​គេ​ដាក់ឲ្យ​ដំណើរការ​នៅ​លើ​ប្រព័ន្ធ Internet ប៉ុន្តែ​ក្នុង​ចំណោម​នោះ​គឺ​មានតែ google និង yahoo ប៉ុណ្ណោះ​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ ។​

​ ​* ហេតុអ្វី ?

​ ​នោះ​ក៏​មកពី search engine ទាំងពីរ​នេះ​បាន​ចិញ្ចឹម​មនុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក​

​ ​ដោយ​វិធី​ណា ?

​ ​គឺ​ងាយស្រួល​បំផុត !

​ ​ផ្ញើ​លុយ​ឲ្យ​រាល់​ខែ !

​ ​ហេតុអ្វី ?

​ ​គឺ​ការផ្សាយពាណិជ្ជកម្ម !

​ ​google និង​មិន​ល្បី​ហើយក៏​មិន​មានមុខ​រហូត​មកដល់​សព្វថ្ងៃនេះ​ទេ​បើសិនជា​គេ​មិន​អាច​បាន​ទទួល​ប្រយោជន៍​ពី​ទីនោះ ។​

​ ​ក្នុងនាម​ជា search engine ដ៏​ធំ​បំផុត​ជាង​គេ សព្វថ្ងៃ google មាន​តម្លៃ​ខ្លួន​រហូតដល់ 138 ពាន់​លាន​ដុល្លារ ។ google មិន​ត្រឹមតែ​ជា​អ្នក​ផ្តល់​ឲ្យ​យើង​នូវ​វិធី​រក​ពាក្យ ឬ website ប៉ុណ្ណោះ​ទេ ប៉ុន្តែ google បាន​ផ្តល់​ឱកាស​ឲ្យ website និង blog ជាច្រើន​អាច​រក​ប្រាក់​បាន​សម្រាប់​ចិញ្ចឹម​ដោយ​វិធី​ងាយស្រួល និង​សាមញ្ញ​បំផុត ដែល​អ្នក​ណា​ក៏​ដោយ​ឲ្យតែ​ចេះ​ប្រើ Internet អាច​រក​ប្រាក់​បាន​ពី​វិធី​ដ៏​ងាយ​នោះ រហូត​មាន​មនុស្ស​រាប់ពាន់​នាក់​ពឹង​អាស្រ័យ​ទៅ​លើ​ចំណូល​បានមក​ពី google អ្នកណា​ក៏​អាចធ្វើ​បាន អ្នកណា​ក៏​អាច​រក​បាន​មិន​ថា​ខ្មែរ ចាម ចិន បារាំង ខ្មៅ ស ល្អ អាក្រក់​ឡើយ ។​

​ ​ជា​ការពិត google បាន​បង្កើតឲ្យមាន​ប្រព័ន្ធ​ផ្សាយពាណិជ្ជកម្ម​មួយ​ដែល​អនុញ្ញាត​ឲ្យ website blog អាច​យក​ពាណិជ្ជកម្ម​នោះ​មក​ដាក់​ផ្សាយ យើង​ជា​ម្ចាស់ website អាច​ទទួលយក ads មក​ផ្សាយ​រួច​ទទួល​បាន​កម្រៃ​ពី​ការផ្សាយ​នោះ ។ តើ​យើង​ទទួល​កម្រៃ​ពី​ការផ្សាយ​នោះ​ដោយ​វិធី​ណា ?

​ ​ក្រៅពី google នៅ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​បាន​ផ្តល់​កម្រៃ​ឲ្យដល់​ម្ចាស់ website ណាមួយ​ដែល​បាន​យល់ព្រម​ទទួលយក​ពាណិជ្ជកម្ម​របស់​គេ​មក​ដាក់​នៅក្នុង website របស់​យើង ។ សូម​ចាំ​ថា ម្ចាស់​របស់​ពាណិជ្ជកម្ម​គឺជា​អ្នក​កំណត់​តម្លៃ​ដែល​គេ​កំណត់​គឺ​មាន​ចាប់ពី $0.01 (1 សេន​) ឡើង​ទៅ​រហូត​ដល់​រាប់ពាន់​ដុល្លារ បើសិនជា​មាន​គេ​ក្លីក (click) ចូល​ពាណិជ្ជកម្ម​នោះ ប៉ុន្តែ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ថ្លៃៗ​ទាំងនោះ​មិន​ដែល​បាន​មកដល់​យើង​ឡើយ ពុំ​ដឹង​ជា​គេ​ឲ្យ​ខាង​ណា​ជា​អ្នក​ផ្សាយ​ទេ ឯ​ចំណែក​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃថោកៗ ត្រឹម​ចាប់ពី ៥​សេន​ចុះក្រោម​ក្នុង 1 click គឺ​មាន​នៅ​សល់​ច្រើន ដូចនេះ​ចំណូល​ដែល​យើង​អាច​ទទួលបាន​ពី​ការផ្សាយពាណិជ្ជកម្ម គឺ​មិន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​ចូរ​ប្រមូល​យក​ឲ្យបាន​ច្រើន ។ ឧទាហរណ៍ : បើ​យើង​មាន​ទទួល​ពាណិជ្ជកម្ម​យក​ចុះ​ផ្សាយ​ជា​មួយ website យើង 1 click យើង​ទទួលបាន 7 សេន (​នៅពេល​យើង​ដាក់​ពាណិជ្ជកម្ម​ហើយ​មាន​អ្នកណា​ម្នាក់​គេ click លើ​ពាណិជ្ជកម្ម​នោះ​ដើម្បី​ចង់​ដឹង​ចង់​យល់​បន្ថែម​ពី �​ប្រកាស​� នោះ​) នោះ​យើង​ជា​ម្ចាស់ website និង​ទទួលបាន 2 សេន ហើយ​បើ​មាន​អ្នកណា​ផ្សេង​ទៀត​ចុច​មើល​ទៀត​នោះ​មានន័យ​ថា​ចំនួន​ទឹក​លុយ​របស់​យើង​នឹង​កើន​តាម​នោះ​ដែរ ។​

​ ​បើសិន​យើង​មាន​បង្កើត website ចំនួន​ច្រើន ចំណូល​របស់​យើង​អាច​ច្រើន​តាម​នោះដែរ ។ website ត្រូវ​មាន​ប្រធានបទ​ខុសៗ​គ្នា ហើយ​សង្កេតមើល​ថា​តើ website ណាមួយ​ទទួលបាន​ច្រើនជាងគេ ដូចនេះ​យើង​ត្រូវបង្កើត website ស្រដៀង​គ្នា​នោះ​ក្នុង​ចំនួន​ច្រើន​ថែម​ទៀត ។​

​ ​* google មាន​គំនិត​នេះ​

​ ​- search engine : ទី ១ គឺ​សម្រាប់​ឲ្យ​អ្នក​ចូល​ទាំងអស់​ស្វែងរក​អ្វីដែល​គេ​ត្រូវការ ពេល​រក​ឃើញ​, វា​នឹង​បង្ហាញ​ពី​លទ្ធផល​ដែល​បាន​រកឃើញ​ដោយ​ចំ និង​ដោយ​ប្រហាក់ប្រហែល ។ google យល់​ថា​បើសិនជា​ខ្លួន​អាច​ឲ្យ​ម្ចាស់ website ផ្សេងៗ​អាច​រក​ប្រាក់​បាន​ពី​ការទទួល​យល់ព្រម​យក​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​ចុះផ្សាយ​រួច​ទទួលបាន​ប្រាក់កម្រៃ ដូចនេះ​សេចក្តីត្រូវការ​ដើម្បី​ប្រើ google នឹង​នៅតែ​មាន​តម្លៃ ហើយ​មនុស្ស​ច្រើន​ឡើង​និង​ចូលចិត្ត google website កាន់តែ​ច្រើន​ឡើង​នឹង​ចង់បាន ads របស់ google យកមក​ដាក់​ជា​មួយ website ខ្លួន ទោះបី​ថា​យ៉ាង​ដូច្នេះ​ក្តី ក៏​នៅ​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​មិន​មាន search engin ដូច google ប៉ុន្តែ​គេ​បាន​បង្កើត​ប្រព័ន្ធ​ផ្សាយពាណិជ្ជកម្ម​បែប​ទំនើប​មួយ​មាន​លក្ខណៈ​ប្រសើរ​ជាង google adsense ច្រើនដង ឲ្យ​កម្រៃ​នៃ​កា​ចុះផ្សាយ​ខ្ពស់ជាង google ឯ​ចំណែក​ពាណិជ្ជកម្ម​វិញ​ទៀត​សោត​ក៏​មាន​លក្ខណៈ​ជា​ពាណិជ្ជកម្ម​ពិតៗ គួរឲ្យ​ទាក់ទាញ​អារម្មណ៍​ជាង google adsense ដែល​មាន​សុទ្ធតែ​អក្សរ​មិនសូវ​មាន​ការចាប់អារម្មណ៍ ។​

​ ​ក្រុមហ៊ុន​គួក​ជេ​បណ្តាញ​ផ្សាយពាណិជ្ជកម្ម​ទាំងនោះ ព្យាយាម​ប្រឹងប្រែង​ប្រកួត​ជា​មួយ google adsense យ៉ាង​ស្ងៀមស្ងាត់ ហើយ​ទទួលបាន​ការស្វាគមន៍​ពី​ម្ចាស់ website គ្រប់​ទីកន្លែង​ទាំងអស់ ប៉ុន្តែ​ដើម្បី​រក​ក្រុមហ៊ុន​ទាំងនោះ​និង​ទទួលបាន​ពាណិជ្ជកម្ម​មក​ចុះ​នៅលើ website របស់​យើង​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ឡើយ ពីព្រោះ​តែ​យើង​មិនដឹង​ថា​ក្រុមហ៊ុន​ទាំងនោះ​នៅ​ទីណា ឈ្មោះ​អ្វី ហើយ​មាន​ទម្រង់​នៃ​វិធី​ធ្វើ​នោះ​បែបណា ដើម្បី​សម្រួល​ដល់​បញ្ហា​នេះ​ខ្ញុំ​បាន​ចងក្រង​ជា​បញ្ជី​មួយ រួម​ទាំង​សេចក្តីពន្យល់ និង លក្ខណផ្សេងៗ​ដែល​យើង​ត្រូវ​ដឹង​ជាមុន (​មាន​ក្រុមហ៊ុន​ខ្លះ​ពុំ​សុចរិត​មាន​ការបោកប្រាស់ បើសិនជា​យើង​ពុំបាន​ដឹង​ពី​ប្រវត្តិ​និង​របៀប​ប្រត្តិបត្តការណ៍​របស់​គេ​ទេនោះ website យើង​នឹង​ក្លាយទៅជា​កន្លែង​សម្រាប់​ផ្ទេរ Traffic ឲ្យគេ​ជាមិនខាន​) ឲ្យបាន​សព្វគ្រប់​ពី​ក្រុមហ៊ុន​និមួយៗ​មុន​ពេល​យើង​ទទួល​យល់ព្រម​រកស៊ី​ជាមួយ​គេ ។​

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

​ ​ ​ ​ដោយឡែក​

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

​ ​Google Ads Sense ជា​អ្វី ?

​ ​Gogle adsensen (Ads Sense) គឺជា​វិធី​ផ្សាយពាណិជ្ជកម្ម​ម្យ៉ាង បង្កើតឡើង​ដោយ​ក្រុមហ៊ុន google ។ ក្រុមហ៊ុន google អាច​រក​ប្រាក់ចំណូល​បាន​រាប់រយ​លាន​ដុល្លារ​ក្នុង 1​ខែៗ ដោយ​អនុញ្ញាត​ឲ្យ website ទាំងឡាយ​ទទួល​យក​ការផ្សាយ​ពាណិជ្ជកម្ម​ពី google ទៅ​ចុះ​ផ្សាយ​លើ website ទាំងនោះ ។ វិធី​ចុះផ្សាយ​ពាណិជ្ជកម្ម​នេះ google ហៅ​វា​ថា “AdWords” ។​

​ ​ក្រុមហ៊ុន​ណា​មួយ website ណាមួយ ទោះបីជា​ក្រុមហ៊ុន​ធំ ក្រុមហ៊ុន​តូច ឬ​ជា​អ្នកណា​ម្នាក់​ក៏ដោយចុះ​ដែលមាន website ដំណើរការ (​មាន​សកម្មភាព​) អាច​ទទួលយក �​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​� របស់ google មក​ដាក់​ផ្សាយ​នៅលើ website របស់​យើង​បាន ហើយ​ទទួលបាន​កម្រៃ​ពី​ការ​ទទួល​យល់ព្រម​ដាក់​ផ្សាយពាណិជ្ជកម្ម​នោះ ។​ក្នុងន័យ​មួយទៀត​គឺ​យើង​ទទួល​ជួយ​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន google ហើយ​ទទួលបាន​កម្រៃ​ពី​ក្រុមហ៊ុន​នេះ ។ របៀប​នៃ​ការបង់​កម្រៃ​ឲ្យ​យើង​គឺ​គិត​ជា​ភាគរយ ប្រហាក់ប្រហែល 2 សេន ក្នុង 1 click (​មានន័យ​ថា : បើ​ពាណិជ្ជកម្ម​ដែល​បាន​ដាក់​ផ្សាយ​ក្នុង website យើង​ត្រូវ​បាន​អ្នកណាម្នាក់ (​អ្នក​ចូល website យើង​) click (​ចុច​) ទៅលើ Ads នោះ (​ពាណិជ្ជកម្ម​នោះ​) ដើម្បី Link (​ភ្ជាប់​) ទៅកាន់ website របស់​ម្ចាស់​ពាណិជ្ជកម្ម នោះ​យើង​នឹង​ទទួល​បាន​កម្រៃ​ចំនួន 2 សេន ពី google ។​

​ ​តាមរយៈ​វិធី​ផ្សាយពាណិជ្ជកម្ម​បែបនេះ យើង​ប្រហែលជា​គិតថា​បើ​យើង​អង្គុយ​ចុច​បើក (click) លើ​ពាណិជ្ជកម្ម​នោះ ដោយ​ខ្លួនឯង​ឲ្យបាន​ច្រើនដង​ប្រហែលជា google មិន​ដឹង​ទេ ! ការគិត បែបនេះ​គឺ​ខុស​ស្រឡៈ ត្រូវ​ចាំ​ថា google មាន​បញ្ជូន spider និង Grawler ទៅគ្រប់ website ទាំងអស់​នោះ​ទូទាំង​ពិភពលោក​គ្មាន​សល់ website ណាមួយ​ទេ website ទាំងអស់នោះ​មាន​សកម្មភាព​អ្វី​ខ្លះ Google ដឹង​ទាំងអស់ website នោះ​មាន​មនុស្ស​ចូល​មើល​ម៉ោង​ណា នា​ទីណា មកពី​ប្រទេស​ណា google ដឹង​ទាំងអស់ តើ​យើង​គិត​ថា​អាច​កុហក google បានទេ ចម្លើយ​គឺ �​ទេ​� បើ​យើង​ហ៊ាន​ធ្វើ​ដូច្នេះ google នឹង​បញ្ឈប់​យើង​លែង​ឲ្យ​យក​ពាណិជ្ជកម្ម​មក​ចុះ​ផ្សាយ​ទៀត​ជា​ស្វ័យប្រវត្តិ ហើយ​លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្សាយ​ជា​រៀងរហូត website យើង​ទៀត​សោត​ក៏​ត្រូវបាន google ពិចារណា ! អាច​ចាត់ទុក​ចូល​ក្នុង​ជំពូក website មិន​ស្មោះត្រង់ ឬ លែង​អាចឲ្យ​គេ​រកឃើញ និង​មិន​មាន​ចំណាត់​ថ្នាក់​ក្នុង search engine ឡើយ ។​

​ ​ទោះបីជា​ការព្រម​ទទួលយក​ពាណិជ្ជកម្ម (adsense) ពី google មក​ចុះ​ផ្សាយ​នៅលើ website របស់​យើង​ទទួលបាន​ប្រាក់​កម្រៃ​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​វា​អាច​ជួយ​សម្រាល​ការចំណាយ​ទៅលើ​ការបង់ថ្លៃ Host របស់ website យើង លើសពីនេះទៅទៀត បើ​យើង​យល់ដឹង​ពី​បញ្ហា​នេះ​ច្រើន និង​បាន​ដឹង​ស៊ីជម្រៅ​ជាងនេះទៀត បើ​យើង​អាច​រក​ប្រាក់​ចិញ្ចឹមជីវិត​បាន​យ៉ាង​ស្រួល ទោះ​យើង​មិន​មាន​ធ្វើការ​អ្វី​ក៏ដោយ (​ត្រឹម 500 ទៅ 5000 ដុល្លារ ក្នុង 1​ខែ គឺ​អាច​រកបាន​ដោយ​ងាយ​) ។ (​ដើម្បី​រក​ប្រាក់​បាន​តាម​វិធី​នេះ សូម​រង់ចាំ​អាន​សៀវភៅ​អេឡិចត្រូនិច ដែល​ខ្ញុំ​និង​ចេញផ្សាយ​នៅ​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​) ។​

​ ​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​របស់ google នេះ​ទទួលបាន​ការស្វាគមន៍​គ្រប់​ទីកន្លែង​ផ្តល់​ការងារ ផ្តល់​កម្រៃ​សំរាប់​ចិញ្ចឹម​មនុស្ស​ជាច្រើន​លាន​នាក់​រាល់ថ្ងៃ ។​

​ ​កម្រៃ​ដែល​យើង​ទទួលបាន​គឺជា​រៀងរាល់ខែ ទោះ​យើង​នៅទីណា​ក៏ដោយ​ចុះ​ក៏ google ផ្ញើ​ឲ្យ​យើង​បាន​ដែរ ទោះជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្តី​គឺ​គ្មាន​បញ្ហា​ទេ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​មាន​អាស័យដ្ឋាន​មួយ​ត្រឹមត្រូវ​ច្បាស់លាស់ ឬ​មាន​បើក​គណនេយ្យ​នៅ​ធនាគារ​ដើម្បី​ទទួលយក​លុយ​កម្រៃ​នេះ ។​

​ ​យើង​មិនគួរ​មើលរំលង​វិធី​រក​ប្រាក់​បែប​នេះ​ឡើយ ពីព្រោះ​យើង​គ្រាន់តែ​ធ្វើ​វា​ចោល​ហើយ​រង់ចាំ​ទទួលយក​ប្រាក់​ប៉ុណ្ណោះ បើ​យើង​អាចបង្កើត website ច្រើន (100 ឬ 500) ចេញពី​ក្នុង Host តែមួយ បង់​តែ $5 – $10 ក្នុង ១​ខែ ហើយ​ចំណាយ​ពេល​ខ្លះ​បង្កើត website បន្ទាប់ពី​នោះ​ដេក​រង់ចាំ​ទទួលយក​ប្រាក់ វា​និង​ស្មើ​ពាក្យ​ថា​ដេក​រង់ចាំ​លុយ​ហោះចូល​តាម​ទ្វារ តាម​បង្អួច ដែល​ពាក្យ​នេះ​បាន​ក្លាយជា​ការពិត​ទៅ​ហើយ​នាពេល​បច្ចុប្បន្ន​នេះ អ្វី​ដែល​យើង​ត្រូវ​ការសំខាន់​ជាង​គេ​គឺ �​ភាសា​អង់គ្លេស និង ចំណេះដឹង​ផ្នែក website និង​គំនិត និង ការ​អំនត់​ព្យាយាម​� វា​ស្មើ​និង​លុយ​ហោះចូល​តាម​ទ្វារ​បង្អួច �​គឺ​វា​លែង​ជា​ពាក្យ​និយាយ​លេង ឬ​បន្ថុះ​បង្អា​ប់ដូច​មុន​ទៀត​ហើយ​� ។​

​ ​ឥឡូវនេះ​យើង​ត្រឡប់​បក​មក​វិធី​ដែល google រក​ប្រាក់​និង​វិធី​ផ្សាយពាណិជ្ជកម្ម​វិញ​ម្តង ។ អ្នកណាម្នាក់​ដែល​មាន​បំណង​ផ្សាយ​ពាណិជ្ជកម្ម (​មាន​ពាណិជ្ជកម្ម​រាប់រយ​លាន​ក្នុង ១​ថ្ងៃៗ​) ជាមួយ google អ្នក​នោះ​ត្រូវ​កំណត់​ទឹកប្រាក់​សម្រាប់​ចំណាយ​ដើម្បី​ផ្សាយពាណិជ្ជកម្ម​នោះ ។ ឧទាហរណ៍​ថា​គាត់​នឹង​ចំណាយ 500​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ផ្សាយពាណិជ្ជកម្ម​របស់គាត់ google តម្រូវឲ្យ​ម្ចាស់​ពាណិជ្ជកម្ម​កំណត់​តម្លៃ click តើ​យើង​ជា​ម្ចាស់​ពាណិជ្ជកម្ម និង​ផ្តល់ឲ្យ​គេ​ប៉ុន្មាន​ក្នុង 1click (1 click គឺ​ស្មើ​អ្នកណា​ម្នាក់​ចុច​ទៅលើ​ពាណិជ្ជកម្ម​នោះ​) បើ​យើង​ជា​ម្ចាស់​យល់ព្រម​ឲ្យគេ 1 click 3​សេន 2​សេន (​យ៉ាងតិច​) ឬ​ច្រើន​ជាង​នេះ តែ​មិន​តិច​ជាង 2​សេន​ឡើយ ដូច្នេះ​ពាណិជ្ជកម្ម​នោះ​នឹង​ត្រូវ​បាន google តម្រង់​ទៅ​រក website ណាមួយ​ដែល​ត្រូវ​ជាមួយ Keywords របស់​ពាណិជ្ជកម្ម (Keywords គឺជា​ពាក្យ​គន្លឹះ​សំដៅ​សំគាល់​ន័យរ​បស់​ពាណិជ្ជកម្ម​) ។ ក្រៅ​ពី​ត្រូវ​បង់ប្រាក់​តាម​ចំនួន​យើង​ត្រូវ​បង់​កម្រៃ​ឲ្យ google ក្នុង​ការរៀបចំ​ចាត់ចែង​ពាណិជ្ជកម្ម​យើង​សម្រាប់​ផ្សាយ​ក្នុង ១ លើក google យក​ពី​យើង​ប៉ុន្មាន​អាស្រ័យទៅលើ​ការកំណត់​របស់ google ម្ចាស់​ពាណិជ្ជកម្ម​ត្រូវ​ស្វែងយល់​ពី​បញ្ហា​នេះ​ជាមួយ google ដោយផ្ទាល់ ។ ប្រាក់​ដែល​យើង​បង់​សម្រាប់​ផ្សាយពាណិជ្ជកម្ម​ត្រូវបាន google ដាក់ចូល​ធនាគារ​យក​ការប្រាក់ ឯ​ចំណែក​ថ្លៃ​កម្រៃ google យក​ដាក់​ធនាគារ​ដូចគ្នា ដូច្នេះ google អាច​រក​ប្រាក់​បាន​ពីរ​មុខព្រួញ​គឺ​ការប្រាក់​និង​ថ្លៃ​កម្រៃ ឯ​ចំណែក​ទឹកប្រាក់​សំរាប់​ចំណាយ​ថ្លៃ​ផ្សាយ​គឺ​បាន​មក​យើង ឬ website ណា​ដែល​យក​ពាណិជ្ជកម្ម​មក​ចុះ​ផ្សាយ ។ ទឹកប្រាក់​របស់​ម្ចាស់​ពាណិជ្ជកម្ម នឹង​ត្រូវ​អស់​នៅ​ពេល​គ្រប់​ចំនួន​ទឹក​លុយ 500 ដុល្លារ​នោះ ម្ចាស់​ពាណិជ្ជកម្ម​អាច​បន្ត ឬ​អាច​ឈប់​តាមចិត្ត​ចង់​របស់ខ្លួន ។​

​ ​យើង​ឃើញ​ហើយ​ថា​ទឹកប្រាក់​ជាច្រើន​រយ​លាន​ដុល្លារ​ត្រូវ​ចំណាយ​ឲ្យ​ម្ចាស់ website ដែល​ទទួល​យក​ពាណិជ្ជកម្ម​ទៅ​ផ្សាយ​ជា​រៀងរាល់ថ្ងៃ ។ ទឹកប្រាក់​ដែល​យើង​ទទួលបាន google មិន​ដែល​កេង​បន្លំ​ពី​យើង​ឡើយ ហើយ google និង​ផ្ញើ​ឲ្យ​យើង​នៅពេល​ទឹកប្រាក់​នោះ​គ្រប់​ចំនួន 100 ដុល្លារ ឬ​លើស​ពីនេះ តើ​យើង​អាច​ទទួលយក​ចំណែក​នៃ​ទឹកប្រាក់​នេះ​ទេ ? គឺ​ពិតជា​អាច​អ្វីដែល​ទាមទារ​ខ្លាំងជាងគេ​នោះ​គឺ ភាសា​អង់គ្លេស និង​ចេះ​បង្កើត website ដោយ​ខ្លួនឯង​, website មួយ​មាន 15 ទំព័រ​ឡើង​ទើប google រាប់​យើង​ជា​មិត្ត តិច​ជាង​នេះ google មិន​សប្បាយ​ចិត្ត​យក​យើង​ជា​មិត្ត​ឡើយ ។​

​ ​website របស់​យើង​ត្រូវ​បង្កើត​ជា​ភាសា​អង់គ្លេស​មាន​ទិសដៅ​សំរាប់​អ្វីមួយ (​ទោះ​និយាយ​ពី​អ្វី​ក៏ដោយ​) លៃ​ធ្វើយ៉ាងណា​ឲ្យគេ​ឆ្ងល់ ឲ្យគេ​ចូល​ច្រើន ឲ្យគេ​ចង់ដឹង​—​មិនចេះ​រៀប​ពាក្យ​អង់គ្លេស​គ្មាន​បញ្ហា ! Copy របស់​ផស់​គេ​មក​ដាក់​លាយ​គ្នា និង​ប្រើ​គំនិត​បន្តិច​គឺជា​ការ​ស្រេច (​សូម​រង់ចាំ​អាន​វិធី​បង្កើត website និង​វិធី​ដាក់​អត្ថបទ​ដែល​នឹង​មាន​ចេញផ្សាយ​ឆាប់ៗ​នេះ​)

​ ​ប្អូនៗ​ដែល​ជា​និស្សិត​សិក្សា​ផ្នែក IT ឬ website ហើយ​ចេះ HTML, PHP, MySQL គឺ​ចាំបាច់​ជាង​គេ​បើ​ចេះ Java ផង​រឹតតែ​ប្រសើរ​បំផុត បើសិនជា​ពុំ​សូវ​ស្ទាត់​ទេ​គួរ​រៀន​បង្កើត website រៀន HTML, PHP និង MySQL រួម​និង Java ពីព្រោះ​យើង​ត្រូវ​ប្រើ Programming Language script នេះ​ច្រើនជាងគេ ក្រៅពី​នេះ​មិនសូវ​ជាសំខាន់​ប៉ុន្មាន​ទេ​សម្រាប់​ផ្នែក website ។​

​ ​ព្យាយាម​បង្កើន​ភាសា​អង់គ្លេស​ឲ្យបាន​ច្រើន ចេះ​និយាយ​អង់គ្លេស �​គ​� ក៏​មិន​អី​ដែរ (​ចេះ​សរសេរ​) ពីព្រោះ​គ្មាន​អាមេរិកាំង​ណាមួយ​មក​សួរដេញដោល​យើង​ផ្ទាល់មាត់​ឡើយ ។ បើ​យើង​បង្កើត website ជា​ភាសា​ខ្មែរ​គឺ​មាន​ការពិបាក​ច្រើនណាស់ លើកលែង​តែ​ប្អូនៗ​ចេះដឹង​ផ្នែក​បញ្ហា​របស់ Unicode ច្រើន ម្យ៉ាងវិញទៀត google មិនសូវ​ចូលចិត្ត website ប្អូន​ច្រើន​ដែរ ពីព្រោះ​ខ្មែរ​ភាគច្រើន​មាន​ចំនួន​តិច​ណាស់​ដែល​ប្រើ Internet ប្អូន​មិន​អាច​បង្កើត website ដូច CEN នេះ​បាន​ឡើយ ពីព្រោះ​វា​ត្រូវការ​អ្នក​មាន​បច្ចេកទេស​ខ្ពស់​ណាស់ និង​ត្រូវការ​បុគ្គលិក​ច្រើន ចំណាយ​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​ទើប​អាចធ្វើ​បាន សូម​ព្យាយាម​បង្កើត​ជា​ភាសា​អង់គ្លេស​ប្រសើរ​ជាង ។​

​ ​បើសិន​ជា​ប្អូន​ធ្វើ​បាន​ប្អូន​នឹង​ទទួលបាន​ប្រយោជន៍​ច្រើនយ៉ាង​ណាស់​គឺ :

​ ​- រក​ប្រាក់​ចិញ្ចឹមជីវិត​បាន​

​ ​- សំរាប់​បង់ថ្លៃ​សិក្សា​បាន​គ្រប់គ្រាន់​

​ ​- បង្កើន​បទពិសោធន៍​

​ ​- បាន​រៀន​បន្ថែម​បច្ចេកទេស​ថ្មីៗ​

​ ​- ងាយ​រក​ការងារ​ធ្វើ​

​ ​- អាច​រស់​បាន​ទោះ​ប្អូន​រក​ការងារ​ធ្វើ​មិន​បាន​ក៏ដោយ រស់​បាន​ដោយ​គ្រប់គ្រាន់​

​ ​ក្នុង website មួយ​យើង​អាច​ទទួល​ប្រាក់​ត្រឹមតែ $10-$15 ប៉ុណ្ណោះ​ក្នុង​មួយខែ ពី​ការផ្សាយ​ពាណិជ្ជកម្ម​របស់ google ត្រូវ​ព្យាយាម​បង្កើត website ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​ទោះ​ដល់ 100 ឬ លើស​នេះ​ក៏​ដោយ​តាម​ដែល​អាច​ធ្វើទៅបាន ។​

​ ​បច្ចុប្បន្ន​នេះ​មាន Host server ជាច្រើន​អនុញ្ញាត្ត​ឲ្យ​ប្អូនៗ​អាចដាក់ domain ដោយ​គ្មាន​កំណត់ (Unlimited) ដូចនេះ​ប្អូន​អាច Host ចេញពី server តែ​មួយ​ប៉ុន្តែ​អាចដាក់ Domain បាន​ច្រើន វា​ជួយ​បន្ថយ​ការចំណាយ​របស់​ប្អូន​ឲ្យនៅ​តិច​បំផុតបាន ។ ចង់ដឹងថា Host ណាខ្លះ​ដែល​ប្អូន​ត្រូវ​ទិញ​ទេ សូម​អាន​អត្ថបទ​នេះ នោះ​ប្អូន​នឹង​បានដឹង​ជាក់​ជា​ពុំខាន​ឡើយ ។​

​ ​ដូច​ខ្ញុំ​បាន​និយាយ​បន្តិច​មក​ពី​ខាងដើម​រួចមកហើយ​ថា ទទួលយក​ការផ្សាយ​ពី google “Adsense” អាច​ឲ្យ​ប្អូន​រក​ប្រាក់​បាន តើ​អាច​ទៅរួច​ទេ រក​ប្រាក់​តាម​វិធី​នេះ​គឺ​ពិតណាស់ 100​ភាគរយ នេះ​គឺជា​ការពិត បើ​ប្អូន​បើក website ណាមួយ​ប្អូន​និង​ឃើញ ads by google រួច​ឃើញ​មាន​និយាយ​ពី​អ្វីៗ​ស្រដៀង​និង​អ្វី​ដែល​ប្អូន​កំពុង​រក (search) នោះ​ហើយ​គឺជា​លុយ បើ website ទាំងនោះ​មិន​អាច​រក​ប្រាក់​បានទេ ក៏​គ្មាន ads by google នៅលើ website នោះដែរ សូម​ព្យាយាយម​រកពាក្យ “ads by google” នេះ​នៅលើ website ណាមួយ​ក៏បាន មានន័យ​ថា 1000 website គឺមាន ads by google 999 ក្នុងនោះ តើ​ចាំ​អី​ទៀត ទោះ​យើង​ជា​ខ្មែរ​ក៏​យើង​អាចធ្វើ​បាន​ដែរ ។​

​ ​សូម​កុំ​ធ្វើ​ត្រឹម​ជា​អ្នក​ចូល​លេង Internet តែ​សូម​ប្អូន​ប្រែក្លាយ​ខ្លួន​មកជា​អ្នក​រក​ប្រាក់​តាមរយៈ Internet វិញ​ម្តង នោះ​ប្អូន​នឹង​ដឹង​ថា​វា​ងាយស្រួល​បែបណា កិច្ចការ​នេះ​ប្អូន​មិនចាំបាច់​បង់លុយ​ឲ្យ​អ្នកណា​ម្នាក់​ឡើយ គឺ​យ៉ាងច្រើន​បំផុត​ត្រូវ​ចំណាយ​ប្រាក់​តិចតួច​ទិញ​ឯកសារ​សម្រាប់​អាន​ស្វែងយល់​ពី​វិធី​រក​ប្រាក់​នោះ​បន្តិច​ប៉ុណ្ណោះ ចង់​ជ្រាប​ព័ត៌មាន​បន្ថែម ? ប្អូន​អាចដាក់​សំបុត្រ​មកកាន់​ការិយាល័យ​របស់ CEN ឬ email មកកាន់ CEN តាមរយៈ info@cen.com.kh អាស័យដ្ឋាន ផ្ទះ​លេខ 32A ផ្លូវ 368 សង្កាត់​បឹង​កេងកង ៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ យើងខ្ញុំ​នឹង​ផ្តល់​ជូន​ព័ត៌មាន​បន្ថែម​តាមរយៈ email ដែល​ប្អូន​ភ្ជាប់​មក​ជាមួយ​សំបុត្រ ឬ email ដែល​ប្អូន​បាន​ផ្ញើមក ក្រៅពី​នេះ​ប្អូន​អាច Post សារ​របស់​ប្អូន​នៅក្នុង Forum របស់ CEN ដោយ​មាន​បញ្ជាក់ email របស់​ប្អូន​ត្រឹមត្រូវ ។​

​ ​ខាងក្រោម​នេះ​មាន​សំនួរ​មួយចំនួន​ដែល​ប្អូន​ត្រូវ​ឆ្លើយ​ជាមុនសិន បើ​ប្អូន​អាច​ឆ្លើយបាន​ទាំងអស់​គឺ​ប្អូន​មានលទ្ធភាព​អាច​រក​ប្រាក់​តាម​វិធី​នេះ​បាន​ហើយ :

​ ​1- តើ​ប្អូន​អាច​អាន និង ចេះ​ភាសា​អង់គ្លេស​ច្រើន​ប៉ុនណា​

​ ​ ​- អាន​សៀវភៅ​អង់គ្លេស​យល់​សេចក្តី ?

​ ​ ​- អាន​អត្ថបទ​លើ website យល់​សេចក្តី ?

​ ​2- តើ​ប្អូន​មាន​ប្រាក់​ត្រឹម 350 ដុល្លារ​ទេ ! (​ឬ 500)

​ ​ ​- 150 ដុល្លារ​សំរាប់​ទិញ Host (​បើក website)

​ ​ ​- 50 ដុល្លារ​សម្រាប់​ការប្រើ Internet

​ ​ ​- 150 សំរាប់​ដាក់​ធនាគា​រយ​ក VISA Card (Credit Card) មក​ប្រើ​

​ ​* បញ្ជាក់ : តាមពិត​ប្អូន​ត្រូវដាក់ 300 ក្នុង​ពេល​សុំ VISA Card សម្រាប់​ការចំណាយ​ផ្សេងៗ រួម​ទាំង​ទិញ Host

​ ​3- ពេលវេលា​ត្រឹម ២​ម៉ោង ក្នុង​មួយ​ថ្ងៃ (​ពេល​ណា​ក៏​បាន​)

​ ​4- មានចិត្ត​អំណត់ តស៊ូ​ព្យាយាម​

​ ​5- មានការ​តាំងចិត្ត​ពិតប្រាកដ​

​ ​6- ចេះ HTML (​បើ​ចេះ PHP និង MySQL ផង​រិត​តែ​ប្រសើរ​)

​ ​បើ​ប្អូន​គិត​ថា​សំនួរ​ខាងលើ​ប្អូន​អាច​ធ្វើទៅបាន នោះ​មានន័យ​ថា​ប្អូន​អាច​រក​ប្រាក់​បាន​តាម​វិធី​ច្រើន​ទៀត​រាប់​មិន​អស់​ដែល​ប្អូន​អាច​ធ្វើទៅបាន ។​

​ ​* តើ​ត្រូវធ្វើ​យ៉ាងណា​ខ្លះ ?

​ ​អត្ថបទ​នេះ​មាន​លក្ខណៈ​ស្មុគ្រស្មាញ​បន្តិច គឺ​មិន​បាន​ទៅ​តាម​លំដាប់លំដោយ​ទេ ប៉ុន្តែ​បាន​ចោះ​យកតែ​សេចក្តី​សំខាន់ៗ​មក​សរសេរ​ប៉ុណ្ណោះ បើ​នឹង​រៀបរាប់​ទាំង​អស់នោះ​ឃើញ​ថា​វា​ច្រើន​ហួស ត្រូវ​ចំណាយ​ពេល​ច្រើន​សំ​រាប់អាន ម្ល៉ោះហើយ​ខ្ញុំ​ព្យាយាម​សង្ខេប​វាឲ្យ​នៅសល់តិច តែ​សូម​ប្អូន​ព្យាយាម​អាន​ហើយ​ស្វែងយល់​ដោយ​ខ្លួនឯង​ជា​បន្ថែម​ផង​ទើប​យល់​សេចក្តី​បន្ថែម​បាន ។​

​ ​ខាងក្រោម​នេះ​គឺ​អ្វី​ដែល​ប្អូន​ត្រូវធ្វើ :

​ ​- ត្រូវមាន credit card (visa card) ក្នុង​ទឹកប្រាក់​ប្រមាណ 300 ឡើងទៅ ធនាគារ​អាច​ឲ្យ​ប្អូនសុំ visa card បាន​ដោយ​មាន​ប្រាក់​ត្រឹម 100 ដុល្លារ​ប៉ុណ្ណោះ (​ធនាគារ SBC … ជាដើម​)

​ ​- ចេះ​អង់គ្លេស​បង្គួរ​

​ ​- ចេះ HTML ដើម្បី​បង្កើត website

​ ​- បង្កើត website និយាយ​ពី​អ្វី​ក៏បាន សុខភាព អាហារ ជីវិត បច្ចេកទេស​បង្រៀន​ធ្វើ​អ្វីមួយ ស្រេច​តែ​ប្អូន​នឹកឃើញ …​។​

​ ​- បង្កើត website បាន​ហើយ​ត្រូវ​ទិញ Host គេ (​ចុច​ត្រង់នេះ​) ដើម្បី​ស្វែងយល់​ពី​វិធី​ជ្រើសរើស Host ដែល​ប្អូន​ត្រូវការ ។​

​ ​- Upload website ដែល​បាន​ធ្វើ​នោះ ឲ្យគេ​អាច​ចូល​មើល​បាន​

​ ​- រក​វិធី​បង្កើត traffic (​បង្កើន ឬ បង្កើតឲ្យមាន​អ្នក​ចូល​មក​កាន់ website យើង​ឲ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ក្នុង​ករណី​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​) ។​

​ ​- ចុះឈ្មោះ​ជាមួយ google ដើម្បី​ទទួលយក Ads មក​ចុះ​ផ្សាយ​ជាមួយ website របស់​យើង​

​ ​* បញ្ជាក់ : ប្អូន​ត្រូវ​បើក​គណនេយ្យ​មួយ​ដើម្បី​ទទួលយក​ប្រាក់​ពី google និង​ពី​ប្រភព​ផ្សេងៗ​ទៀត គួរ​បើក​វា​ជា​មួយ​ធនារ​គារ​ដែល​ប្អូន​សុំ credit card ទើប​ជា​ការល្អ ។​

​ ​- បង្កើន​អត្ថបទ​ក្នុង website ប្អូន​ឲ្យបាន​ច្រើន upload ឲ្យបាន​ញឹកញាប់​

​ ​- បង្កើត website បន្ថែម​និយាយ​ពី​អ្វី​ផ្សេងៗ​ក្រៅពី website ទី 1

​ ​- ព្យាយាម​បង្កើន​ចំនួន website ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន តែ​ឲ្យ​ស្ថិតក្នុង Host តែ​មួយ​បាន​ហើយ ។​

​ ​- អាន​អត្ថបទ​នៅក្នុង CEN បន្ថែម​ដើម្បី​ស្វែងយល់​ពី​វិធី​ផ្សេងៗ​ទៀត​ដែល​អាច​រក​ប្រាក់​បាន​តា​មរយៈ​នេះ (website)

​ ​- ចូលរួម​ជាមួយ My Space, youtube, space Book ៘ ដើម្បី​ប្រាប់​គេ​ឲ្យដឹង​ពី website យើង​

​ ​- រក​វិធី​គ្រប់យ៉ាង​ធ្វើឲ្យ website យើង​ជា​ទី​ដែល​គេ​ចូល​ចិត្ត​ចង់​មក​ហើយ​មកទៀត នោះ​ទើប​ជា​ការប្រសើរ ។​

​ ​- ការចុះឈ្មោះ​ជាមួយ google ដើម្បី​ទទួលយក ads មក​ចុះ​ផ្សាយ​ខ្ញុំ​និង​សរសេរ​ពន្យល់​នាពេល​ខាងមុខ​ដ៏​ខ្លី​នេះ សូម​ត្រឡប់មក​អាន​ជា​ថ្មី​ជាមួយ CEN ។​

​ ​ចំណែក​វិធី​រកលុយ​តាមរយៈ​ផ្សេងៗ​ទៀត និង​មាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ព្រម​គ្នា​នេះ​សូម​គិតថា CEN គឺជា​មិត្ត​ម្នាក់​ដែល​ប្អូន​អាច​ជឿ​ទុកចិត្តបាន ។​

​ ​អត្ថបទ​ចេញ​ពេល​ក្រោយ​នេះ :

​ ​+ បើក​ហាង​លក់​សម្ភារៈ​រាប់​ម៉ឺន​មុខ​ដូច Amazon ចំណាយ​តែ​សូន្យ​ដុល្លារ​

​ ​+ លក់​ឥ​វ៉ាន់​នៅលើ eBay

​ ​+ យក youtube ធ្វើជា​កន្លែង​ផ្សាយ website យើង​និង​រក​លុយ​តាមរយៈ youtube

​ ​+ រកលុយ​១​ខែ 500 ដុល្លារ​តាមរយៈ My Space

​ ​+ វិធី​បង្កើត Blog ដើម្បី​រក​ប្រាក់​

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

​ ​ ​”Adsense” ជា​ជំនួញ​បិទមុខ​សម្រាប់​មនុស្ស​គ្រប់គ្នា !

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

* អ្នកណា​ក៏​ចង់​បាន​ប្រាក់ !

* អ្នកណា​ក៏​ចង់បាន​ការងារ​រកប្រាក់​បាន​ច្រើន​ធ្វើ !

* អ្នកណា​ក៏​ចង់​រស់​ក្នុង​ជីវិត​មួយ​មាន​អ្វីៗ​គ្រប់សព្វ !

​ ​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​គ្មាន​អ្វី​គ្រប់​យ៉ាង​បាន​មក​ដោយ​ទទេៗ​គ្រប់សព្វ​នោះឡើយ គឺ​យើង​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង លំបាក​បែប​ម្យ៉ាង​, ដើម្បី​បង្កើត​ម៉ាស៊ីន​ផលិត​លុយ​ឲ្យ​យើង ។ កិច្ចការ​ខ្លះ​យើង​ត្រូវ​ទៅ​ធ្វើ​ទ​ទឹកដៃ ទទឹក​ជើង​ទើបបាន​ប្រាក់ កិច្ចការ​ខ្លះ​ត្រូវ​ប្រើ​បញ្ញា ប្រើ​ចំណេះ​និង​ជំនាញ​ដែល​មាន​ដើម្បី​បាន​ប្រាក់ ឯ​កិច្ចការ​ខ្លះ​យើង​បង្កើត​ឲ្យ​វា​ចេញ​ជា​រូបរាង បន្ទាប់​មក​វា​និង​ផលិត​ប្រាក់​ឲ្យ​យើង​ជា​បន្តបន្ទាប់ ។

​ ​យើង​គ្រប់​គ្នា​ចង់បាន​ប្រព័ន្ធ​រក​ប្រាក់​មួយ​ដែល​អាច​រក​ប្រាក់​ឲ្យ​យើង​បាន​ដោយ​មិន​ចេះ​ឈប់ គ្រាន់តែ​ចំណាយ​ខ្លះ​ដើម្បី​គ្រប់គ្រង​វា​ប៉ុណ្ណោះ ហើយ​វិធី​រក​ប្រាក់​បែបនេះ​មាន​មិន​ច្រើន​ប៉ុន្មាន​ទេ ហើយក៏​ពុំ​សូវ​មាន​គេ​ដឹង​ច្រើន​ដែរ ពីព្រោះ​វា​ជា​គំនិត​របស់​អ្នកណាម្នាក់ ប្រើ​ខួរក្បាល​គិត​ដើម្បី​បង្កើត​វាឲ្យ​ចេញ​ជា​រូបរាង​ឡើង​ម​ក ក្នុង​បំណង​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត​របស់​គេ​ដោយផ្ទាល់ គេ​កម្រ​និង​បញ្ចេញ​វា​ប្រាប់​ទៅ​អ្នកដទៃ ឬ​ផ្សព្វផ្សាយ​ឲ្យគេ​ដឹង​ណាស់ ។​

​ ​ដោយឡែក​សំរាប់ Adsense វិញ​វា​គឺជា​ប្រព័ន្ធ​រក​ប្រាក់​មួយ​ដែល​មិន​ចេញមុខ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​លាន​នាក់​កំពុង​ពឹង​អាស្រ័យ​ទៅ​លើ​វា និង បាន​ប្រាក់​ចិញ្ចឹមជីវិត​ពី​វា រស់​ដោយសារ​វា ធ្វើ​មាន​ធ្វើ​បាន​ដោយសារ​វា​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បានដឹង​ពី​អាថ៌កំបាំង​នៃ​ការរក​ប្រាក់​ពី​វា​ឲ្យបាន​ច្រើន និង​ស៊ីជម្រៅ ។ សូម្បី google ខ្លួនឯង​ក៏​មិន​ដែល​បាន​ប្រកាស​ជា​ចំហរ​ថា google គឺជា​ម៉ាស៊ីន​រកប្រាក់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​ក៏​ទេ​ដែរ យើង​គ្រប់គ្នា​មើលទៅ google ថា​គ្រាន់តែ​ជា search engine មួយ​ប៉ុណ្ណោះ ទោះបី​រហូតមកទល់​ថ្ងៃ​នេះ​ក្តី ។​

​ ​សំរាប់​ពលរដ្ឋ​ខ្មែរ​យើង​វិញ គឺ​សឹងតែ​ពុំបាន​ដឹង​សោះ​ពី​បញ្ហា​នេះ គាត់​មិន​ដែល​គិត​សោះ​ថា​អាច​រក​ប្រាក់​តាម​វិធី​នេះ​បាន ។​

​ ​ទម្រង់​ខ្លះៗ​នៃ​ការរក​ប្រាក់​ជាមួយ google ក្នុង​ជំពូក​នេះ​នឹង​ពន្យល់​ពី​កត្តា​ខ្លះ​ដែល​យើង​ត្រូវ​ដឹង​មុន​ពេល​យើង​ចាប់ផ្តើម​លូកដៃ​ចូល​ចាប់​យក​មុខរបរ​នេះ ។​

​ ​នៅក្នុង​រវាង​ប្រហែលជា​បី​បួន​ខែ​ថ្មីៗ​នេះ​មាន​ការផ្លាស់ប្តូរ​មួយ​យ៉ាង​ធំ​ដែល​ពុំ​ធ្លាប់​មាន​មក​ពី​មុន​សោះ គឺ​ការធ្លាក់ចុះ​នៃ​តម្លៃ​សម្រាប់ Host website គឺ​អាច​និយាយបាន​ថា​តាំងពី​ច្រើន​ឆ្នាំ​មកហើយ តម្លៃ Host website ដែល​មាន​អ្វីៗ​គ្រប់សព្វ​និង Unlimited space (​ទំហំ Hard Disk មិន​កំណត់​) Unlimited Bandwidth (​ទំហំ​នៃ​ចរាចរ​ចូល​មក​កាន់ website ទាំង​បញ្ជូន​និង​ទទួល​គ្មាន​កំណត់​) បាន​ធ្លាក់​ពី​មួយ​ខែ $29.99 – $75 មក​នៅត្រឹម $10 វា​គឺជា​រឿង​មួយ​ស្មាន​មិន​ដល់​, នេះ​អាច​បណ្តាលមកពី​កត្តា ២​យ៉ាង ទីមួយ គឺ​ចំនួន​អ្នក​ជាវ Host បាន​កើនឡើង​ច្រើន​ជម្រុញ​ឲ្យ​តម្លៃ​ធ្លាក់ចុះ កត្តា​ទី​ពីរ គឺ​បណ្តាលមកពី​ខ្វះ​អ្នក​ជាវ​ដូច្នេះ វា​បង្កើតឲ្យមាន​ការប្រកួ​ត​ប្រជែង​គ្នា​ច្រើន ទើប​ធ្វើឲ្យ​តម្លៃ​ធ្លាក់​ចុះ​បែប​នេះ ។​

​ ​ដូច្នេះ​យើង​នឹង​ត្រូវ​ចំណាយ​តិច​ជាង​មុន​ដើម្បី Host website របស់​យើង ។ ខ្ញុំ​និង​ដាក់​បញ្ជី​ឈ្មោះ web

hosting មួយចំនួន​ដែល​យើង​អាច​ជាវ​យក​មក​ប្រើ​ក្នុងតម្លៃ​មួយ​យ៉ាង​ថោក​ហើយ​មាន​អ្វីៗ​គ្រប់សព្វ​តាម​សេចក្តីត្រូវការ​របស់​យើង ដែល​មាន​នៅក្នុង​អត្ថបទ​ខាងមុខនេះ ។​

* ចំណូល​បាន​ពី Adsense :

​ ​តម្លៃ​ដែល​យើង​ទទួលបាន​នៅពេល​យើង​យក adwords មក​ដាក់​ក្នុង website យើង គឺ​បាន​ពុំ​ដូចគ្នា​ទេ (​តម្លៃ​ត្រូវ​ទទួលបាន​គឺ​គិត​តាម​ចំនួន click ទៅលើ ads នោះ​) ហេតុ​នេះ​ម្ចាស់ website ភាគច្រើន​តែង​រក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ស្វែងរក ads ណា​ដែល​មាន​តម្លៃ click ថ្លៃ ប៉ុន្តែ​ប្រការ​នេះ​ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ ។ គេ​ត្រូវ​ស្វែងរក Keywords (Keywords មានន័យ ថា​ពាក្យ​ណា​ដែល​គេ​ស្ែវ​ង​រក​ច្រើនជាងគេ​នៅក្នុង google search engine) ។ នៅពេល​យើង​ដឹង​ថា​ពាក្យ​ណា​ដែល​គេ​ស្វែងរក​ច្រើន​ជាង​គេ​បាន​ហើយ យើង​នឹង​ចាប់ផ្តើម​បង្កើត website របស់​យើង​តម្រូវ​តាម keywords នោះ ។ ហេតុ​អ្វី​យើង​ចាំបាច់​ត្រូវធ្វើ​ដូច្នេះ ?

​ ​មូលហេតុ​ចំបង​របស់​វា​គឺ :

​ ​ទី 1) website យើង បើ​បាន​បង្កើត​ស្រប​តាម​ន័យរ​បស់ keywords វា​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ផល​ល្អ​ច្រើន គឺ search engine អាច​ប្រមូល​យក website ណា​ដែល​មាន​ពាក្យ​នៅក្នុង Meta tag ស្របតាម keywords នោះ ធ្វើឲ្យ website យើង​មាន​វាសនា​ច្រើន​ត្រូវបាន google ដាក់​ចូល​មក​ជាមួយ​គេឯង​ដែរ ឯ​ម្យ៉ាងវិញទៀត​នោះ គឺ​វា​ជួយ​បង្កើន Traffic ឲ្យ website យើង​បាន​ច្រើន​ជាង​ការដែល​យើង​ចេះ​តែ​ធ្វើៗ​ទៅ​មិន​បាន​គិត​ដល់​អ្វី​ដែល​គេ​ត្រូវការ​រក​ច្រើន ។​

​ ​ទី 2) វា​អាច​ជួយ​បង្កើន​ចំណូល​ឲ្យ​យើង​បាន​ច្រើន ដោយហេតុ​ថា បើសិនជា​គេ​រក​ពាក្យ “life insurance” (​ការធានារ៉ាប់រង​ជីវិត​) ច្រើន ហើយ website យើង​ត្រូវ​បាន​បង្កើតឡើង​សម្រាប់​ពន្យល់​ណែនាំ​គេ​ពី​រឿង​ជ្រើសរើស​យក life insurance ណា​ល្អ និយាយ​ពី​ជីវិត​ជន​ចាស់ជរា និយាយ​ពី​សុខភាព​មនុស្ស​ចាស់​, នោះគេ (​អ្នក​ចូល website យើង​) នឹង​មាន​ការចាប់អារម្មណ៍​ច្រើន​មិន​ខាន បើ website យើង​មាន​ដាក់ adsense ផ្សាយ​លក់ life insurance នៅ​លើ​នោះ អ្នក​ចូល​ប្រាកដ​ជា​ចង់ដឹងថា​តើ​ក្រុមហ៊ុន​ណា​ផ្តល់​តម្លៃ​បង់​ថោក​ជាង​គេ និង​ឲ្យប្រាក់​ធានា​ខ្ពស់​ជាងគេ ត្រង់នេះ​យើង​មិន​ត្រឹមតែ​បាន​ចំណូល​មួយ​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​អាច​បាន​ដល់​ទៅ​ពីរ​ផ្លូវ គឺ​យើង​ត្រូវ​ទទួលយក affiliate partner ឬ affiliate program ពី​ក្រុមហ៊ុន​នោះ មក​ជា​បន្ថែម​ទៀត​មក​ដាក់​ក្នុង website យើង ដោយ​ការនិយាយ​ណែនាំ​គេ​ខ្លះ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ​អម​ជាមួយ​ផង វា​នឹង​ជម្រុញ​ឲ្យគេ click លើ ads នោះ​មិន​ខាន​ឡើយ ។​

​ ​ដោយហេតុ​ថា affiliate គឺជា​វិធី​រក​ប្រាក់​មួយ​ទៀត បើ​និយាយ​ឲ្យ​ស្រួល​យល់​គឺ​យើង​ជា​អ្នក​ជួយ �​គួក​ជេ​� ឲ្យ​ក្រុមហ៊ុន​នោះ ។ ក្នុង​ចំណោម​អ្នក​ចូល website យើង បើ​មាន​អ្នកណា​ម្នាក់​គាត់​សម្រេចចិត្ត​ទិញ​ការធានារ៉ាប់រង​ជីវិត​ពី​ក្រុមហ៊ុន​នោះ​, នោះ​យើង​បានទទួល​ចំណូល​បន្ថែម​ទៀត (​ត្រង់​នេះ​គឺ​អាស្រ័យទៅលើ​ការកំណត់​របស់​របស់​ក្រុមហ៊ុន​) ឧទាហរណ៍ : បើ​គេ​ឲ្យ​យើង​ម្នាក់ $25 ដូច្នេះ (​សមាជិក​ថ្មី​ម្នាក់​) ម្នាក់​ដែល​បាន​ទិញ​ការធានា​នោះ គឺជា​មនុស្ស​ម្នាក់​រក​ចំណូល​ឲ្យ​យើង $25 បូក​ជា​មួយ​ចំនួន click ដែល​យើង​ទទួលបាន​ពី google បន្ថែម​ទៀត​គឺ​យើង​ចំណេញ​ពីរ​ផ្លូវ ។​

​ ​Keywords ល្អៗ​មាន​តម្លៃ​ថ្លៃៗ មិនដឹង​ថា​បាន​ទៅ​អ្នកណា រឿង​នេះ​គឺ​នៅ​ជា​អាថ៌កំបាំង​ដដែល google ក៏​មិន​ដែល​ប្រាប់ឲ្យដឹង វា​នៅ​ជា​រឿង​ក្នុង​ទី​ងងឹត​ដដែល ។ 1 click បាន 1 សេន រហូត 5 សេន គឺ​មាន​ច្រើន តែ​ច្រើន​ជាង​នេះ​គឺ​ពិបាក​រក (​ពិបាក​ទទួល​បាន​ណាស់​) ត្រង់​នេះ​មាន​មធ្យោបាយ​អាច​ឲ្យ​យើង​រក​បាន ប៉ុន្តែ​យើង​ត្រូវ​ហ៊ាន​ចំណាយ​លុយ​ដើម្បី​ទិញ​វា ក្នុងតម្លៃ​មួយ​យ៉ាង​ថ្លៃ (​មាន​ក្រុមហ៊ុន​ខ្លះ​បាន​បង្កើត​វិធី​រក​ពាក្យ​ដែល click បាន​ថ្លៃ​ជាង​គេ​មក​លក់​ឲ្យ​យើង​ដោយ​គិត​ជា​ខែ គឺ​យើង​ត្រូវ​បង់​ឲ្យគេ​រាល់​ខែ​) ។​

​ ​ប៉ុន្តែ​ក្នុង​នេះ​ក៏មាន website មួយ​ដែរ ដែល​ផ្តល់​ឲ្យ​យើង free នូវ​បញ្ជី​ពាក្យ​, ឃ្លា ដែល​គេ​រក​នៅ​លើ Internet ច្រើនជាងគេ​គឺ http://www.cwire.org

​ ​Website អាច​ប្រាប់​ឲ្យ​យើង​ដឹង​ថា​ពាក្យ​ណា​បាន​ថ្លៃ​ជាងគេ​ក្នុង 1 click ហើយ​ពាក្យ​ណា​ដែល​គេ search ច្រើន​ជាង​គេ​បំផុត​នោះ ។​

​ ​ឈរ​លើ​មូលដ្ឋាន​នេះ​យើង​អាច​ដឹង​បាន​ភ្លាម​ថា​តើ​យើង​ត្រូវបង្កើត website របស់​យើង​និយាយ​ពី​អ្វី​ដើម្បី​ទទួល​បាន​កម្រៃ​ច្រើន ។

​ ​យើង​ចង​ផ្តុំ​ចំនួន​ពាក្យ​ដែល​គេ​រក​ច្រើនជាងគេ​ភ្ជាប់​ជា​មួយ​ចំនួន click បាន​ថ្លៃ នោះ​យើង​នឹង​មាន​សំណាង​ច្រើនជាង​ការ​ធ្វើ​ដោយ​ព្រា​វៗ​តាមតែ​ការនឹកឃើញ ។​

​ ​ក្រៅពីនេះ​ក៏​នៅមាន affiliate ដែល​បង់​ថ្លៃ​ឲ្យ​យើង​ថ្លៃៗ​ត្រូវបាន​គេ​យក​មក​ចុះ​ដាក់​នៅ​ទី​នេះ​ដែរ ។​

​ ​វា​ជា​កត្តា​មួយ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ពី​អាថ៌កំបាំង​នេះ​ដើម្បី​ប្រកួត​ជា​មួយ website ផ្សេងៗ​ទៀត ទោះបី​យើង​មិន​អាច​យកឈ្នះ​គេ​បាន​ក៏ដោយចុះ​តែ​គួរតែ​ដណ្តើម​ឲ្យបាន​ប្រាក់​ក្នុង​ចំនួន​ណា​មួយ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​បាន ។​

​ ​បើ​យើង​បូក​បញ្ចូល​គ្នា :

​ ​- បង្កើត website និយាយ​ពី​អ្វី​ដែល​ទាក់ទង​ដល់​ពាក្យ​គេ​រក​ច្រើនជាងគេ​

​ ​- បូក​ជាមួយ​ពាក្យ​គេ​បង់​ឲ្យ​យើង​បាន​ថ្លៃ (​មិនមែន​ថ្លៃ​ជាង​គេ​ទេ គេ​យក​អស់​ហើយ​គ្មាន​សល់​ទេ​)

​ ​- បូក​ជាមួយ affiliate បាន​កម្រៃ​ជាងគេ នោះ​សំណាង​របស់​យើង​គឺ​មាន​ច្រើន សង្ឃឹម​ច្រើន​

*** ត្រូវ​ចាំ​ថា​មិនមែន​បង្កើត website មួយ​និយាយ​ទាំងអស់នេះ​បាន​ឡើយ គឺ​ត្រូវ​បង្កើត website ច្រើន​បង្គួ​រដែរ ដើម្បី​ទាញយក​ប្រយោជន៍​នេះ លុយ​នៅ​នឹង​មុខ​យើង​ហើយ យើង​ត្រូវ​រក​វិធី​យក​វា ឯ​វិធី​នៃ​ការ​យក​វា​នោះ​គឺ​យើង​ត្រូវ​ពឹង​ទៅលើ website ដែល​យើង​បាន​បង្កើត​នោះ​ហើយ ។​

​ ​ក្រៅពី cwire.org ពុំមាន website ណាមួយ​ផ្សេង​ដែល​ផ្តល់​ព័ត៌មាន​ឲ្យ​យើង​បាន​ត្រឹមត្រូវ​ឡើយ​, cwire ត្រូវបាន​អ្នក​រក​ប្រាក់​តាមរយៈ google ក្តី yahoo ក្តីទុកចិត្ត​ថា​អាច​យកជាការ​បាន ហើយ​គ្មាន​ត្រូវ​ចំណាយ​លុយ​ដើម្បី​ទទួល​ព័ត៌មាន​នោះ​ក៏​ទេ​ដែរ វា​ត្រូវ​បាន​ផ្តល់ឲ្យ​ដោយ “free” ។​

​ ​ខាងក្រោម​នេះ​ខ្ញុំ​នឹង​លើក​យក​ពី​វិធី​មួយ​ចំនួន​នឹង​ចំណុច​សំខាន់​ខ្លះៗ​ដើម្បី​បង្ហាញ​ឲ្យដឹង​ពី​ចំណុច​សំខាន់ៗ​របស់ adsense មក​បកស្រាយ​ទុក​ធ្វើ​ជា​គោល​សំរាប់​ពិចារណា ។​

បំណងល្អ : នៅពេល​យើង​បង្កើត website មិន​ត្រូវ​ប្រកាស​ឲ្យគេ​ដឹង​ពី​ខ្លួន​យើង អាស័យដ្ឋាន​យើង លេខ​ទូរស័ព្ទ​យើង​ឡើយ ហើយ​ចាំបាច់​ណាស់​ទៅទៀត​នោះ គឺ​យើង​មាន​សញ្ជាតិ​អ្វី​ក៏​មិន​ត្រូវឲ្យ​គេ​ដឹង យើង​ឈ្មោះ​អ្វី​ក៏​មិន​ត្រូវ​ប្រាប់​ឲ្យគេ​ដឹង​ដែរ សូម​ប្រើ​ត្រឹម​ឈ្មោះ​ក្លែងក្លាយ​បាន​ហើយ ។

1

រកប្រាក់​តាមរយៈ Clickbank

រកប្រាក់​តាមរយៈ Clickbank

ការរក​ប្រាក់​តាមរយៈ Internet គឺជា​ជម្រើស​មួយ​ដែល​ប្រសើរ​បំផុត បើសិនជា​យើង​មាន​ពេល​វេលា​សម្រាប់ធ្វើ​វា និង​មានចំណេះដឹង​ខ្លះ​សម្រាប់​ការបង្កើត​វេ​សាយ​ដោយ​ខ្លួនឯង ។​

​ ​ដើម្បី​រកប្រាក់​តាមរយៈ Internet យើង​មិនចាំបាច់​ត្រូវមាន​ម៉ាស៊ីន Computer មួយ​ទំនើប ត្រូវ​ជួល​បុគ្គលិក​សម្រាប់​ធ្វើការ ឬ​ត្រូវ​ជួល​ការិយាល័យ​សម្រាប់​ធ្វើការ​នោះ​ក៏​ទេ​ដែរ, ត្រឹមតែ Laptop កញ្ចាស់​មួយ​អាច​ប្រើ​បានជា​មួយ Microsoft Windows XP PRO នោះ​គឺ​វា​គ្រប់គ្រាន់​ហើយ ។ ក្រៅពីនេះទៀត ​អ្វីដែល​យើង​ត្រូវការ​ជាបន្ទាន់​នោះ​គឺ សេវា Internet, យើង​អាច​ប្រើ​សេវា Internet របស់​ក្រុមហ៊ុន​ណាមួយ​ក៏បាន ប៉ុន្តែ​សេវា​ដែល​ល្អ​ទោះបីជា​យឺត​បន្តិច​មែន តែ​អាច​ប្រើការ​បាន​នោះ​គឺ របស់​ក្រុម ០១៦, ០១៥ យើង​ចំណាយ​តិចជាង​មួយ​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ដើម្បី​ប្រើ​វា ​អ្វីដែល​ពិសេស​នោះ​គឺ​វា​មិនមាន​កំណត់​ឡើយ ‘Unlimited’ ។​

​ ​ក្នុងករណី​ដែល​យើង​មិនមាន​ជំនាញ​ខាង​ផ្នែក​បង្កើត​វេ​ប​សាយ (Website) សោះ​នោះ សូមកុំ​បារម្ភ​ មាន​សាលារៀន​ច្រើនណាស់ ដែល​ទទួល​បង្ហាត់​សិស្ស​ឲ្យ​ចេះ​បង្កើត Website សូមកុំ​អល់អែក​លៃ​រកមើល​ពេលវេលា​ណាមួយ ដែលយើង​អាច​ឆ្លៀត​បាន ព្យាយាម​រៀន​យក​ចំណេះ​ផ្នែក​បង្កើត Website នេះ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ទោះបី​ចេះ​ខ្លះ​ហើយក៏​ដោយ ក៏​គួរ​ប្រឹងប្រែង​បន្ថែមទៀត ពីព្រោះ​ចំណេះ​ខាង​ផ្នែក​បង្កើ​ត​វេ​ប​សាយ​នេះ​វា​មិនមាន​ទីបញ្ចប់​ឡើយ ។

​ ​ខណៈពេលដែល​យើង​មានការ​យល់ដឹង​ពី​វេ​ប​សាយ យល់ដឹង​ពី​របៀបបង្កើត Webpage ហើយ​នោះ គឺ​មានន័យ​ស្មើនឹង​ការដែល​យើង​មាន​មុខរបរ​សម្ងាត់​មួយ ឬ​អាច​និយាយ​ពាក្យ​មួយ​ទៀតថា មុខរបរ​ដែល​គ្មាន​រូបរាង​ជា​ប្រាកដ ។​

​ ​មាន​មិត្ត​អ្នកអាន​យើង​ជាច្រើន​បាន​សួរ​មក​យើងខ្ញុំ​តាមរយៈ email ថា តើ​ការរក​ប្រាក់​តាមរយៈ Internet នេះ ​ពិតជា​អាច​រកប្រាក់​បាន​ប្រាកដ​មែនដែរ​រ​ទេ ? ចម្លើយ​ដែល​យើងខ្ញុំ​បានផ្តល់​ត្រឡប់​វិញ​គឺ ‘​ពិតណាស់​’ ប៉ុន្តែ​ត្រូវមាន​លក្ខណ​មួយ​ជាមុនសិន ! លក្ខណ​នោះ​គឺ បន្ត​រៀន​បង្កើត Website ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន និង​យក​ភាសា​អង់គ្លេស​ធ្វើជា​គោល គឺ​ត្រូវ​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​ថែមទៀត នេះ​គឺជា​លក្ខណ​ចម្ប​ងគេ អ្វី​ក្រៅពីនេះ​គឺ ជាការ​បន្ទាប់បន្សំ​ប៉ុណ្ណោះ ។​

​ ​សូម​ឲ្យ​ប្អូនៗ​ដែលជា​និស្សិត​កំពុង​សិក្សា​គួរ​ចាប់យក​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន និង​ត្រូវ​រៀន​បង្កើត Website ឲ្យ​ដល់​កម្រិត​មួយ ដែល​យើង​អាច​ទុកចិត្ត និង​មាន​ជំនឿ​ចិត្ត​ពី​ខ្លួនឯង​ថា អាចធ្វើ​បាន​ដោយ​គ្មាន​ស្ទាក់ស្ទើរ ។​

​ ​ហេតុអ្វី​បានជា​យើង​ចាំបាច់​ត្រូវ​ចេះ​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​មុនពេល​បង្កើត​វេ​ប​សាយ ? ពី​ព្រោះ​នៅក្នុង​ពិភពលោក​របស់ Cyber នេះ​ ភាសា​អង់គ្លេស​គឺជា​ភាសា​តែមួយគត់​ដែល​គេ​ប្រើ​សម្រាប់​និយាយ​គ្នា យើង​មិនអាច​បង្កើត Website ជា​ភាសា​ខ្មែរ​មួយ​ហើយ​សង្ឃឹមថា អាច​ឲ្យ​វេ​ប​សាយ​នោះ​ត្រូវបាន​មនុស្ស​ទាំងឡាយ​ក្នុង​ពិភពលោក​អាច​អាន​បានឡើយ គឺ​មានតែ​ពលរដ្ឋ​ខ្មែរ ឬ​អ្នក​ដែល​ចេះ​អាន​ភាសា​ខ្មែរ​តែប៉ុណ្ណោះ ដែល​អាច​អាន​អ្វី​នៅលើ​វេ​ប​សាយ​ភាសា​ខ្មែរ​នោះបាន ចំណែក​អ្នក​ក្រៅពីនេះ​គឺ​ត្រូវបាន​ផាត់​ចោល នេះ​គឺជា​ការ​កំ​ហិ​ត​មួយ​ចំពោះ Website ដែល​យើង​បាន​បង្កើត, ប៉ុន្តែ​បើ Website ដែល​យើង​បង្កើត​នោះ​ប្រើ​ភាសា​អង់គ្លេស​ធ្វើជា​គោល​នោះ Website យើង ​អាច​ត្រូវបាន​មនុស្ស​មកពី​គ្រប់ទិសទី​អាន​បាន មើល​បាន ពីព្រោះ​អ្វីៗ​នៅ​ទីនោះ​គឺជា​ភាសា​អង់គ្លេស ពីព្រោះ​វា​ជា​ភាសា​របស់​ពិភពលោក Cyber នេះ​តែម្តង ។​

​ ​ហេតុនេះ​ សូម​យល់​ពី​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់ បញ្ហា​មួយទៀត​នោះ ​គឺ​ត្រូវ​ព្យាយាម​លៃ​ធ្វើយ៉ាងណា​ឲ្យ​ឈ្មោះ​របស់ Website យើង​មាន​ភាពទូលំទូលាយ និង​ចំ​ទៅលើ​អ្វី​ដែលជា content របស់​យើង​ផង ។​

​ ​គឺ​ត្រូវ​ប្រើ​ឈ្មោះ Website ឲ្យ​ត្រូវ​តាម​អ្វីដែល​យើង​និយាយ​នៅក្នុង Website យើង​ចៀសវាង​ការប្រើ​ឈ្មោះ Website​ ​

​ដែល​គេ​មិន​យល់​មិនមាន​ន័យ​មួយ​ចំ, នេះ​ជាការ​ខុសឆ្គង​មួយ​យ៉ាង​ធំ, ឧទាហរណ៍​ថា យើង​បង្កើត Website មួយ​និយាយ​ពី​ថាមពលបៃតង ‘Green energy’ អញ្ចឹង​ឈ្មោះ​របស់​វេ​ប​សាយ​យើង​ក៏​គួរតែ​មានឈ្មោះ​មួយ​ទាក់ទង​ដល់​ពាក្យ Green, Energy, Power, Afternative, Wind, Electricity ៘ ឈ្មោះ​អ្វីដែល​ផ្សេង​ពីនេះ​នឹងត្រូវ​បាន Search Engine (SE) រំលង​ចោល​ចេញ ពីព្រោះ​អ្នកផ្សេង​ស្វែងរក​ព័ត៌មាន​ទាក់ទង​ដល់​អ្វី​ដែល​គេ​ត្រូវកា​រ គេ​នឹង​ប្រើពាក្យ​ទាំង​ប៉ុន្មាន​ខាងលើនេះ​ដើម្បី​រក​អ្វី ដែល​គេ​ត្រូវការ​ទាក់ទង​ដល់ Green energy នេះ ។​

​ ​OK ! ឥឡូវ​យើង​ងាក​មក​សាច់រឿង​របស់​យើង​វិញ​ម្តង​ គឺការបង្កើត​វេ​ប​សាយ​មួយ ឬ​ច្រើន​ដើម្បី​រកប្រាក់​ដោយ​ប្រយោល​ ជា​មុខរបរ​នៅក្នុង​ពិភព Cyber ដែល​យើង​បាន​និយាយ​ពី​ខាងដើម​មក​នោះ ។​

​ ​Chick bank ត្រូវបាន​បង្កើតឡើង ដើម្បី​ចែកគ្នា​រកលុយ​ដូចគ្នា​ទៅនឹង Adsense Google ដូច្នោះ​ដែរ តែ​ខុសគ្នា​ពី Google, Click bank មាន​របៀប​ឲ្យ​យើង​រកប្រាក់​តាម​វិធី​មួយ​ដោយឡែក និង​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ :

​ ​ប្រភេទ​ទីមួយ :

​ ​* ប្រភេទ​ទីមួយ​នេះ ​គឺ​យើង​មាន​របស់​សម្រាប់​លក់ដូ​ច​ជា ebook និង Software, និយាយ​ឲ្យ​ខ្លី​គឺ digital ware យើង​មិនអាច​លក់​អ្វី​ផ្សេង​ពីនេះ​បានឡើយ ។​

​ ​ឧទាហរណ៍​ថា យើង​មាន​ប្រូ​ក្រាម​មួយ (Software) ដែល​យើង​បាន​សរសេរ ហើយ​យើង​យល់ថា Software ដែល​យើង​បាន​សរសេរ​នោះ​អាច​លក់​ឲ្យ​គេ​យកទៅ​ប្រើការ​បាន ។ យើង​កំណត់​តម្លៃ​របស់ Software យើង​នោះ​ក្នុងតម្លៃ ៥០​ដុល្លា ។ យើង​យក Software នោះមក​ចុះឈ្មោះ​ដាក់លក់​នៅក្នុង Click bank ។ Click នឹង​ប្រាប់​យើង​ថា Software ដែល​យើង​ដាក់លក់​នោះគេ​តម្រូវ​ឲ្យ​យើង​បង់​ឲ្យ​គេ​ចំនួន 75% ដូច្នេះ​យើង​ជា​ម្ចាស់​របស់​ប្រូ​ក្រាម​ទទួលបាន​ត្រឹមតែ 25% ប៉ុណ្ណោះ ពី Software ដែល​យើង​ដាក់លក់​នោះ ដូច្នេះ​យើង​បានទទួល​ត្រឹមតែ $ ១២.៥ ប៉ុណ្ណោះ ចំណែក​នោះ​តើ​វា​ទៅណា ?

​ ​មុន​និយាយ​គ្នា​ទៅមុខទៀត ​យើង​ត្រូវ​យល់​ពី​ប្រព័ន្ធ​របស់ Click bank បន្តិច​សិន ។​

​ ​នៅក្នុង​ប្រព័ន្ធ​របស់ Click bank អ្នកលក់​ជា​អ្នកកំណត់​តម្លៃ អ្នកទទួល​លក់​បន្តបាន​ទទួល​តម្លៃ​ជើងសារ (​កម្រៃ​) ពីអ្វី​ដែល​គាត់​បាន​លក់ នេះ​មានន័យថា អ្វីដែល​យើង​បានដាក់​លក់​នៅ​ទីនោះ​នឹងត្រូវ​បាន​អ្នក​ផ្សេងទៀត​មិនដឹង​ជា​ប៉ុន្មាន​នាក់​ទេ គេ​នឹង​យក Software យើង​ទៅ​លក់​បន្ត​ឲ្យ​យើង​ដោយ​មិនចាំបាច់​យើង​ប្រាប់​ឲ្យ​ដឹង​ឡើយ ពីព្រោះ​អ្នកលក់​ទាំងនោះ​គាត់​លក់​ក្នុងការ​គ្រប់គ្រង​របស់ Click bank និយាយ​ឲ្យ​ចំ​គឺ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​គិតលុយ ‘Ecommerce’ របស់ Click bank ផ្ទាល់​តែម្តង ។ អ្នកលក់​បន្ត​ឲ្យ​យើង​គាត់​ត្រូវមាន​វិធីសាស្ត្រ​ណាមួយ ដើម្បី​លក់ Software នោះ គាត់​ក៏​មិនបាន​ទទួល​អ្វី​ដែរ ។​

​ ​ដូច្នេះ Software ក្តី ebook ក្តី ដែល​យើង​បាន​យកទៅដាក់​ឲ្យ Click bank លក់ ​គឺជា​រឿង​មួយរ​កស្មាន​មិនត្រូវ អាច​លក់ដាច់​បាន​តិច បាន​ច្រើន ឬ​មិន​ដាច់​សោះតែ​ម្តង​ក៏មាន ទាំងនោះ​ក៏​អាស្រ័យទៅលើ​អ្វីដែល​យើង​លក់​នោះ​ទទួលបាន​ការចាប់អារម្មណ៍​ទាំង​អ្នកទទួល​លក់​បន្ត ឬ​អ្នកទិញ​ផងដែរ ។ 75% ដែល​គេ​កាត់​យក​នោះ​គឺ មួយផ្នែក​បាន​ទៅ Click bank មួយផ្នែក​ទៀត​បាន​ទៅ​អ្នកទទួល​លក់​បន្ត ក្រៅពីនេះ Click bank នៅ​កាត់​យក​ភាគរយ​ផ្សេងទៀត​ពី​យើង​ផងដែរ ការ​កាត់​នោះ​គឺ​ទាក់ទង​ដល់​ការទូទាត់​ចំណាយ​ទៅលើ Transaction និង​តម្លៃ​ជើងសារ ។​

​ ​ប្រភេទ​ទី​ពីរ :

​ ​ប្រភេទ​ទី​ពីរ​នេះ ​គឺសំដៅ​ទៅ​លើ​ការដែល​គ្មានអ្វី​សម្រាប់​យកមក​លក់​ទេ ប៉ុន្តែ​យើង​ចង់​ធ្វើជា​អ្នកលក់​បន្ត ​ចំពោះ​អ្វីដែល​មាននៅ​ក្នុង​បញ្ជី​របស់ Click bank យើង​អាច​ទទួល​លក់​អ្វីៗ​ដែលមាន​នៅក្នុង Click bank ដោយ​មិនមាន​កំណត់​ចំនួន​ឡើយ ។ អ្វីដែល Click bank មាន ​យើង​អាច​យកមក​លក់បាន​ទាំងអស់ ជ្រើស​រើសយក​អ្វីដែល​យើង​យល់ថា អាច​លក់បាន និង​អាច​លក់ដាច់​ មាន​គេ​ចាប់អារម្មណ៍​ច្រើន ។​

​ ​តើ​យើង​អាច​លក់រ​បស់ទាំង​នោះ​ដោយ​វិធី​ណា ? នេះ​គឺជា​រឿង​មួយ​មិន​លំបាក​ទេ បើសិនជា​យើង​ចេះ​បង្កើត Website យើង​អាចបង្កើត Website មួយ​សម្រាប់​ទំ​និ​ញ​ច្រើន​មុខ​ក៏បាន​ត្រង់នេះ​គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ការយល់ឃើញ​របស់​យើង​ប៉ុណ្ណោះ ម្យ៉ាងទៀត​នោះ ​គឺ​យើង​ដែលជា​អ្នកលក់​បន្ត​ត្រូវ​ចេះ​រក​ពាក្យ​និយាយ​ប្រូ​នៅលើ Website របស់​យើង​ឲ្យ​គេ​យល់ថា អ្វីដែល​យើង​លក់​នោះ​គឺ​ពិត ប្រើ​កើត មាន​ប្រយោជន៍​សំខាន់​…​៘ និង ៘ ត្រង់​នេះហើយ​ដែលជា​ពេល​យើង​ត្រូវ​បញ្ចេញស្នាដៃ​ភាសា​អង់គ្លេស​របស់​យើង ដើម្បី​ពន្យល់​គេ ។ ក្នុងករណី​ខ្លះ​យើង​មិនចាំបាច់​ត្រូវ​និយាយ​អ្វី​ទាំងអស់ ម្ចាស់​របស់​គ្រឿង Digital ទាំង​នោះគេ​មាន template ស្រាប់ៗ សម្រាប់​ឲ្យ​យើង​យកមកប្រើ ដោយ​គ្រាន់តែ​កែ​ទៅលើ​ចំណុច​មួយចំនួន​គឺជា​ការ​ស្រេច ។​

​ ​ចំនួន​ទឹកប្រាក់​ដែល​យើង​លក់បាន​ប៉ុន្មានៗ​នោះ ​យើង​អាច​ឆែក​មើល​ដឹង​តាមរយៈ​គណនេយ្យ​មួយ (Account) ដែល Click bank ប្រគល់​មក​ឲ្យ​យើង​ពេល​យើង​ចុះឈ្មោះ​ជា​សមាជិក​របស់គេ ។​

​ ​តើ​អ្វី​ទៅ​ដែល​ជាការ​ប្រថុយ​ដែល​យើង​មាន !

​ ​ចម្លើយ​ចំពោះ​បញ្ហា​នេះ​គឺជា​ការលំបាក ពីព្រោះ​យើង​និយាយ​ខ្មែរ សរសេរ​ខ្មែរ ដូច្នេះ​ការនិយាយ​រៀបរាប់​ជា​ភាសា​អង់គ្លេស ដើម្បី​ឲ្យ​គេ​យល់បាន សម្រាប់​គ្រប់​ជាតិ​សាសន៍ គឺជា​បញ្ហា​មួយ​ដែរ នោះ​គឺជា​ការ​ប្រថុយ​មួយ ការ​ប្រថុយ​មួយទៀត​នោះ​គឺ យើង​ត្រូវ​បង់ប្រាក់​ចំនួន​ជិត ៥០​ដុល្លារ ដើម្បី​ចូល​ជា​សមាជិក​របស់ Click bank គឺ​បង់​តែម្តង​ទេ ។​

​ ​ការ​ប្រថុយ​ចុងក្រោយ​គេ​នោះ​គឺ​យើង​មិនដឹង​សោះ តើ​វា​អាច​លក់បាន​ចំនួន​ប៉ុន្មាន ត្រង់នេះ​គឺជា​ការ​ប្រថុយ​ចុងក្រោយ​មួយ និង​ជាការ​ប្រថុយ​ធំជាងគេ, យើង​អាច​នឹង​មិនបាន​មួយ​សេន​ណា​សោះ ឬ​បាន​ខ្លះ ឬ​អាច​បាន​រហូត​រាប់ម៉ឺន ឬ​អាច​ដល់​លាន​ផង​ក៏​ថា​បាន បើសិនជា​អ្វី​ដែល​យើង​លក់​នោះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើនពី​អ្នកទិញ ។​

​ ​ដូច្នេះ​ការជ្រើសរើស​យក​អ្វីមួយ​មក​លក់ ត្រូវតែ​ជ្រើសរើស​ឲ្យ​បាន​ហ្មត់ចត់​បំផុត និង​អាស្រ័យ​ផងដែរ​ទៅលើ Search Word ។​

​ ​ការជ្រើសរើស​យក Products ណាមួយ​មក​លក់​ត្រូវ​ពិនិត្យ​រក Search Word ‘Key word’ ជាមុនសិន Key word គឺជា​អ្វីដែល​គេ Search រក​ច្រើនជាងគេ​បំផុត​តាមរយៈ Search engine ដូច្នេះ​អ្វីដែល​យើង​យកមក​លក់​គួរតែ​ឲ្យ​ស្របគ្នា​តាម Key word នោះ​ផង នោះ​ទើប​សំណាង​របស់​យើង​មាន​ច្រើន បើ​ពុំ​នោះទេ​គឺ​បានត្រឹមតែ​ហត់​ប៉ុណ្ណោះ គ្មាន​បាន​អ្វី​ឡើយ ។​

​ ​កត្តា​សំខាន់​មួយទៀត​នោះ ​គឺត្រូវ​ពឹងផ្អែក​ទៅលើ Traffic ផងដែរ ពាក្យ​ថា Traffie នៅលើ Internet គឺ​សំដៅ​ទៅលើ​ការរក​វិធី​យ៉ាងណា​ឲ្យ​គេ​ចូលមក​មើល Website យើង​ឲ្យ​បាន​ច្រើន ។ ចំពោះ​វិធីសាស្ត្រ​បង្កើន Traffic ឲ្យ Website របស់​យើង​វិញ​ មាន​ច្រើន​វិធី សូម​ស្វែងរក​វិធី​បង្កើត Traffic នេះ​តាមរយៈ Internet នោះ​យើង​នឹង​បានដឹង​ពី​វិធី​ខ្លះៗ​មិន​ខាន ។​

​ ​ដើម្បី​ឲ្យ​បាន​ច្បាស់​ជាង​នេះ​សូម​ចូលទៅ​កាន់ Website http://www.clickbank.com យើង​នឹង​បាន​រៀន​បន្ថែមទៀត​ស្តីពី​វិធី​រកប្រាក់​ជាមួយ Click bank នេះ ។​

​ ​មាន​មនុស្ស​ជាច្រើន​នាក់​កំពុង​រកលុយ​បានជា​មួយ Click bank រាល់ថ្ងៃ ! តើ​យើង​អាចជា​ម្ចាស់​ថ្មី​ទៀត​រកលុយ​បានជា​មួយ Click bank ដែរ​ទេ ! ព្យាយាម​ស្វែងយល់​ឲ្យ​បាន​ច្រើន​ពី Click bank វា​អាច​ឲ្យ​យើង​រកប្រាក់​បាន​ច្រើន​ជាង​រកលុយ​ជាមួយ Google ច្រើនដង​ណាស់ ។ មាន​អ្នកខ្លះ Hit jackpot ត្រឹមតែ​ចំនួន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ អាច​រកប្រាក់​បាន​រហូត​រាប់ម៉ឺន​ដុល្លារ ដោយ​គ្មាន​អ្នកណាម្នាក់​ដឹង​ឡើយ ។​

​ ​’​តើ​យើង​អាចជា​ម្ចាស់​ថ្មី​ដែរឬទេ ?’

​ ​សូម​ឲ្យ​មានសំណាង​ល្អ និង​ជោគជ័យ​ល្អ ។​

​ ​​សំគាល់ :

​ ​- បង្កើត Website ឬ​មិនចាំបាច់​ត្រូវ​គិត​ឲ្យ​ល្អិត​

​ ​- ដាក់ឈ្មោះ Website ឲ្យ​ត្រូវ​ទំនិញ​ដែល​លក់​

​ ​- Website មិនចាំបាច់​មាន​ច្រើន​ទំព័រ​ទេ ត្រឹម ១០​ទំព័រ គឺ​គ្រប់គ្រាន់ ឬ​ច្រើនពេក​ផង

​ ​- បង្កើត Website ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅ​បាន ដើម្បី​បង្កើត​សំណាង​នៃ​ការលក់​

​ ​- ជ្រើសរើស​យកតែ​អ្វីដែល​គេ​ចាប់អារម្មណ៍​ច្រើន​មក​លក់ កុំ​ធ្វើ​តាមចិត្ត​នឹក​ឃើ​ញ​

​ ​- ស្វែ​កយល់​ឲ្យ​បាន​ច្រើន​ពី​វិធី​រកប្រាក់​នៅក្នុង​ពិភពលោក​របស់ Cyber ជាពិសេស​គឺ Click bank

​ ​- មិនចាំបាច់​ប្រាប់​អ្នកណា​ថា យើង​រកលុយ​ដោយ​វិធី​ណា​នោះទេ តែ​ប្រាប់​គេ​ថា ​គួរ​រកលុយ​ដោយ​វិធី​ណា … !​

​- ចែករំ​លែ​ក​អ្វី​ដែលជា​ពិសោធន៍​របស់​យើង ឲ្យ​អ្នកផ្សេង​បាន​ដឹងផង ! កុំ​ភ័យ​គ្មាន​អ្នកណា​ដណ្តើម​អ្វី​ពី​យើង​បាន​នោះទេ ពីព្រោះ​វា​អាស្រ័យទៅលើ​គំនិត​រៀងៗ​ខ្លួន ។​

​ ​- មាន​វិធី​ច្រើន​ទៀត​ដែល​យើង​អាច​រកលុយ​បានជា​មួយ Cyber Internet

​ ​- Click bank គឺជា​កន្លែង​រកលុយ​ក្រៅ​ដ៏​ល្អ​មួយ ដែល​មិនគួរ​មើលរំលង​ឡើយ វា​អាច​ឲ្យ​យើង​រកលុយ​បាន​លឿន​ជាង google adsense ឆ្ងាយ​ណាស់ បើសិនជា​យើង​ព្យាយាម​សិក្សា​ឲ្យ​យល់​ពីអ្វី​ដែល Click bank មាននៅ​ក្នុង Market place របស់​វា ។​

​ ​- យើង​អាច​យក Digital Product របស់​អ្នកណាម្នាក់​មក​កែ​ឲ្យ​ល្អប្រសើរ​ជាង​ រួច​លក់​វា ឬ​ជួយ​លក់​ឲ្យ​គេ​ក៏បាន ​ប្រើ Website ដែល​យើង​មាន ឬ​ពឹង​លើ Social network បើ​យើង​គ្មាន​លទ្ធភាព​បង្កើត​វេ​ប​សាយ​ដោយ​ខ្លួនឯង​ ៕

0

ប្រយោជន៍​ច្រើនយ៉ាង​នៃ​សំបក​ស៊ុត​

ប្រយោជន៍​ច្រើនយ៉ាង​នៃ​សំបក​ស៊ុត​

សំបក​ស៊ុត​ផ្ទុក​ទៅ​ដោយ​សារធាតុ​កាល់ស្យូម​កាបូណេ​ត​ប្រមាណ​ជា ៩៥% ជា​សារធាតុ​រ៉ែ​មួយ​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​អាហា​របំ​រ៉ុង​រាងកាយ និង​ក្នុង​វិស័យ​ឧស្សាហកម្ម ។ មាន​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ត្រូវបាន​គេ​ធ្វើឡើង ដើម្បី​ស្វែងរក​វិធី​ថ្មីៗនៃ​ការប្រើ​សំបក​ស៊ុត​ជា​ប្រយោជន៍ និង​ការ​បឺត​ស្រូប​បែប​ធម្មជាតិ​របស់​សំបក​ស៊ុត ដែល​គេ​នៅ​ពុំទាន់​ដឹង​អស់​នៅឡើយ ។​

​ ​ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​ត​ទៅ​សូម​បញ្ឈប់​ការ​បោះចោល​សំបក​ស៊ុត​ដ៏​មាន​ប្រយោជន៍​ទាំងនេះ និង​ងាក​មក​ប្រើ​វា​ជា​ប្រយោជន៍​ជំនួស​វិញ ។ សំបក​ស៊ុត​មិនមែន​ជា​សំណល់​សម្រាម​ទេ ប៉ុន្តែ​វា​ជា​វត្ថុសំណល់ដ៏​មាន​ប្រយោជន៍ ដែល​យើង​មិន​ធ្លាប់​នឹកស្មាន​ដល់​ពីមុនមក​សោះ ។​

​ ​សំបក​ស៊ុត​អាច​ជួយ​កាត់បន្ថយ​ការចំណាយ​ធំៗមួយចំនួន​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​ក្នុង​គេហដ្ឋាន​ដោយ​គ្រាន់​តែ​សន្សំ​វា​ទុក និង​ចេះ​ពី​វិធី​ប្រើ​វា​ជា​ប្រយោជន៍​ វា​អាច​ចូល​ជំនួស​គ្រឿង​គីមី​ខ្លះ​ដែល​យើង​ធ្លាប់​ទិញ​នា​ពេលកន្លងមក ។​

* ប្រើ​សម្រាប់​ការងារ​សំអាត​ឡា​វ៉ា​បូ (Sink) ក្នុង​ផ្ទះបាយ និង​គ្រឿង​ប្រើប្រាស់​ដទៃទៀត​:

– កិន​សំបក​ស៊ុត ឬ​បុក​វាឲ្យ​ម៉ដ្ឋ​តាម​ដែល​អាច​ធ្វើទៅបាន ចាក់​ម្សៅ​សំបក​ស៊ុត​នេះ​ចូល​ក្នុង Sink នៅ​រាល់ពេល​យើង​បើកទឹក​ប្រើ សំបក​ស៊ុត​នេះ​នឹង​រំលាយ​សក់​នៅក្នុង Sink កំហាក​ស្លែ​ដោយ​រួមទាំង​កំទេចកំទី​ផ្សេងៗ​ទៀត​ឲ្យ​ហូរ​ទៅតាម​ទឹក​អស់ លែង​ភ័យព្រួយ​ពី​រឿង​ស្ទះ Sink តទៅទៀត ។​

​ ​មាន​ម្សៅ​សំបក​ស៊ុត ១​កំប៉ុង​ទុក​បម្រុង​នៅ​កន្លែង Sink នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ទិញ​គ្រឿង​គីមី​ចាក់​ចូល Sink បាន​មួយចំណែក​យ៉ាង​ធំ ។​

* ដាក់​ម្សៅ​សំបក​ស៊ុត ឬ​សំបក​ស៊ុត​បុក​ឲ្យ​ខ្ទេច​ចូលក្នុង​ប៉ាន់តែ កំសៀវ បំពង់​ទឹ​កក្តៅ ដែល​មាន​ជាប់​ស្នាម​ស្នឹម​តែ​កាន់, ​ដោយ​ដាក់​សំបក​ស៊ុត​នេះ​ចូល​ ដាក់​ទឹក​បន្តិច​ឲ្យ​គ្រាន់ត្រឹ​ម​សើម​ ទុក​វា​ចោល​មួយ​យប់ ព្រឹកស្អែក​ឡើង​ដាក់​ទឹក​ចូល​ឲ្យ​ច្រើន​ក្រឡុក​ឲ្យ​សព្វ​ ចាក់​ចូលក្នុង Sink លាង​ទឹក​ប៉ាន់​តែ ឬ កំសៀវ​តាម​ធម្មតា​នោះ​ យើង​នឹង​ឃើញ​ស្នាម​ស្នឹម​តែ​ត្រូវបាន​សំអាត​ចេញ​អស់​ភ្លាមៗ ។ ការ​យក​សំបក​ស៊ុត​មក​លាង​នេះ​មិន​បាន​បន្សល់​ទុក​ក្លិន ឬ​ជាតិពុល​ណា​បន្តិច​នៅក្នុង​នោះ​ឡើយ ។​

* ក្នុងករណី​ដែល​យើង​រក​ដែក​ដុស​ឆ្នាំ​ងមិនបាន ចាក់​សំបក​ពង​ដែល​កិន​ខ្ទេច​មួយ​កំបង់​ចូល​ក្នុង​ឆ្នាំង​ជាមួយ​សាប៊ូ​ចំនួន ២,៣ តំណក់ និង​ទឹក​បន្តិច​រួច​ដុស​វា​តាម​ធម្មតា នោះ​យើង​នឹង​បាន​ឆ្នាំង​ស្អាត​ដូច​ការប្រើ​ដែក​ដុស​ឆ្នាំង​ដែរ​ជា​ពុំខាន ។​

* សំ​រាប់ការ​ដាំ​ដំណាំ និង​ក្នុង​សួន​ដំណាំ​

​ – ​បុក​សំបក​ស៊ុត​រួច​ដាក់​វា​រាយ​តាម​រង​បន្លែ ឬ​គល់​ដំណាំ​ការពារ​កុំឲ្យ​ឆ្មាម​ក​បន្ទោរបង់​ទីនោះ ពីព្រោះ​កំទេច​សំបក​ពង​ធ្វើឲ្យ​ឆ្មា​ពិបាក​ដើរ​ពី​លើ នេះ​ជា​វិធី​បញ្ជៀ​ស​ឆ្មា​ចេញពី​កន្លែង​ដែល​យើង​មិន​ចង់​ឲ្យ​វាចូល ។​

– ដើម្បី​ឲ្យដឹង​ថា​គ្រប់​ដំណាំ​ដែល​យើង​ដាំ​នោះ​ត្រង់​ជួរ ឬ​អត់​យក​គ្រាប់​ដំណាំ​នោះ​មក​លាយ​ជាមួយ​ម្សៅ​សំបក​ស៊ុត រួច​រាយ​វា​ដាំ​តាម​ជួរ​នោះ​យើង​នឹង​ដឹង​ថា​វា​ត្រង់​តាម​បន្ទាត់​ដែរ ឬ​អត់ ។​

– ដា​ក់រោយ​កំទេច​សំបក​ពង​នៅ​គល់​បន្លែ​ការពារ​សត្វ​ខ្យង​ចង្រៃ​មិន​ឲ្យ​កាត់​ឫស​បន្លែ និង​ជួយ​ផ្តល់​កាល់ស្យូម និង​ប៉េណេ​ស្យូម​ឲ្យដល់​ដំណាំ ។​

– ប្រើ​សំបក​ស៊ុត​សម្រាប់​បណ្តុះ​កូន​បន្លែ ឬ​គ្រាប់​ដំណាំ ឬ​បង្ហាត់​ក្មេងៗឲ្យប្រើ​សំបក​ស៊ុត​រៀន​បណ្តុះ​គ្រាប់​ដំណាំ​ផ្សេងៗ ។​

– ដី​បណ្តុះ​គ្រាប់​ដំណាំ​គួរ​ដាក់​ម្សៅ​សំបក​ស៊ុត​លាយ​ជាមួយ​ពីព្រោះ​វា​ជួយ​ឲ្យ​គ្រាប់​ដំណាំ​ដុះ​លូតលាស់​ល្អ ។​

– ទឹក​ដែល​យើង​ដាក់​ស្ងោរ​ស៊ុត​ទុក​ឲ្យ​ត្រជាក់​យក​វា​ទៅ​ស្រោច​ដំណាំ​ជួយ​ធ្វើឲ្យ​ដំណាំ​ស្ទុះ​លឿនលុះ​លូតលាស់​ល្អ ។​

– ចោះ​រន្ធ​តូច​មួយ​នៅ​ចុង​ដើម​របស់​ស៊ុត​រួច​ផ្លុំ​យក​ទឹក​ស៊ុត​ខាងក្នុង​ចេញ​ឲ្យអស់​លាង​ឲ្យ​ស្អាត​ហាល​ឲ្យ​ស្ងួត​យើង​អាច​គូរ ឬ​លាប​ពណ៌​វា ហើយ​ដាក់​លំអ​លើ​តុ ។​

* ផ្តល់​ម្សៅ​សំបក​ពង​ដល់​សត្វ​

​ ​បុក​សំបក​ស៊ុត​ឲ្យ​ម៉ដ្ឋ​រួច​លាយ​ជាមួយ​ចំណី​ឲ្យ​មាន់ ទា​ស៊ី ជួយ​ធ្វើឲ្យ​ពងវា​រឹងមា​ន​សំបក​ក្រាស ។ បុក​សំបក​ស៊ុត​រួច​ទុក​ត្រង់​ទី​ណាមួយ​ឲ្យ​មាន់​ចឹក​ ពេល​មាន់​ត្រូវការ​វា ។​

* សំបក​ស៊ុត​ក៏​គួរ​ត្រូវបាន​លាយ​ជាមួយ​ចំណី​ឲ្យ​ឆ្កែ​ផង ពីព្រោះ​វា​មាន​កាល់ស្យូម​ច្រើន ៕

0

ត្រូវ​ដឹង​អ្វីខ្លះ​ដើម្បី​លក់ទំនិញ​តាមរយៈ Internet ?

ត្រូវ​ដឹង​អ្វីខ្លះ​ដើម្បី​លក់ទំនិញ​តាមរយៈ Internet ?

សម័យ​បច្ចុប្បន្ន​នេះ​ការរក​ប្រាក់​តាម​អិន​ថឺ​រ​ណិ​ត បាន​ក្លាយជា​រឿង​មួយ​សាមញ្ញ​ទៅហើយ វា​មិនមែន​ជា​រឿង​មួយ​ហួស​ពី​ក្តី​ស្រមៃ​ដូចជា​ពេល​មុន​ឡើយ ។ អ្នកខ្លះ​បាន​បង្កើត​វេបសាយ​ដើម្បី​លក់ សៀវភៅ ខ្លះ​ទៀត​ផ្តល់ព័ត៌មាន និង​មាន​ច្រើន​ទៀត លក់ទំនិញ​ផ្ទាល់ខ្លួន ឬ​ទំនិញ​ទិញ​ត​ពី​គេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​នៅត្រង់​ការទទួលប្រាក់​ពី​អ្នកទិញ តើ​យើង​អាច​ទទួលយក​ប្រាក់​ពី​គេ​ដោយ​វិធី​ណា ? បញ្ហា​នេះ​គឺជា​ចំណោទ​មួយ​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្រៅ​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស ឬ​កាណាដា ។ នៅក្នុង​ប្រទេស​ទាំងនោះ ការទូទាត់​លុយកាក់​ត្រូវបាន​ធ្វើឡើង​ដោយ​វិធី​ច្រើនយ៉ាង និង​មាន​ភាពទូលំទូលាយ​ជាង​នៅ​ប្រទេស​ដទៃ នេះ​ក៏​ព្រោះតែ​មូលដ្ឋាន​ចម្បង​នៃ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ប្រាក់​ច្រើន​មាន​ទីតាំង​នៅក្នុង​ប្រទេស​ទាំងនេះ ។​

​​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា ការទិញ​ទំនិញ ដោយ​ផ្ទាល់​នៅ​តាម​កន្លែង​នានា​ត្រូវបាន​ទូទាត់​ដោយ​សាច់ប្រាក់​ភ្លាមៗ ឬ តាមរយៈ​ប័ណ្ណ​ទូទាត់​លុយ​របស់​ធនាគារ សែ​ក និង​តាមរយៈ​ប័ណ្ណឥណទាន​ធនាគារ ប៉ុន្តែ​ការលក់ដូរ​តាមរយៈ​អ៊ិនថឺណិ​ត គឺជា​រឿង​មួយ​ដោយឡែក និង​ប្រថុយ​ជាមួយ​ការ​ក្លែងបន្លំ​ច្រើនជាង ។ ដោយ​មិន​គិត​ថា​យើង​លក់​អ្វី ឬ​ផ្តល់​អ្វី​ដើម្បី​លុយ​នោះ​ឡើយ យើង​ត្រូវ​ដឹង​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​បែប​អន្តរជាតិ​ជាមុនសិន មុនពេល​ចាប់ផ្តើម​លក់​ទំនិញ​តាមរយៈ​ប្រព័ន្ធ Internet ។ នៅក្នុង​ប្រទេស​យើង​មិន​មាន​ប្រព័ន្ធ​ទូទាត់​បែបនេះ​ទេ ហើយ​ក៏​គ្មាន​ក្រុមហ៊ុន​អន្តរជាតិ​ណាមួយ​ធ្វើ​រឿង​នេះ​នៅក្នុង​ប្រទេស​យើង​នៅ​ឡើយ​ដែរ ហេតុ​នេះ​យើង​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រព័ន្ធ​ទូទាត់​លុយ​របស់​ក្រុមហ៊ុន​ណា​មួយ​នៅ​បរទេស ជាពិសេស​គឺ នៅ​អាមេរិក និង​អង់គ្លេស ។​

​មុន​នឹង​យើង​ទទួលយក​សេវា​ទូទាត់​លុយ​ណាមួយ យើង​ត្រូវ​ដឹង​ពី​ពាក្យ និង​ន័យ​មួយចំនួន​របស់​វា​ជាមុនសិន ។ ខាងក្រោម​នេះ​គឺជា​ពាក្យ​មួយចំនួន​ដែល​គេ​ប្រើ :

​​1- Merchant Account

​​2- E-commerce

​​3- Shopping Cart

​​4- Afilliate Program

1- Merchant Account :

​​ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​សំដៅ​ចំ​ពោះ ក្រុមហ៊ុន​ដែល​រក្សាទុក​ប្រាក់​ទូទាត់​របស់​យើង មុនពេល​គេ​ផ្ញើ​មក​យើង តាមរយៈ​ការបញ្ជូន​ចូល​ផ្ទាល់​ទៅក្នុង​គណនេយ្យ​របស់​យើង ឬ​ផ្ញើ​ជា​សែក (​ជម្រើស​) ក្រុមហ៊ុន​បែប​នេះ​គេ​ទទួលយក​លុយ​ដែល​លក់​បានរ​បស់​យើង​មក​ទុក​ក្នុង​ធនាគារ​របស់​គេ បន្ទាប់មក​នៅ​ពេល​ចំនួន​លុយ​របស់​យើង​ឡើង​ដល់​ចំនួន​សំណូមពរ (​ចំនួន​ទឹកប្រាក់​ដែល​យើង​បាន​កំណត់​តាម​សំណូមពរ​) ឧទាហរណ៍​ថា យើង​សំណូមពរ​ឲ្យគេ​ផ្ញើចូល​គណនេយ្យ​យើង​នៅពេល​លុយ​នោះ​ឡើង​ដល់​ចំនួន ១០០០ ដុល្លារ ដូច្នេះ បន្ទាប់​ពី​ការលក់​របស់​យើង​បាន​ដល់​ចំនួន​នេះ ក្រុមហ៊ុន​ដែល​រ៉ាប់រង​ផ្នែក Merchant Account គេ​នឹង​បញ្ជូន​លុយ​នោះ​ចូល​ធនាគារ​របស់​យើង និង​ចូល​ក្នុង​គណនេយ្យ​យើង​ភ្លាម​ដែរ ។​

2- E-commerce

​​E-commerce គឺជា​សេវា​ទូទាត់​ប្រាក់​មួយ​មាន​ភាពទូលំទូលាយ និង​ត្រូវបាន​គេ​អនុវត្តន៍​ដោយ​វិធី​ច្រើនយ៉ាង និង​ខុសៗ​គ្នា ក្រុមហ៊ុន​ខ្លះ​មាន​បទ​បញ្ញតិ្ត​យ៉ាង​តឹងតែង ក្រុមហ៊ុន​ខ្លះ​មាន​ភាព​ធូរ​មិនសូវ​ជា​តឹងតែង​ពេក ។​

​​- ក្រុមហ៊ុន​មួយចំនួន​ដូចជា Worldpay, Google check out, PayPal មាន​ការតឹងតែង ដោយ​អ្នកប្រើប្រាស់​សេវា​របស់​គេ​ចាំបាច់​ត្រូវ​មាន​ទីតាំង​នៅក្នុង​ប្រទេស​ដែល​គេ​បានកំណត់​

​​- 2CO (2 Check Out) គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​មាន​ភាពទូលំទូលាយ អាច​ឲ្យ​អ្នកប្រើ​សេវា​របស់​គេ​ស្ថិតនៅ​ក្រៅ​ប្រទេស​អាមេរិក រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ អាច​ប្រើ​សេវា​របស់​គេ​បាន ។ ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ប្រើ​ច្រើន​ដើម្បី​ផ្តល់​សេវា​ទូទាត់​លុយ បូក​ទាំង Merchant Account ជាមួយ​ផង ។​

​​- ក្រៅពីនេះ​នៅ​មាន​ក្រុមហ៊ុន​មួយចំនួន​ទៀត អាច​ឲ្យ​យើង​ប្រើប្រាស់​សេវា​របស់​គេ​បាន​ដែរ តែ​ពិបាក​សុំ​ណាស់ បើ​យើង​មិនមែនជា​អ្នករស់នៅ​ក្នុង​ប្រទេស​ដែល​គេ​បាន​កំណត់​ទេនោះ ។​

3- Shopping Cart :

​​ពាក្យ​នេះ​សំដៅ​ទៅ​រក​រទេះរុញ​ដឹក​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​ទំនើបៗ តែ​ក្នុង​ន័យ​នៅលើ Internet វា​មាន​ន័យ​មួយ​ដោយឡែក​ទៅវិញ ។​

​​ពាក្យ​ថា Shopping Cart ក្នុង​ពេល​នេះ​គឺ​សំដៅ​ទៅលើ​ប្រូ​ក្រាម​ដែល​គេ​បាន​បង្កើតឡើង​សម្រាប់​ឲ្យ​យើង​ដាក់​រាយ​មុខទំនិញ​នានា តម្លៃ​ទំនិញ និង​លក្ខណៈសម្បត្តិ​របស់​ទំនិញ​នោះ នៅពេល​អ្នកទិញ បញ្ចប់​ការទិញ​ទំនិញ​របស់​ខ្លួន​ហើយ រួច​ចុច​ពាក្យ Check out ពេលនោះ គឺជា​តួនាទី​របស់​ក្រុមហ៊ុន​ណា​មួយ​ផ្សេងទៀត ដែល​ជា​អ្នករ៉ាប់រង​ធ្វើ​រឿងនេះ​ជា​បន្ត ។​

​​ភាគច្រើន ឬ​សឹងតែ​ទាំងអស់ ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​លុយ ច្រើន​មាន​សេវា Shopping Cart នេះ មក​ជាមួយ​ស្រាប់ លើកលែង​តែ​យើង​មានប្រូ​ក្រាម Shopping Cart ផ្ទាល់​ខ្លួន​យើង ហើយ​យើង​មិន​ចង់​ប្រើ​សេវា Shopping Cart របស់គេ ។​

​​ការប្រើ Shopping Cart របស់​យើង​ផ្ទាល់​ច្រើន​មាន​បញ្ហា ពីព្រោះ​ជួន​កាល​វា​មិន​ត្រូវបាន​ក្រុមហ៊ុន​ផ្តល់​សេវា E-commerce ទទួលយក​ឡើយ ហេតុ​នេះ​ត្រូវ​ស្វែង​យល់​ជា​មុន​ឲ្យ​ហើយ មុន​ពេល​យើង​ប្រើ Shopping Cart ផ្សេង​ពី​អ្វី​ដែល​គេ​បាន​ផ្តល់​ឲ្យ​យើង ។​

3- Afilliate Program :

​​វា​គឺជា​របៀប​នៃ​ការចែក​គ្នា​រក​ប្រាក់​មួយ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់​ប្រយោជន៍​ច្រើនយ៉ាង ពេល​ខ្លះ​គេ​ប្រើប្រាស់ Afilliate Program សម្រាប់​បង្កើន​ការលក់​របស់គេ​, តែ​ពេល​ខ្លះ​គេ​ប្រើ Afilliate Program សម្រាប់​រក​ប្រាក់​ពី​ក្រុមហ៊ុន​ដទៃ​ប៉ុណ្ណោះ ។ មាន​ក្រុមហ៊ុន​មួយចំនួន​អនុញ្ញាត​ឲ្យ​យើង​ប្រើ​សេវា​របស់​គេ​ដើម្បី​ការលក់​តាមរយៈ Afilliate Program នេះ ដូចជា Click Bank, Share it etc. តែ​វា​មាន​ប្រយោជន៍​ចំពោះតែ​ការលក់ eBook និង​ប្រូ​ក្រាម​កុំព្យូទ័រ​តែប៉ុណ្ណោះ សម្រាប់​ទំនិញ​ផ្សេងៗ​ពី​នេះ​ប្រើ​មិន​បាន​ទេ ម្យ៉ាង​ទៀត​ប្រើ​បាន​ចំពោះតែ eBook ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ សម្រាប់ eBook ជា​ភាសា​ខ្មែរ​យើង​វិញ​គេ​មិន​ទទួល​ទេ ។​

​​ឥឡូវនេះ​យើង​បាន​យល់​ខ្លះ​ហើយ​ថា ការលក់ដូរ​តាម​អ៊ិន​ថឺ​រ​ណិ​ត​ត្រូវ​ពឹងផ្អែក​សឹង​ទាំង​ស្រុក​ង​ទៅលើ Merchant Account, E-commerce, Shopping Cart ។​

​​ទាំងបី​ខាងលើ​នេះ​ត្រូវបាន​គេ​ច្របាច់​បញ្ចូល​គ្នា បង្កើត​ចេញ​ជា​សេវា​មួយ​ពេញលេញ ហើយ​មាន​ភាពងាយស្រួល​សម្រាប់​អ្នកត្រូវការ​វា ។ ការគិត​ប្រាក់​ថ្លៃ​សេវា​ទាំងនោះ ក៏​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ខ្វល់​គិត​ផង​ដែរ ។​

​​ក្រុមហ៊ុន​ខ្លះ​តម្រូវ​ឲ្យ​យើង​បង់ថ្លៃ​ប្រើ​សេវា​របស់​គេ​ប្រចាំខែ និង​បង់ថ្លៃ​សេវា​បន្ថែម រួម​និង​បង់ថ្លៃ​ភាគរយ​ឲ្យគេ​ថែម​ទៀត ក្រៅពី​នោះ​យើង​ត្រូវ​បង់លុយ​យ៉ាងច្រើន ដើម្បី​ចាប់ផ្តើម​ប្រើ​សេវា​របស់​គេ តែ​ក្រុមហ៊ុន​ខ្លះ​ក៏​ឲ្យ​យើង​បង់​ត្រឹមតែ ៥០ ទៅ ២០០​ដុល្លារ​ប៉ុណ្ណោះ ។​

4- worldpay :

​​គឺជា​ក្រុមហ៊ុន​ដែល​មាន​សេវា​ល្អ តែ​សម្រាប់​អ្នក​រស់នៅ​ប្រទេស​កម្ពុជា និង​វៀតណាម មិន​អាច​ប្រើ​សេវា​របស់​គេ​បាន​ឡើយ ។ ក្រុមហ៊ុន​ដែល​គេ​និយម​ប្រើ​ច្រើនជាងគេ​គឺ 2CO ពីព្រោះ​ក្រុមហ៊ុន​នេះ​គិតថ្លៃ​សេវា​ក៏​ថោក ភាគរយ​គេ​កាត់​ពី​យើង​ក៏​តិច កាត់ថ្លៃ​ទូទាត់​ក៏​ថោក តែ​មាន​បញ្ហា​មួយចំនួន​ដែរ គេ​មិន​ចូលចិត្ត​ក្រុមហ៊ុន​នេះ គឺ​ពេល​ខ្លះ​ក្រុមហ៊ុន​នេះ​មិន​ទទួលយក​ការទិញ​ពី Credit Card ដែល​ធនាគារ​របស់ក្រេ​ឌី​ត​កាតនោះ មាន​ការពិបាក​ក្នុង​រឿង​ទូទាត់​លុយ ឬ​ពិបាក​ទារលុយ តែ​ករណី​ខ្លះ​គឺ​បណ្តាលមកពី​ក្រុមហ៊ុន 2CO នោះ​ខ្លួន​ឯង​ផ្ទាល់​តែម្តង តែ​សម្រាប់​ការរកស៊ី​តូចតាច ត្រឹម​ប្រាក់​ពាន់ ប្រាក់​ម៉ឺន យើង​គ្មាន​ជម្រើស​ទេ ក្រុមហ៊ុន​តូចៗ​ជាច្រើន​ក៏​ប្រើ​សេវា​នេះ​ដែរ​សឹង​ទូទាំង​ពិភពលោក ។​

​​បើ​ក្រុមហ៊ុន​យើង​ធំដុំ យើង​គួរ​រក​សេវា​ណាមួយ​ផ្សេង​ជា​ជំនួស​វិញ តែ​សម្រាប់​យើង​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​មិន​មាន​ជម្រើស​ច្រើន​ឡើយ តែ​សម្រាប់​អ្នក​ដែល​រស់នៅ​អាមេរិក​អាច​មាន​ភាពងាយស្រួល​ច្រើន​ជាង​នេះ ពីព្រោះ​មាន​ជម្រើស​ច្រើន តែ​ក៏​មិន​ជា​ស្រួល​ដែរ ពី​ព្រោះ​លុយ​ដែល​យើង​ទទួលបាន​មក​នោះ​ត្រូវ​រាយ​ការឲ្យ​រដ្ឋ​គេ​ដឹង​ដើម្បី​បង់ព​ន្ធ បើ​ពុំនោះ​ទេ យើង​អាច​ជាប់គុក​ដោយសារ​មិន​បង់ពន្ធ​ក៏​ថា​បាន ។​

​​បញ្ហា​មួយទៀត ដែល​យើង​ត្រូវ​ដឹង​ផង​ដែរ​នោះ គឺ​អ្នក​ទិញ​របស់​យើង​ប្រើ Credit Card ក្លែងក្លាយ ឬ​ការទិញ​បន្លំ​ដោយ​ប្រើ Credit Card របស់​អ្នកដទៃ បើសិនជា​មាន​រឿង​បែបនេះ​កើតឡើង យើង​ត្រូវ​គេ​ពិន័យ​ចាប់ពី $ 25 ដល់ $ 35 ក្នុង​១​លើកៗ តែ​ការ​នេះ​កម្រ​កើត​មាន​ណាស់ (​ក្នុង​សេវា​ទូទាត់​សាច់ប្រាក់​លក់ដូរ​តាម​អ៊ិន​ថឺ​រ​ណិ​ត​គេ​ហៅថា “Fraut”)​។​

​​បន្ទាប់ពី​យើង​បាន​ជាវ​សេវា​របស់​គេ​រួចរាល់​ហើយ គេ​នឹង​ផ្តល់​ឲ្យ​យើង​នូវ Code មួយចំនួន​សម្រាប់ Link ទៅ Server របស់​គេ​គ្រប់យ៉ាង​ទាំងអស់ ការ Setup អាច​រួចរាល់​ត្រឹម​តែ 30 នាទី​ប៉ុណ្ណោះ ។​

​​ការត្រៀម​ជាសំខាន់​សំ​រាប់ការ Setup :

​​- លេខ​ក្រេ​ឌី​ត​កាត ​

​​- លេខ​សំងាត់​បី​ខ្ទង់​របស់​កាត​ ​

​​- អាសយដ្ឋាន​

​​- ថ្ងៃ​ផុតកំណត់​របស់ក្រេ​ឌី​តកាត​ ​

​​- លេខ​ទូរស័ព្ទ​ ​ ​

​​- អាសយដ្ឋាន​របស់​វេបសាយ (www. .com)

​​- Email

​​- Email របស់ website

​​- ឈ្មោះ និង នាម​ត្រកូល​

​​- លេខ​គណនេយ្យ​ធនាគារ​របស់​យើង​

​​- លេខ Swift Code សម្រាប់ឲ្យ​គេ​បញ្ជូន​លុយ​ចូល​តាមរយៈ​ធនាគារ​របស់​គណនេយ្យ

0

ឯកសារពិគ្រោះ​ ​ ​ ​ ​ ​នយោបាយ​ទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ឯកសារពិគ្រោះ​ ​ ​ ​ ​ ​នយោបាយ​ទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ភ្នំពេញ​: តើ​កម្ពុជា​រដ្ឋ ត្រូវ​ផ្លាស់​ដូរ​នយោបាយ​អព្យាក្រឹតរ​បស់​ខ្លួន​ឬទេ ?
​សម សារី បាន​សរសេរ​អត្ថបទ ១ ជា​ខិត្តប័ណ្ណ ដោយ​ឲ្យ សឹង​-​ង៉ុ​ក​-​ថា​ញ់ ស៊ីញេ ចង់​ប្រកាស​ជម្រាប​ជាតិ​យើង​ថា ប្រទេស​យើង​ត្រូវ​លះបង់​ចោល​យ៉ាង​ប្រញាប់​នូវ​នយោបាយ​ដែល​ឈ្មោះ​សីហនុ និង​សង្គម​រាស្ត្រ​​និយម​បាន​ដឹកនាំ​ប្រជាជាតិ​ឲ្យ​ធ្វើតាម ។​

​    ​គេ​ពោល​អះអាងថា នយោបាយ​នេះ :
​    ​ខ​-១- បាន​បញ្ចូល​ពួក​កុ​ម្មុយ​និ​ស្ត​ឲ្យ​មក​ជ្រៀតជ្រែក​ក្នុង​ផ្ទៃ​ដែនដី​ជាតិ ធ្វើ​សកម្មភាព​ពន្លិច​ឯករាជ្យ និង​សន្តិភាព​របស់​ខ្មែរ ហើយ​ដឹកនាំ​ជាតិ​ឲ្យ​មាន​សត្រូវ​ជុំ​ទិស ព្រមទាំង​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ដូចជា ថៃឡង់ និង​វៀតណាម​ខាងត្បូង​គេ​រងគ្រោះថ្នាក់​យ៉ាង​ធំ ដោយសារតែ សីហនុ និង​កុ​ម្មុយ​និ​ស្ត​នេះឯង ។​
​    ​ខ -២- នយោបាយ​នេះ​បាន​នាំ​ឲ្យ​ប្រទេស​ជាតិខ្មែរ​ស្គាល់​អសន្តិសុខ បែកបាក់​សាមគ្គី​គ្នា​នឹង​គ្នា ព្រមទាំង​ឲ្យ​ទៅ​ជួប​មហន្តរាយ​រហូតដល់​ស្លាប់​បាន ដោយនៅ​ចំ​កណ្តាល​ភ្នក់ភ្លើង​បរមាណូ​ទាំង ២ គឺ​របស់​កុ​ម្មុយ​និ​ស្ត​ម្ខាង និង​របស់លោក​សេរី​ម្ខាង ដោយ​យើង​ពុំ​យក​បក្ខពួក​ខាង​ណាមួយ​ធ្វើជា​មិត្ត​សោះ ម្ល៉ោះហើយ​ទាំង ២ ពួកនេះ​អាច​កម្ទេច​ប្រទេស​យើង​បាន ។​
​    ​ខ​-៣- គេ​ថា​នយោបាយ​របស់​សង្គម និង សីហនុ ជា​នយោបាយ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹង​ឧ​ត្ត​ម​គតិ សេរីភាព និង យុត្តិធម៌ ផ្ទុយ​នឹង​ធម៌​ព្រះពុទ្ធ ដែល​ហៅ “​សម្មាទិដ្ឋិ​” នោះ ។​
​ចំពោះ​ពាក្យ​ចោទ​នេះ ខ្ញុំ​សីហនុ សូម​ជូន​ដល់​ជាតិ​នូវ​វត្ថុ​ធាតុ​សម្រាប់​វិនិច្ឆ័យ​រក​សេចក្តី​ខុស សេចក្តី​ត្រូវ ឲ្យ​ឃើញ​ដូចតទៅ​នេះ :
អំពី​រឿង​បញ្ចូល​ពួក​កុ​ម្មុយ​និ​ស្ដ​មក​នៅក្នុង​ប្រទេស​ខែ្មរ :

​    ​ខ្ញុំ​សូម​រម្លឹកថា ពាក្យ​ចោទ​នេះ សម សារី  នឹង  ង៉ុ​ក​-​ថា​ញ់ អួតខ្លួន​ថា ខ្លួន​ថ្លែង​ដោយ​ស្រឡាញ់​ជាតិ ដោយ​អាណិតអាសូរ​ដល់​ជាតិ គឺ​ក្នុងឋានៈ​ខ្លួន​ជា​អ្នកស្នេហាជាតិ ជា​អ្នក​ជាតិនិយម  ជា​អ្នកការពារ​ឯករាជ្យ​និង​សន្តិភាព​ជាតិ តែ​ពាក្យ​ដែល​ថ្លែង​នេះ​មាន​សណ្ឋាន មាន​ភាព​ដូច​បេះបិទ​នឹង​ពាក្យ​ពោល ព្រមទាំង​អត្ថបទ​របស់​ពួក​កាសែត​សារព័ត៌មាន ដែល​កាន់ជើង​អង្គការ​យោធា​បរទេស​ខាងលិច ដូចជា​កាសែត “Le Figaro” (​បារាំងសែស​) ទស្សនាវដ្ដី​អាមេរិកាំង​ខ្លះ (Times News Week…) កាសែត​ថៃ​និង​យៀកណាម​ខាងត្បូង ៘
​    ​សម សារី និង ង៉ុ​ក​-​ថា​ញ់ សរសេរថា ពួក​ឥស្សរៈ បាន​ដេញ​ពួក កុ​ម្មុយ​និ​ស្ត​យៀ​កមី​ញ​ចេញ​អំពី​ប្រទេស​កម្ពុជា​អស់​ទៅហើយ​។ ន​-​សីហនុ ដើរទៅ​ទាក់ទង​នឹង​រុស្ស៊ី ចិនប្រជាមានិត ព្រមទាំង​តាំងខ្លួន​ជា​មិត្ត​នឹង​យួន​ខាងជើង នាំ​ពពួក​ក្រហម​អស់ទាំងនោះ​ចូលមក​ធ្វើ​សកម្មភាព​ឲ្យ​ប្រទេស​ពុករលួយ ពេញ​តែ​កម្ពុជា​រដ្ឋ ដោយ​ខ្លួន​ទទួល​ជំនួយ​សេដ្ឋកិច្ច​របស់​ពួក​នោះ ព្រមទាំង​ទាក់ទង​ខាង​ផ្លូវ​ពាណិជ្ជ​នឹង​ពួក​ដដែល ។​
​    ​ការដែល​ង៉ុ​ក​-​ថា​ញ់ អួតអាង​ថា កាល​ខ្លួន​ធ្វើ​ឥស្សរៈ​នៅក្នុង​ព្រៃ​នោះ ពួកខ្លួន​បាន​ដេញ​កុ​ម្មុយ​និ​ស្តវៀ​ត​មិញ ឲ្យ​ចេញពី​ប្រទេស​ខ្មែរ​អស់ ជាកា​ភូតភរ​អស្ចារ្យ​ណាស់ ហើយ​ជាការ​ប្រមាថមើលងាយ​ជនរួមជាតិ​របស់​ឯង​ជ្រុល​ពេក ព្រមទាំង ជាការ​ជេរ​ដល់​ប្រវត្តិសាស្ត្រ ព្រោះ​អ្នកផង​ទាំងពួង​ដឹង​ច្បាស់​ថា ក្នុង​គ្រា​អសន្តិសុខ​មុននេះ ពួក​ឥស្សរៈ​បាន​បើកទ្វារ កម្ពុជា​ឲ្យ​ទ័ព​យួន​យៀកមិញ​ចូលមក​យាយី​រាស្ត្រ​យើង ប្រទេស​យើង​វាល់​ឆ្នាំ ។ ក្នុងពេលដែល​ទ័ព​រដ្ឋាភិបាល​យៀកមិញ ចូលមក​លុកលុយ​ដណ្តើមយក​ខេត្តក្រចេះ​និង​ស្ទឹងត្រែង​យើង​នៅក្នុង​ខែមេសា ១៩៥៤ នេះ​ទៀត ពួក​ឥស្សរៈ ង៉ុ​ក​-​ថា​ញ់ ដែលមាន​ឈ្មោះ អ៊ា​-​ស៊ុ​-​ចូ​វ ជា​ទីប្រឹក្សានយោបាយ ហើយ​ជា​កុ​ម្មុយ​និ​ស្ត​ផង បាននាំគ្នា​មក​ត្រៀមចាំ​ជួយ​វៀត​-​មិញ នៅក្នុង​ខេត្តកំពង់ធំ​ទិសឦសាន ដើម្បី​វាយ​កងទ័ព​ជាតិ​ដែល​ខ្ញុំ​ធ្វើជា​អគ្គនាយក ទទួល​សន្និសីទ​ហ្សឺ​ណែវ (Geneve) មកដល់ ក៏ត្រូវ​ឈប់​ច្បាំង​គ្នា​ទៅ ។​
​    ​នៅ​សន្និសីទ ហ្សឺ​ណែវ (Geneve ) នោះ​ទៀត ពួក សឹង​-​ង៉ុ​ក​-​មិញ និង សឹង​-​ង៉ុ​ក​-​ថា​ញ់ បាន​ខិតខំ​និយាយ​ឲ្យ​មហា​ប្រទេស​កុ​ម្មុយ​និ​ស្ត​ជួយ​ខ្លួន គឺ​ជួយ​តវ៉ា​ទាមទារ​យក​ទឹកដី​កម្ពុជា ១​ភាគ ឲ្យ​ពួកខ្លួន​ត្រួតត្រា​ដូចជា​នៅ​ប្រទេស​លាវ ដែល​ពួក​ប៉ា​ថេត​លាវ (Pathet-Lao) បាន​ខេត្ត​សាំ​នឿ (Sam-Neua) នឹង​ផុង​- សាលី (Phong-Saly) ត្រួតត្រា ពួក​ឥស្សរៈ​នេះ​គ្មាន​បាន​គិតដល់​បូរណភាព ឯករាជ្យ ភាព​របស់​ជាតិ​សោះ គ្មាន​បានគិត​ការដែល​ត្រូវ​ឲ្យ​ទ័ព​យៀ​ក​-​មិញ ចេញផុត​ស្រឡះ​អំពី​ដែនដី​មាតុភូមិ​សោះ គិតតែ​ផលប្រយោជន៍​ខ្លួន និង មហិច្ឆតា​ពួកខ្លួន ។​
​    ​គឺ​គណៈប្រតិភូ​តំណាង​រាជរដ្ឋាភិបាល​យើង​ទេ ដែល​បាន​តស៊ូ​ជជែក​នឹង​មហាអំណាច​រុស្ស៊ី សូវី​យេ​ត និង​ចិនប្រជាមានិត រហូត​ពួក​អស់នេះ​សុខចិត្ត​ចាញ់ គឺ​សុខចិត្ត​បង្គាប់​ឲ្យ​ទ័ព​យៀ​ក​-​មិញ​ចាក​ចេញពី​ដែនដី​ខ្មែរ​ជាដាច់ខាត បង្គាប់​ឲ្យ​ពពួក​ឥស្សរៈ​ទាំងឡាយ​ដាក់អាវុធ ហើយ​សុខចិត្ត​ឲ្យ​ប្រទេស​ខ្មែរ​នៅ​គង់វង្ស​ទាំងមូល​ក្រោម​ម្លប់​រាជបល្ល័ង្ក​របស់​ជាតិ ពុំមាន​ការបែងចែក​ទឹកដី​ជា ២​ភាគ ដូច​ប្រទេស​យៀ​ក​-​ណា​ម និង​ប្រទេស​លាវ​ទេ ។​
​ជ័យជម្នះ​របស់​ខ្មែរ​នេះ បាន​ដោយ​សារជាតិ​យើង​ឲ្យ​ភស្តុតាង​ដ៏​ជាក់ស្តែង​ណាស់​ទៅ​ហ្សឺ​ណែវ (Geneve) នៅពេលនោះ ថា​ពួក​ដែលជា​អ្នក​ជាតិនិយម​ពិតៗ  គ្មាន​បែកបាក់​សាមគ្គី​គ្នា​ទេ គឺ​នៅ​ទាំង ៤ លាន ២ សែន នាក់​ជុំវិញ​ព្រះរាជ​បល្ល័ង្ក ម្យ៉ាងទៀត​បាន​កសាង​ឯករាជ្យ​ជាតិ​ដោយ​ខ្លួនឯង​ពិតៗ ដោយ​គ្មាន​ពឹងពាក់​ទ័ព​បរទេស វៀត​-​មិញ និង​ពួក​ឧទ្ទាម​ទេ ឯករាជ្យ​នេះ​ទៀត​ក៏មាន​ទ្រង់ទ្រាយ​ជាក់ស្តែង​មុន​ហ្សឺ​ណែវ (Geneve) ដោយ​បារាំងសែស​បាន​ផ្ទេរ​មក​ជូន​រាជរដ្ឋាភិបាល​ស្រេចបាច់​អស់ហើយ នូវ​កេតនភណ្ឌ​សឹក (​ទាហាន​)-​ប៉ូលិស​-​តុលាការ​-​ទូត ៘ ដោយហេតុ​នេះហើយ បានជា​នៅ​ហ្សឺ​ណែវ (Geneve) ខ្មែរ​មាន​សិទ្ធិ​ស៊ីញេ​សន្យា​ប​ពា្ឈ​ប់​ចំបាំង (Armistice) ជាមួយនឹង​មេទ័ព​យៀ​ក​-​មិញ ពេល នោះ​គឺ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ញ៉ឹក​-​ជូ​ឡុង អ្នក​ស៊ីញេ រីឯ​ការបញ្ឈប់​ចម្បាំង​នៅ​ប្រទេស​លាវ នឹង​វៀតណាម​វិញ គឺ​ឧ​ត្ត​ម​សេនីយ៍ បារាំងសែស​ឈ្មោះ   (Delteil)   ស៊ីញេ​ជាមួយនឹង​មេទ័ព​យៀ​ក​-​មិញ ។​
​    ​នៅក្នុង​គណៈប្រតិភូ​ខ្មែរ​ដែលមាន​សហជីវិន ឯកឧត្តម ទេព ផន រដ្ឋមន្ត្រីក្រសួង​បរទេស និង ឯកឧត្តម ញ៉ឹក ជូ​ឡុង មេបញ្ជាការ​ខេមរភូមិន្ទ​ជា​ប្រធាន ស៊ីវិល​និង​ទាហាន ឈ្មោះ​សម សារី មួយ​ជា​សមាជិក ប៉ុន្ដែ​ឈ្មោះ​នេះ​ពុំមែន​បាន ជួយ​ជាតិ​តែម្នាក់ឯង​ទេ គឺមាន​វរជន​ឯទៀត​ច្រើន ដែល​គេ​បាន​ខិតខំ​ធ្វើការ​ដូច​ខ្លួន​ដែរ ។ នៅ​ហ្សឺ​ណែវ (Geneve) សម សារី មានឈ្មោះ​ល្បី​ជាងគេ ដោយ​ការ​សែត​អាមេរិកាំង​ជួយ​ធ្វើ​ឃោសនា​ឲ្យ ព្រោះ​អាមេរិកាំង​គេ​ពេញចិត្ត​ណាស់​ត្រង់​សម សារី ហ៊ាន​ជេរ​ប្រមាថកាតទាន​ដោយ​ទទឹងទិស​នូវ​យក្ខ​កុ​ម្មុយ​និ​ស្ត មាន​មេគណៈ​ប្រតិភូ​រុស្ស៊ី ជាដើម លោក ម៉ូ​ឡូតូ​វ  (Molotov) ។​
​    ​សម សារី ត្រូវ​ជើង​នឹង​ពួកលោក​សេរី​តាំងតែ​អំពី​ហ្សឺ​ណែវ​នោះមក ដោយ​គេ​សន្មត​ទុក​ខ្លួន​ថា​ជា​រដ្ឋបុរស មាន​សមត្ថភាព​ជាងគេ​ក្នុង​កម្ពុជរដ្ឋ ។​
​ពេលនោះ សឹង​-​ង៉ុ​កថា​ញ់ ពុំទាន់​ចូល​ជើងដៃ​នឹង​លោក​សេរី​ទេ ហើយ​ឲ្យ​ពួក​នយោបាយ​ខ្លួន​មាន អ៊ា​-​ស៊ី​-​ចូ​វ ជាដើម​ធ្វើដំណើរ​ទៅទាក់ទង​នឹង​ចិនប្រជាមានិត (​រឿងនេះ​សម្តេចចៅហ្វា ប៉ែន នុត ជ្រាប​ច្បាស់​ជាងគេ​) ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចិន​ជួយ​ខ្លួន​ក្នុងការ​ប្រឆាំងនឹង​ខ្ញុំ ។​
​តែ​រដ្ឋាភិបាល​ចិន​នេះ​មិន​ព្រម​ជួយ គេ​បាន​សូម​ចងស្ពានមេត្រី នឹង​រាជរដ្ឋាភិបាល​ខ្ញុំ​វិញ  ។
​ង៉ុ​ក​-​ថា​ញ់ អស់​ផ្លូវ ក៏​បែរ​ទៅ​លក់ខ្លួន​ឲ្យ​ពួកលោក​សេរី ដែល​ខ្លួន​អាចទាក់ទង​នៅ​ទីក្រុង​បាងកក ។
​    ​ឥឡូវ ង៉ុ​ក​-​ថា​ញ់ និង សម សារី ដែល​រួបរួមគ្នា​ធ្វើ​សកម្មភាព​កាន់ជើង​លោក​សេរី ដើម្បី​ពន្លិច​ខ្ញុំ គេ​ថា​ហ្សឺ​ណែវ បាន​ដេញ​កុ​ម្មុយ​និ​ស្ត​ឲ្យ​ចេញពី​កម្ពុជា​រដ្ឋ​អស់​ទៅ ហើយ ខ្ញុំ​ទៅជា​បញ្ចូល​កុ​ម្មុយ​និ​ស្ត​មក​ស៊ី​សាច់ឈាម​មាតុភូមិ​ប្រទេស​តទៅទៀត វិញ​។​
​ខ្ញុំ​សូម​រំលឹកថា ហ្សឺ​ណែវ (​ដោយ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​យើង​បានស្នើ​សុំ​) បា​នប​ញ្ញ​តិ្ត​ឲ្យ​ទ័ព​យៀ​ក​-​មិញ ចាក​ចេញពី​ដែនដី​យើង​ជាដាច់ខាត ។​
​សព្វថ្ងៃនេះ​ទ័ព​យៀ​ក​-​មិញ​ក៏​ពុំបាន​វិល​មក​ប្រទេស​យើង​វិញ​ដែរ ហើយ​ពុំ​អាច​នឹង​លបលួច​ចូលមក​ដោយ​សម្ងាត់​បាន​ទេ ព្រោះ​នៅ​ប្រទេស​យើង​មាន​គណៈកម្មការ​អន្តរជាតិ ១ ដែល​ហ្សឺ​ណែវ​ដាក់​បេសកកម្ម​ឲ្យ​ឃ្លាំមើល​កុំ​ឲ្យ​មានការ​លួច​បញ្ចូល​ទ័ព សាស្ត្រា​វុ​ធ​ពី​បរទេស​មក​ខុសច្បាប់​បាន ។​
​    ​សារី និង​ង៉ុ​ក​-​ថា​ញ់ ចោទ​ខ្ញុំ​ដូច​ពួក​កាសែត​ខាង​លោក​សេរី​គេ​បាន​ចោទ​អ៊ីចឹង​ដែរ ថា​ខ្ញុំ​នេះ​បង្កើត​ឲ្យ​មាន​លទ្ធិ​និង​សកម្មភាព​កុ​ម្មុយ​និ​ស្ត​ឡើងវិញ​ក្នុង​កម្ពុជរដ្ឋ ដោយ​ខ្ញុំ​បញ្ចូល​ពួក​ទូត ពួក​កាសែត ពួក​បច្ចេកទេស​រុស្ស៊ី ចិន ៘ មក​នៅក្នុង​ស្រុក ។
​ជនរួមជាតិ​ជ្រាប​ស្រាប់​ហើយ​ថា ហ្សឺ​ណែវ​បាន​បណ្តោះ​គ្រោះថ្នាក់​ប្រទេស​ខ្មែរ​យើង​តែ​ត្រង់​បញ្ចេញ​ទ័ព​យៀ​ក​-​មិញ ពី​ព្រំដែន​កម្ពុជា​ប៉ុណ្ណឹង​ទេ រីឯ​ពួក​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ដែល​ឲ្យ​នាម​ខ្លួនឯង​ថា​ជា “​ប្រជាជន​” ហើយ​យួន​កុ​ម្មុយ​និ​ស្ត​បាន​អបរំ​ឲ្យ​ទៅជា​កុ​ម្មុយ​និ​ស្ត​ក្បត់ជាតិ​ឯង​នោះ ពួក​នោះ​ដែលមាន​ចំនួន​វាល់​ពាន់​នាក់ ហ្សឺ​ណែវ​បានដាក់​កាតព្វកិច្ច​ឲ្យ​រាជរដ្ឋាភិបាល​យើង​លើកទោស​ពៃរ៍​ឲ្យ​ជាដាច់ខាត ។
​មិនតែប៉ុណ្ណោះ ហ្សឺ​ណែវ​សូម​ឲ្យ​រាជរដ្ឋាភិបាល​ទទួល​ប​ញ្ចូ​ល​ពួក “​ប្រជាជន​” នេះ​មក​នៅក្នុង​សង្គមជាតិ ដោយ​ត្រូវ​ផ្តល់​ឲ្យ​សិទ្ធិ​ជា​ពលរដ្ឋ​ពេញលក្ខណៈ គឺ​សិទ្ធិសេរីភាព​ដែល​បាន​ចារឹក​នៅក្នុង​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ ។​
​    ​ដូច្នេះ​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរ​នេះ​ក៏មាន​សេរីភាព​បន្ដសកម្មភាព​របស់​យៀ​ក​-​មិញ​ពេញទី​តាំង​អំពី​ឆ្នាំ ១៩៥៤ មក​ដោយ​សេ​ក្តី​ឧបត្ថម្ភ​របស់​ហ្សឺ​ណែវ ដែល​រាជរដ្ឋាភិបាល​តំណាង​ជាតិនិយម​លទ្ធិប្រជាធិបតេយ្យ​បរិសុទ្ធ​ត្រូវតែ​គោរព មិន​ហ៊ាន​ធ្វើការ​បំពាន​លើ​ខសន្យា​ហ្សឺ​ណែវ​នេះ ដូច​រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លះ​។​
​    ​ដោយសារ​ហ្សឺ​ណែវ​នេះ ពួក “​ប្រជាជន​” ដែលជា​កូនចៅ​របស់​យៀ​ក​-​មិញ ជា​ទាសៈ​ពួក​កុ​ម្មុយ​និ​ស្ត​អន្តរជាតិ គេ​ក៏មាន​សិទ្ធិ​ធ្វើ​ឃោ​នា ការសរសេរ​កាសែត ធ្វើការ​ប្រជុំ​ដើម្បី​ជួយ​ចៅហ្វាយ​នឹង​លទ្ធិ​របស់គេ ។​
​ល្គឹកណា​ពួកនេះ​គេ​មិន​ប្រឆាំង​ចេញមុខ​នឹង​ព្រះរាជា ហើយ​និង​លទ្ធិ​រាជនិយម រាជរដ្ឋាភិបាល​គ្មាន​អំណាច​បង្ក្រាប​គេ​ទេ មាន​មធ្យោបាយ​តទល់​នឹង​គេ​តែមួយ គឺ​បើក​ឲ្យ​ធ្វើ​សកម្មភាព​អសប្បុរស​ចំពោះ​យើង​ដោយ​កាសែត ឬ ឃោសនា​ដោយ​វាចា យើង​ត្រូវ​ឆ្លើយតប​ទៅ​គេ​វិញ​ដោយ​កាសែត​និង​សុន្ទរកថា ដូចដែល​ខ្ញុំ​ធ្វើ​សព្វថ្ងៃ ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​យើង ចំពោះ នយោបាយ​ទ្រុស្ត​ជាតិ​របស់​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរ ។​
​    ​សម សារី និង ង៉ុ​ក​-​ថា​ញ់ គេ​បានមក​ធ្វើជា​កំពូល​នៃ​រដ្ឋ​កម្ពុជា គេ​អាច​នឹង​បង្ក្រាប​ពួក​កុ​ម្មុយ​និ​ស្ត​បាន ព្រោះ​គេ​អាច​យក Methode (​របៀប​) របស់​ចៅហ្វាយ​គេ​មក​ប្រើ ។
​តែ​ទោះបី​យើង​មាន​មធ្យោបាយ​ធ្វើ​យ៉ាងនេះ​ក្តី គួរ​យើង​ពិចារណា​ថា តើ​យើង​នឹង​បំបាត់​កុ​ម្មុយ​និ​ស្ត​ឲ្យ​វិនាស​ស្ងប់ស្ងាត់​បានដែរ​ឬទេ​?
​ចូរ​យើង​ក្រឡេក​មើលទៅ​ប្រទេស​ដែល​នៅ​ជិត ឬ​ឆ្ងាយ យើង​អាច​ឃើញ​ដោយ​ជាក់ស្តែង​ថា​ស្ថានភាព​របស់​ប្រទេស​នោះ​ដុនដាប តោកយ៉ាក​ជាង​ស្ថានភាព​នៃ​ប្រទេស​យើង​ឆ្ងាយ​ណាស់ ។​
​ដោយ​ប្រទេស​យើង​ចេះ​កាន់​អព្យាក្រឹតភាព និង​បញ្ច​សីលា​ដ៏​បរិសុទ្ធ គ្មាន​លំអៀង ហើយ​យើង​បាន​យក​ធម៌​សាមគ្គី​មក​ប្រើ ដើម្បី​ការពារ​ចំពោះ​សត្រូវ ប្រទេស​យើង​សព្វថ្ងៃ​ប្រកបដោយ​សន្តិភាព ត្រជាក់ត្រជុំ​តែម្នាក់ឯង​នៅក្នុង​ផ្នែក​អាស៊ី ទិសអាគ្នេយ៍ បើ​មានការ​លំបាក​ខ្លះ​គឺមាន​តែ​ពួក សម សារី និង ង៉ុ​ក​-​ថា​ញ់​នេះឯង​ដែល​វា​មាន​លុយកាក់ ចៅហ្វាយ​វា​ឲ្យ​ធ្វើបាប​ជាតិ ធ្វើបាប​ប្រទេស ធ្វើបាប​រាជបល្ល័ង្ក សម្លាប់​គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ ដែល​វា​ច្រណែន ព្រោះ​រាស្ត្រ​គេ​ពុំ​សុខចិត្ត​ឲ្យ​វា​មក​សោយរាជ្យ មកកាន់​រដ្ឋាភិបាល​ជំនួស​វិញ ។​
​    ​ប្រទេស​យើង​ដោយ​អព្យាក្រឹតភាព​បរិសុទ្ធ​នេះ​បាន​សុខ​សប្បាយ​ជាង​ប្រទេស​នៅ​ជិត​ខាងយើង​ឆ្ងាយ សម​សារី និង ង៉ុ​ក​-​ថា​ញ់ ហ៊ាន​បញ្ចេញ​អ​សុទ្ធចិត្ត​របស់ខ្លួន​ដោយ​សរសេរ​មកកាន់​ជាតិ​ខ្លួនឯង​ថា អព្យាក្រឹតភាព​របស់​សី​ហ​នុ នាំ​ឲ្យ​កម្ពុជា​ស្គាល់​ទុក្ខវេទនា ដោយ​នឹងត្រូវ​រលាក​រលួយ​ខ្លួន​ក្នុង​ភ្នក់​ភ្នើ​ង ២ គឺ​របស់លោក​សេរី ១ របស់លោក​កុ​ម្មុយ​និ​ស្ត ១ ។​
​បើ​ប្រែភាសា​របស់ សម សារី និង ង៉ុ​ក​-​ថា​ញ់ ដែល​លែង​ចេះ​និយាយ​ភាសាជាតិ​ឯង​ទៅហើយនោះ មកជា​ភាសា ជាតិខ្មែរ​យើង​វិញ ត្រូវ​យល់ថា ធម៌​និង​នយោបាយ​របស់គេ ដែល​គេ​ឲ្យ​ឈ្មោះថា Samaditthi(​សម្មាទិដ្ឋិ​) ហើយ​ដែល​គេ​ចង់​នាំមក​ឲ្យ​ជាតិ​យើង​ទទួល​និង​កាន់​ប្រើប្រាស់​នេះ មានន័យថា​ត្រូវ​ប្រទេស​យើង​បោះបង់ចោល​អព្យាក្រឹតភាព​ចេញ ហើយ​ចូល ទៅកាន់​លោក​សេរី​ឲ្យ​ស៊ប់​ទៅ ដើម្បី​កម្ចាត់​ពួក​កុ​ម្មុយ​និ​ស្ត​ចោល ហើយ​បើ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​កុ​ម្មុយ​និ​ស្ត​នេះ ឲ្យ​ត្រូវតែ​គ្រាប់​បរមាណូ​កុ​ម្មុយ​និ​ស្ដ​មួយ នេះ​ទៅ​ចុះ យើង​អាច​ចៀសវាង​គ្រាប់​លោក​សេរី​បាន ១ ដែរ ?
​    ​ខ្ញុំ​ដែលជា​តិ​ឲ្យ​ឆន្ទៈ​ដើម្បី​ដឹកនាំ​នេះ ខ្ញុំ​ពុំ​ត្រូវការ​នៅ​ស្ងៀម យក​ក្បាល​ក្បូ​ង​ជាតិ​យើង​ទៅ​ឲ្យ​ត្រូវ​គ្រាប់​បរមាណូ​របស់ (Bloc) បក្ខពួក​ណា​ទេ ។
​អព្យាក្រឹតភាព​របស់​យើងៗ ប្រកាន់​ដើម្បី​ចៀសវាង​ឲ្យ​ផុត​ស្រឡះ​អំពី​បរមាណូ​ទាំងសងខាង​នេះហើយ ។​
​ធ្វើបាន​រួចខ្លួន​យ៉ាងនេះ សម សារី និង ង៉ុ​ក​-​ថា​ញ់ ហ៊ាន​ជេរ​ជាតិ​ឯង​ថា​អព្យាក្រឹត ជា​នយោបាយ “​ទាល់ច្រក​” ជា​នយោបាយ​អត្តឃាតកម្ម !
​    ​ដោយ​ខ្មែរ​យើង​ងាក​ទៅ​មើល​ខាងលិច យើង​ឃើញ​យក្ខ ឃើញ​បរមាណូ ងាក​ទៅខាង​កើត​យើង​ឃើញ​យក្ខ​យ៉ាង​សម្បើម​គួរ​ឲ្យ​ខ្លាច​ទៀត ឃើញ​បរមាណូ​ទៀត​នេះ ហើយដោយ​ឃើញ​នៅមាន​ច្រក​ចន្លោះ​តែ ១ ដែលជា​សន្តិភាព​នេះហើយ បានជា​ពុំ​ហ៊ាន​ចូល​ខាង​ណា សុំ​តែ​នៅ​ផ្លូវកណ្តាល   ដែល​ពុំមែន​ជា​ផ្លូវ​ទាល់ច្រក​នោះទេ គឺជា​ផ្លូវ​មិត្តភាព រាប់អាន​ពួក​ខាងលិច និង​ខាងកើត​ស្មើគ្នា ហើយ​ពុំ​ចូល​ដៃ​ម្ខាង​ដើម្បី​រករឿង​និង​ប្រឆាំងនឹង​ម្ខាង​នោះ​សោះឡើយ ។​
​    ​សម សារី និង ង៉ុ​ក​-​ថា​ញ់ ថ្លែង​នូវ​សេចក្តី​ថា ការសម្របសម្រួល​(reconciliation) របស់ខ្ញុំ​និង​ថៃ និង​យួន​ខាងត្បូង​ជា​ភស្តុតាង​១ ដែល​បង្ហាញ​ជាតិ​ឲ្យ​ឃើញថា​ខ្ញុំ​ដឹងខ្លួន​ហើយ ទទួល​សារភាពថា​ខ្លួន​បានធ្វើ​នយោបាយ​ខុស​យ៉ាង​ធ្ងន់ ទើប​ចង់​កែកុន​ខ្លួន ខំ​ទៅ​ឯបអប​នឹង​ថៃ​និង​យួន​ខាងត្បូង​។​
​សម សារី និង ង៉ុ​ក​-​ថា​ញ់ បញ្ចេញវាចា​បែបនេះ ធ្វើ​មារយាទថោក​ពន់ពេក ដោយ​សុខចិត្ត​បង្គាប់​បង្ខូច​កិត្តិយស​ជាតិ​ឯង ដើម្បី​ធ្វើ​ឃោសនា​ឲ្យ​បរទេស​ដែលជា​ចៅហ្វាយ​ខ្លួន ព្រោះ​ជនរួមជាតិ​ទាំងអស់​ជ្រាប​ណាស់​ទៅហើយ​ថា ការ លំបាក​ដែល​ប្រទេស​យើង​ស្គាល់​ដោយ​វិវាទ​នឹង​ប្រទេស​ថៃ​និង​យួន​នោះ មិនមែនជា​កំហុស​របស់​យើង ឬ​រាជរដ្ឋាភិបាល​សោះ ម្ល៉ោះហើយ​ខ្ញុំ​ពុំ​ត្រូវការ​ទៅ​ឱនលំទោន​នឹង​អ្នកណា ប្រទេស​ណា​ទេ ។  តែ​ដូច​ខ្ញុំ​បានប្រកាស​ក្នុងពេលដែល​យើង​កំពុងតែ​មានការ​លំបាក​អស្ចារ្យ​នឹង យៀកណាម​ខាងត្បូង​និង​ថៃ​ស្រាប់ ប្រទេស​យើង​ដែលជា​ប្រទេស​កាន់​អព្យាក្រឹតភាព ហើយ​ជា​ប្រទេស​តូច និង​ស្រឡាញ់​សេចក្តីសុខ មានបំណង​តែ​ម្យា​ង គឺ​ចង់​ធ្វើ​មិត្ត​នឹង​គេ ពុំមែន​ចង់​ធ្វើ​សត្រូវ​ទេ យើង​សុំ​តែ​កុំ​ឲ្យ​គេ​រករឿង​យើង ជ្រៀតជ្រែក​មក​ក្នុង​ជីវភាព​ក្នុង​ដែនដី​យើង ។​
បេសកកម្ម​ដែល​ខ្ញុំ​បាន​បំពេញ​នឹង​សៀម នឹង​យួន គឺ​ធ្វើ​នៅក្នុង​ក្របខ័ណ្ឌ​បញ្ច​សីលា​របស់​យើង​នេះឯង ដែល​តាំង​អំពី ហ្សឺ​ណែវ​មកទល់នឹង​បច្ចុប្បន្ននេះ ឃើញថា​បាន​ឲ្យ​យើង​នូវ​សន្តិភាព សាមគ្គីភាព​ធំ​ទូលាយ​ជាង​ប្រទេស​ឯទៀត ។
សម សារី និង ង៉ុ​ក​-​ថា​ញ់ ដែល​បាន​រក​សីល រក​នយោបាយ​ថ្មី ១​ទៀត​ឃើញ​ដើម្បី​ជាតិ​នោះ ពុំបាន​អធិប្បាយ​អំពី​ខ្លឹមសារ​នៃ “​សម្មា​ទិ​ដិ្ឋ​” របស់ខ្លួន​នោះ​សោះ​នៅក្នុង​ខិត្តប័ណ្ណ​ខ្លួន ។​
តែ​តាម​ដែល​ខ្ញុំ​យល់ គឺ “​សម្មាទិដ្ឋិ​” នេះ​តម្រូវ​ឲ្យ​លះបង់​ចោល​នូវ​មិត្តភាព​ជាមួយ​ប្រទេស​សង្គមនិយម មាន​រុស្ស៊ី​និង​ចិន​ជាដើម ព្រមទាំង​ជំនួយ​ដែល​គេ​ឲ្យ​យើង​។​
ព្រះរាជាណាចក្រ​លាវ ដែលជា​បងប្អូន​នៃ​ព្រះរាជាណាចក្រ​ខ្មែរ​ក៏បាន​ខិតខំ​កាន់សីល “​សម្មាទិដ្ឋិ​” ដូច​បំណង​របស់ សម សារី និង ង៉ុ​ក​-​ថា​ញ់ ដែរ គឺ​ព្រះរាជ​រដ្ឋាភិបាល​លាវ ទោះបី​បានប្រកាស​អព្យាក្រឹតភាព​សម្រាប់​ព្រះរាជាណាចក្រ​គេ​ក្តី ក៏​គេ​បាន​ចៀសវាង​នូវ​ការទាក់ទង​តាមផ្លូវ​ទូត​នឹង​ប្រទេស​សង្គមនិយម ដូច ជា​ប្រទេស រុស្ស៊ី និង​ចិន គេ​ក៏​ពុំ​ព្រម​ទទួល ជំនួយ​សេដ្ឋកិច្ច​អំពី​ប្រទេស​ទាំងអស់នោះ ហើយ​គេ​ថែមទាំង​ដេញ​ពួក​ប៉ូឡូញ (​កុ​ម្មុយ​និ​ស្ត​) ចេញ​ជាដាច់ខាត​អំពី​ដែនដី​ជាតិ​គេ​ផង (​ដោយបាន​សុំ​បញ្ចប់​បេសកកម្ម​នៃ​គណៈកម្មការ​អន្តរជាតិ​របស់​ហ្សឺ​ណែវ​)​។ ទោះបី​បាន​បោសសម្អាត​ព្រះរាជាណាចក្រ​ឲ្យ​អស់​កុ​ម្មុយ​និ​ស្ត​បែ​នេះ​ក្តី ក៏​ព្រះរាជ​រដ្ឋាភិបាល​លាវ​ចៀសវាង​ពុំរួច​នូវ​ការ​ចម្បាំង នូវ​ការបែកបាក់​សាមគ្គី នូវ​ការខូចខាត​បូរណភាព​ជាតិ ហើយ​សព្វថ្ងៃនេះ​សេអាតូ ឬ​សហប្រជាជាតិ ក៏​ពុំទាន់​សម្រេច​នឹង​ជួយសង្គ្រោះ​បងប្អូន​លាវ​បាន​យ៉ាងដូចម្តេច​ផង​។ រាជរដ្ឋាភិបាល​លាវ​បានស្នើ​សុំ​ជា​ផ្លូវការ​ឲ្យ​រដ្ឋាភិបាល​យើង​ការពារ​ឥរិយាបថ​(Position) របស់ខ្លួន​ផង ខ្មែរ​យើង​នឹង​ត្រឹះ​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​ប្រទេស ដែលជា​បងប្អូន​យើង​នេះ តែ​ករណីនេះ​មាន​ភាព​ពិបាក​ពន់ពេក​ណាស់ ព្រោះ​ជំងឺ​នេះ​មើល​ជា លុះត្រាតែ​ជីក​រក​ឫសគល់​(​បុព្វហេតុ​)​ឲ្យ​ឃើញច្បាស់ លាស់​សិន​ដែរ ពុំមែន​គ្រាន់តែ​យក​ថ្នាំ​ទ័ព​សឹក​និង​អាវុធ មក​លាប​ក៏​ជាសះស្បើយ​នោះទេ ។
ហេតុតែ សម សារី និង ង៉ុ​ក​-​ថា​ញ់ អស់​មានចិត្ត​មានគំនិត​ជា​ខែ្មរ តែ​កាលណា​ប្រទេសជិតខាង​យើង​មាន​សេចក្តី​លំបាក​ដោយ​នយោបាយ និង​ស្ថានការណ៍​របស់គេ​ផ្ទាល់ សម សារី និង ង៉ុ​ក​-​ថា​ញ់ នេះ​ស្រែក​ឡើង​ភ្លាម​តាម​វិទ្យុ​របស់គេ ចោទប្រកាន់​រដ្ឋាភិបាល​ជាតិ​យើង​ថា​ជា​កំហុស​របស់​រាជរដ្ឋាភិបាល​នេះ គឺ​កាន់ជើង​យួន​និង​ថៃ​ពេញទី ដូច​មាន​ភស្តុតាង​ក្នុង​ខិ​ត្ដ ប័ណ្ណ​ដែល​រាជការ​ចាប់បាន​ស្រាប់ ។​
តើ​ពេលនេះ ដែល​ព្រះរាជាណាចក្រ​លាវ​ទទួល​គ្រោះថ្នាក់​យ៉ាង​ធំ​ដោយមាន​ចម្បាំង តើ​សម សារី ង៉ុ​ក​-​ថា​ញ់ ហ៊ាន ប្រកាសថា​ខុស​មកពី​ខ្មែរ​ទទួលស្គាល់​មហា​ប្រទេស​សង្គមនិយម និង ទទួល​ជំនួយ​របស់​ប្រទេស​នោះ​ទៀត​ឬទេ ? ។​
ការទទួលស្គាល់​នេះ មិនមែន​មានតែ​ប្រទេស​អព្យាក្រឹត​ទេ​ដែល​បានធ្វើ សូម្បីតែ​ប្រទេស​លោក​សេរី និង​ប្រទេស​ចូលក្នុង​អង្គការ សេអាតូ ក៏​គេ​ទទួលស្គាល់​ដែរ ឧទាហរណ៍​ប្រទេស​ថៃ ទទួលស្គាល់​សហរដ្ឋ សូ​វិ​យេ​ត​(​សូ​វៀត​)​ទទួល​ឲ្យ​រុស្ស៊ី​តែងតាំង ស្ថាន​ឯកអគ្គរដ្ឋទូត​មួយ​យ៉ាង​ធំ​នៅ​រាជធានី​បាងកក ។ ប្រទេស​អាមេរិក​ទៀត ក៏​ទទួលស្គាល់​ជា​ផ្លូវការ​និង​ទាក់ទង​ជា​អចិ​ន្រៃ្ត​យ៍​ជាមួយនឹង​ប្រទេស ដូចជា រុស្ស៊ី ប៉ូឡូញ ដែល​លោក​អនុ​ប្រធានាធិបតី Nixson ទើបបាន​ទៅ​ទស្សនា​ជា​មិត្ត ។   ប្រទេស​ខាង​សេអាតូ ដូចជា Pakistan ពុំមែន​តែ​ទាក់ទង​ជា​ផ្លូវការ​នឹង​រុស្ស៊ី​ទេ ថែមទាំង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​ចិនប្រជាមានិត​ទៀត ហើយ Pakistan  នេះ​នៅ​ជិត​យក្ខ​ចិន​ផង ។​
សម សារី និង ង៉ុ​ក​-​ថា​ញ់ មិនឃើញ​ហ៊ាន​ទិតៀន​ប្រទេស​សេអាតូ​អស់ទាំង​នោះទេ ហ៊ាន​ប្រឆាំង​តែ​នឹង មហាអំណាច​សង្គមនិយម ហើយ​ជាពិសេស​ប្រឆាំង​ជាតិ​ឯង ព្រោះ​នយោបាយ​អព្យាក្រឹត​និង​បញ្ច​សីលា​នេះ ជនរួមជាតិ​ជ្រាប​ក្នុង​ខ្លួន​គ្រប់ៗ​គ្នា​ស្រាប់​ហើយ ថា​ពុំមែន​ជា​នយោបាយ ជា​ឧ​ត្ត​ម​គតិ​របស់ខ្លួន​ខ្ញុំ​តែម្នាក់ឯង​ទេ គឺជា​របស់​ព្រះសង្ឃ របស់​ទាហាន របស់​ពលរដ្ឋ​ក្មេង​ចាស់ របស់​ជាតិ​ទាំងមូល ។​
ជំនួយ​ដែល​ប្រទេសជាតិ សង្គមនិយម​គេ​ឲ្យ​មកទៀត ក៏​ជាតិ​យើង​ទាំងមូល​បាន ហើយ​ទទួល​ដោយ​អំណរ ដូច​មាន​សេចក្តីសោមនស្ស និង​កតញ្ញុតាធម៌​ចំពោះ​ជំនួយ​មហាមិត្ត​ខាង​លោក​សេរី មាន​អាមេរិកាំង បារាំងសែស​ជាដើម អ៊ីចឹង​ដែរ ។​
ប្រទេសជាតិ​យើង​នៅ​ខ្សោយ​នៅ​ខ្សត់ បើ​គេ​ឲ្យ​ផ្ទះ​ពេទ្យ​៥០០​គ្រែ គេ​ឲ្យ​រោងចក្រ​យ៉ាង​ធំ​សម្បើម ដែល​អាច​ធើ្វ​ឲ្យ​ជាតិ​មាន​សុខភាព​ច្រើនជាង​ដើម ហើយ​លូតលាស់​ក្នុង​សេដ្ឋកិច្ច​វែងឆ្ងាយ​ទាន់​កាលសម័យ​មក​យើង​ហើយ  តើ​ខ្ញុំ​មានច្បាប់​
​ប្រកែក​មិន​យកបាន​ដែរឬទេ​? សម សារី និង ង៉ុ​ក​-​ថា​ញ់ និយាយ​និង​សរសេរថា ការទទួល​ជំនួយ​នេះ នាំ​ឲ្យ​កុ​ម្មុយ​និ​ស្ត​លូតលាស់ ធ្វើ​ឲ្យ​ប្រទេស​ពុករលួយ​កាន់តែ​ឆាប់ ។​
សម សារី និង ង៉ុ​ក​-​ថា​ញ់ មិនគួរ​ចេះ​ភិតភ័យ​ចំពោះ​កុ​ម្មុយ​និ​ស្ត​ជាង​ខ្ញុំ​ជា​ក្សត្រ​សោះ ព្រោះ​កុ​ម្មុយ​និ​ស្ត វាស​ត្រូវ​នឹង​ពូជ​ស្តេច​ជាបឋម ហើយ​វា​ចង់តែ​បំបាត់​ស្តេច​ទេ ។​
ខ្លួន​ខ្ញុំ​ដឹងខ្លួន​ចំពោះ​ការណ៍​នេះ​ណាស់ មិន​ចំ​បាច់​កាសែត​ពួកលោក​សេរី ឬ សម សារី និង ង៉ុ​ក​-​ថា​ញ់ មក​រំលឹក​ខ្ញុំ​ទេ ។​
តែ​ដែល​ខ្ញុំ​សុខចិត្ត​ទាក់ទង​នឹង​មហាអំណាច​កុ​ម្មុយ​និ​ស្ត​នេះ    គឺ​ខ្ញុំ​នឹកគិត​ទៅដល់​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ របស់​រាស្ត្រ​រួម​ជាតិ​ខ្ញុំ ជីវិត​របស់ខ្ញុំ បុណ្យស័ក្ដិ​ខ្ញុំ ខ្ញុំ​ពុំ​ត្រូវ​រវល់​នឹក​គិតដល់​ទេ ព្រោះ​ខ្ញុំ​មិនមែនជា​មនុស្ស​ឥត​ពូជ​ដូច សម សារី និង ង៉ុ​ក​-​ថា​ញ់ ដែល​មិន​ស្គាល់​បុណ្យ​ធ្វើជា​កំពូល​ជាតិ​នោះទេ ។ ដើម្បី​តបស្នង​សងគុណ​ជាតិ​ដែល​ធ្លាប់តែ​ស្នេហា ទុកចិត្ត​ខ្ញុំ ហើយ​ទុក​ស្តេច​ជា បិតា​-​មាតា របស់ខ្លួន ខ្ញុំ​មានតែ​ពលិកម្ម​ដែល​ខ្ញុំ​បាន​បំពេញ​នឹង​បំពេញ​តទៅទៀត ដើម្បី​រក​ជំនួយ​ឲ្យ​ជាតិ រក​មិត្ត រក​សេចក្តី​កក់ក្ដៅ​ឲ្យ​ជាតិ រក​ចម្រើន​ឲ្យ​ជាតិ រក​សុខ​ឲ្យ​ជាតិ បើ​ពិភពលោក​ទាំងមូល​ប្រាសចាក​សុខ ដើម្បី​អសន្តិសុខ​វិញ ខ្ញុំ​ក៏ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ជាតិ​ខ្ញុំ​ស្គាល់​អសន្តិសុខ​យ៉ាង​តូច យ៉ាង​ស្តើង យ៉ាង​អន់​ជាងគេ ខ្ញុំ​មិនមែន​ដាច់ចិត្ត​ធ្វើ​ដូច សម សារី និង ង៉ុ​ក​-​ថា​ញ់​កើត​ទេ ដែល​មាតុប្រទេស​-​ជាតិ​កំពុងតែ​សុខ កំពុងតែ​សប្បាយ​ដោយ​ការរួបរួម មូល​មិត្ត មូលគំនិត​គ្នា និង​ដោយ​ការកសាង​ជាតិ​កំពុងតែ​កើត​ផ្លែផ្កា​ល្អ ទៅជា​ខ្លួន​ហ៊ាន​បង្កបង្កើត​អសន្តិសុខ​ឲ្យ​ជាតិ ឲ្យ​ឈាម​ខ្លួន​ទៅវិញ ដើម្បី​តែ​ឲ្យ​បរទេស​គេ​ពេញ​ចិត្តនឹង​ខ្លួន ហើយ​ជួយ​ខ្លួន​ឲ្យ​បាន​ឡើង​អង្គុយ​លើ​រាជបល្ល័ង្ក​ជំនួស​ស្តេច​របស់ខ្លួន ។​
សម សារី និង ង៉ុ​ក​-​ថា​ញ់ ចង់​ធ្វើ​ឲ្យ​ជនរួមជាតិ​ជឿថា ត្រូវ​ហៅ​គេ​ទាំងពីរ​នាក់មក​ដឹកនាំ​ជាតិ​ជំនួស​ខ្ញុំ​វិញ ដោយ​គេ​ថា​ខ្ញុំ​នេះ​ជា​មនុស្ស​ល្ងង់ ង​ងិ​ត​ងងល់ ខ្វះ​ការពិសោធន៍ បានជា​មិន​ស្គាល់​គ្រោះថ្នាក់​កុ​ម្មុយ​និ​ស្ត ។​
ចៅហ្វាយ​សម សារី និង ង៉ុ​ក​-​ថា​ញ់ គេ​មានការ​ពិសោធន៍​គ្រប់គ្រាន់​ណាស់​ក្នុង​បញ្ហា​កុ​ម្មុយ​និ​ស្ត ទោះបី​យ៉ាងនេះ​ក្តី ក៏​មិន​អាចធ្វើ​ឲ្យ​ប្រជាជាតិ​តូចៗ​ដែល​គ្នា​ពឹង​ផ្អែកលើ​ខ្លួន ជឿ​ពាក្យ​ជឿ​សម្ដី​ខ្លួន ដោយ​ប្រឆាំង​យ៉ាងខ្លាំង​នឹង​កុ​ម្មុយ​និ​ស្ត​នោះ បាន​សុខ បាន​សិរី​ជាង​ប្រទេស​យើង​ដែរ ។​
​រឿងហេតុ​អស់ទាំង​នេះ សូម​ជនរួមជាតិ​ទាំងឡាយ​មេត្តា​ពិចារណា​ទៅ​ចុះ ។​
​និពន្ធ​ដោយ​សម្តេចព្រះ នរោត្តម​-​សីហនុ នាយករដ្ឋមន្ត្រី  ក្នុង​សារព័ត៌មាន អ្នក​ជាតិនិយម លេខ ១-២ និង ៣​ (​នៅមាន​ត​)